Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្រន់
[អង់-រន់]
មើលពាក្យ អង្រួន ។
-
អង្រឹង
( ន.នាមសព្ទ )
[អង់-រឹង]
ប្រដាប់សម្រាប់ដេកយោលឬផ្តេកកូនតូចយោលឲ្យដេកឆាប់លក់; មានច្រើនបែប : អង្រឹងធ្មៃ, អង្រឹងឫស្សី, អង្រឹងសំពត់ ។ល។
- អង្រឹងស្នែង អង្រឹងពិសេសមានដងស្នែង សម្រាប់ឥស្សរជនជិះមានមនុស្សសែង : អង្រឹងស្នែងជាយានពិសេសមួយប្រភេទសម្រាប់ឥស្សរជនក្នុងបុរាណសម័យ ។
-
អង្រុត
( ន.នាមសព្ទ )
[អង់-រុត]
នេសាទុបករណ៍មួយប្រភេទធ្វើដោយបន្លោះឫស្សីមូលៗ មានរាងក្រឡូម តូចខាងមាត់លើធំគាយខាងក្រោម សម្រាប់រុតឬក្រុងមច្ឆជាតិ ។
- អង្រុតមេឃ (ព. ប្រ.) ជើងមេឃជុំវិញ ។
-
អង្រូស
( ន.នាមសព្ទ )
[អង់-រូស]
ដែលមានបន្លាខ្លីៗសម្រាប់ប្រើការរូស; ហៅឲ្យពេញថា ដែកអង្រូស ។
-
អង្រួន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរញ្ជួយ : អង្រួនមែកឈើ (និយាយថា អង្រន់ ក៏មាន) ។
-
អង្រៀតនឹង
( និ.និបាតសព្ទ )
ទៀបនឹង, ជិតនឹង, រកកល់នឹង, វិះនឹង, ហៀបនឹង, ស្ទើរនឹង : អង្រៀតនឹងបាន, អង្រៀតនឹងស្លាប់ ។
-
អង្រែ
( ន.នាមសព្ទ )
[អង់-រែ]
ប្រដាប់សម្រាប់បុកទង្គិចទៅក្នុងត្បាល់ : អង្រែបុកស្រូវ, អង្រែត្បាល់ថ្ម, អង្រែត្បាល់ជាន់ ។ ព. ប្រ. ថា : សត្វទាំងឡាយរមែងទង្គុកទង្គិចដោយសេចក្ដីទុក្ខដូចជាអង្រែនិងត្បាល់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់ឲ្យមនុស្សស្គាល់ក្តីទុក្ខដែលទង្គុកទង្គិចដូចអង្រែនិងត្បាល់ថា : អង្រែនិងត្បាល់ ប្រតាប់ប្រញាល់ ទង្គិចឥតស្ងួន ប្រៀបដូចពួកសត្វ រងទុក្ខផ្ទួនៗ រាល់រូបរាល់ខ្លួន ចៀសវាងមិនផុត ។
-
អង្រែដែក
( ន.នាមសព្ទ )
[អង់-រែ--]
ឈ្មោះប្រទាលមួយប្រភេទ ស្លឹកស្រដៀងនឹងម្នាស់តែក្រាស់ៗ សម្បុរប្រផេះឥតបន្លា ។ ឈ្មោះឈើមួយប្រភេទ ជាគូគ្នានឹងដើមត្បាល់ដែក : ដើមអង្រែដែក ។ ដើមត្បាល់ដែកនិងអង្រែដែក តាមតម្រាពេទ្យសម័យបុរាណថា ប្រើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាង ។
-
អង្វរ
( កិ.កិរិយាសព្ទ )
[អង់-វ៉]
( ស.សៀម ( ភាសាសៀម ) )
ពោលពាក្យលំអុតទទូចបន្ទន់ចិត្ត ឲ្យអាណិត, ឲ្យចុះសម្រុង, ឲ្យយល់ព្រម តាមបំណងរបស់ខ្លួន : អង្វរឲ្យយល់ព្រមតាម, អង្វរឲ្យលែងប្រកាន់ទោស ។
- អង្វរចិត្ត សូមឲ្យចិត្តតាម ។
-
អង្វរករ
( កិ.កិរិយាសព្ទ )
[អង់-វ៉-ក]
លើកដៃសំពះអង្វរឲ្យគេអាណិត; អង្វរងោចៗរឿយៗ : ឯងខុសហើយត្រូវអង្វរករគេទៅ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ករ ផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>