Khmer Dictionary: ឯកច្ឆន្ទ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អង្ក្រង
( ន.នាមសព្ទ )
សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្រ្កងទឹក ឬ អង្រ្កងផេះ, អង្ក្រងភ្លើង ។
- ស្រុះគ្នាដូចអង្រ្កង ស្រុះគ្នាជាឯកច្ឆន្ទ (មិនមើលបំណាំមិនប្រចាំគ្នា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្រ្កង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ ។ សាមគ្គីភេទបង្កើតជាហេតុ- ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់ ។
-
ឧកញ៉ា
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន” (មកពី ពាក្យខ្មែរ ឧក ឬ អុក “ត្រួតត្រាពេញអំណាច” + បា. ញា “ដឹង; ចេះ; ស្គាល់”), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា..., អ្នកឧកញ៉ា..., ឧកញ៉ា... (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។ មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧ “ព្រះព្រហ្ម; ព្រះឥសូរ” + បា. ញា “ដឹង; ចេះ; ស្គាល់” សំដៅសេចក្ដីថា “អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ” (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត “ពោល, ស្ដី, និយាយ, ថា” + បា. ញា សំដៅសេចក្ដីថា “អ្នកស្គាល់ការស្ដីនិយាយ” (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។ កាលក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, ឪ, ឱ, ឪ (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក ( ៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន... ឧកញ៉ា) ។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឪ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ>ឪ, ឱ, ឪ តាមលំដាប់ ទៀតផង) ។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេ់អ្ចក ផងក៏បាន (អ. ថ. ផអក, ម៉ែអក “ឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ។
-
ឯក
( សំខ្យា.សំខ្យាសព្ធ )
[អែក ]
(មួយ; ម្នាក់ ។ គុ. ដែលមានតែមួយឬតែម្នាក់, ឥតមានពីរ, ឥតពីរ; ទីមួយ, លេខមួយ; ឧត្ដម, ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ប្រសើរផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែលដាច់គេ, បណ្តាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥតមានប្រៀប; ដែលតែម្តង; ដែលព្រមគ្នា :
- ឯកអគ្គ ឬ --អគ្រ (--អាក់) ប្រសើរឯក ។
- ឯកអង្គ អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្សត្រិយ៍ក្សាន្តឯកអង្គ ស្តេចយាងតម្រង់ ទៅកាន់ប្រាសាទ រាជនិវេសន៍ ប្រសើរស្អាងស្អាត ដល់ហើយព្រះបាទ ទ្រង់ស្តេចចូលក្នុង ។ ពាក្យបណ្តៅបុរាណថា : ឯកអង្គទ្រង់នាមឯកខ្ពស់អនេក ទាបជាងស្មៅ តើគឺអ្វី ? --ភ្នំ-- ត្រូវហើយ ។
- ឯកឧក ឬ
- --ឧគ្គ (--អុក) ឲកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង ។
- ឯកឧត្ដម ឧត្ដមលើសលែង ។
- ឯកឯង តែឯង, តែម្នាក់ឯង : មនុស្សឯកឯង; នៅឯកឯង ។
- ចំណេះឯក ចំណេះខ្ពស់ ។
- ជាឯក ជាទីមួយ : ទុកជាឯកទុកថាជាទីមួយឬជាលេខមួយ ។ តួឯក តួឆើត, តួស្រស់ : ល្ខោនតួឯក ។
- ប្រសើរឯក ប្រសើរបំផុត ។
- ល្អឯក ល្អផុត ។ សម្រាប់ឯកសម្រាប់ទីមួយ ឬតំណែងទីមួយ : មន្រ្តីសម្រាប់ឯក ។ល។ អ. ថ. អេកៈ ឬតាមទម្លាប់ថា អែកៈ ក៏មានខ្លះ (សំ. ឰក ឬ ឰក្យ អ. ថ. អែកៈ ឬ --ក្យៈ), ដូចជា ឯកកោលាហល (--ល៉ាហល់) ដំណើរជ្រួលជ្រើមព្រមគ្នា ។
- ឯកគ្គតា (អេក័ក-គៈ--) ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ (ហៅ ឯកគ្គតាចិត្ត ក៏បាន) ។
- ឯកចក្ខុ ឬ - --ចក្សុ ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង (ខ្វាក់ម្ខាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឯកច័ក្សុ ក៏បាន, អ. ថ. --ចាក់ ។
- ឯកចរ ការត្រាច់ឬដើរម្នាក់ឯង ។
- ឯកចារិន ឬ
- --ចារី អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង (បើស្ត្រីជា ឯកចារិណី ឬ--រិនី) ។
- ឯកចិត្ត ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ :
- ពួកឯកចិត្ត ពួកអ្នកត្រូវគំនិតគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ស្រេចនឹងចិត្ត, សេរី, សេរីភាព” ក៏មាន : មនុស្សឯកចិត្ត, នៅស្រណុកឯកចិត្ត, មនុស្សស្រណុកឯកចិត្ត ។
- ឯកច្ឆត្រ (--ក័ច-ឆ័ត) ដែលមានស្វេតច្ឆត្រតែមួយ គឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គ មានរាជានុភាពពេញទី :
- ប្រទេសឯកច្ឆត្រ ប្រទេសឯករាជ្យ ។
- ឯកច្ឆន្ទ (--ក័ច-ឆ័ន) ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាតែមួយ, ដែលព្រមចិត្តគ្នា : ខំប្រឹងធ្វើការដោយឯកច្ឆន្ទ, ព្រមគ្នាជាឯកច្ឆន្ទ; ពួកឯកច្ឆន្ទ ។ ខ្មែរប្រើក្លាយជា ឯកច្ឆាន្ទ សំដៅសេចក្ដីថា “ស្រេចលើខ្លួន,សេរី, អត្តាធីន” : មនុស្សឯកច្ឆាន្ទ ។
- ឯកជន ជនម្នាក់, មនុស្សម្នាក់ ។ ចំពោះតែខ្លួនមួយ :
- ការឯកជន ការចំពោះតែមនុស្សម្នាក់ៗ ។ ឯកជាតិ ជាតិមួយ, មួយជាតិ (កំណើតមួយ) ។
- ឯកទត្ត (--ទ័ត) អ្វីៗដែលគេត្រូវឲ្យចំពោះតែបុគ្គលម្នាក់ : របស់ឯកទត្ត ។
- ឯកទិដ្ឋិ ដែលមានទិដ្ឋិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា ។
- ឯកទិន ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែ សម្រាប់មើលបានតែមួយថ្ងៃៗ ហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញ ក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃ ដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ : មើលឯកទិន, ទិញឯកទិន ។
- ឯកទិស ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឲ្យអ្នកបើកបររថយន្តឬយានផ្សេងៗ ប្រកាន់យកបានតែម្ខាងៗ គឺថាបានតែទៅ ឯមកបញ្រ្ចាសមិនបាន ឬបានតែមក ។
- ឯកទុក្ខ ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា ។
- ឯកទេស ភាគមួយ, ចំណែកមួយដែលត្រូវលើកឬទាញយកមកនិយាយផ្សេងៗដោយឡែក: និយាយដោយឯកទេស; ពិសេស, ប្លែក : វត្ថុឯកទេស ។
- ឯកធីតា កូនស្រីតែមួយ ។
- ឯកធ្យាស្រ័យ ឬ - ឯកជ្ឈាស័យ អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា ។
- ឯកន័យ នៃមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា : សេចក្ដីនេះជាឯកន័យ; ពាក្យទាំងនេះជាឯកន័យ ។
- ឯកនាម ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នា ។ ដែលរស់ដោយសារអាហារដូចគ្នា : សត្វលោកទាំងអស់ជាឯកនាម ព្រោះសុទ្ធតែរស់ដោយសារអាហារដូចគ្នា ។
- ឯកនិន្នាទ ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ : សម្រែកហ៊ោឯកនិន្នាទ ។
- ឯកនេត្ត ឬ
- --នេត្រ ដូចគ្នានឹង ឯកចក្ខុ ។
- ឯកន្តសុខ ដែលសុទ្ធតែសុខ ។
- ឯកន្តបរមសុខ ដែលសុទ្ធតែសុខយ៉ាងក្រៃលែង ។
- ឯកបថ (--បត់) ផ្លូវឬគន្លងតែមួយ, ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា ។
- ឯកបទ បទមួយ; ដែលមានបទតែមួយ ។
- ឯកបទិក ឬ - --បទី ផ្លូវជើង ។
- ឯកបុគ្គល ឬ - --បុរស បុគ្គលស្រួចឆ្នើម ឬបុរសប្រសើរផុត ។
- ឯកបុត្ត ឬ - --បុត្រ កូនប្រុសតែមួយ ។
- ឯកប្បហារ (--ក័ប-ប៉ៈហា) ឬ
- --ប្រហារ ប្រហារតែម្តង ។ ដំណើរព្រមគ្នា, ស្មើគ្នា : នាំគ្នាចូលចោមចាប់ជាឯកប្បហារ; រត់ខ្នាប់ជាឯកប្បហារ ។
- ឯកភក្តី (ជើង ដ, អ. ថ. --ភ័ក-ក្តី) សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្តីចំពោះទៅលើបុគ្គលម្នាក់ : អាណាប្រជាជនទាំងអស់ត្រូវមានចិត្តស្មោះស្ម័គ្រឯកភក្តីចំពោះព្រះបរមក្សត្រិយ៍របស់ខ្លួន (ប្រើជា ឯកភក្តិ ឬ --ភ័ក្តិ ក៏បាន, អ. ថ. --ភ័ក) ។
- ឯកភត្តិក ឬ
- --ភត្តិកៈ, ឯកភោជិន ឬ --ភោជី អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ (មួយថ្ងៃមួយយប់) តែម្តង; (ព. ពុ. ចំពោះអ្នកដែលបរិភោគមួយថ្ងៃម្តង ក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់); បើស្ត្រីជា ឯកភត្តិកា ឬ ឯកភោជិនី ។
- ឯកភរិយា ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម (ហៅ ឯកបត្នី ក៏បាន) ។
- ឯកភាគ ចំណែកមួយ, មួយចំណែក ។
- ឯកភាព ឬ - ឰក--,
- ឰក្យ-- ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្តាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នា : ប្រទេសឯកភាព, ស្រុកឯកភាព ។
- ឯកភោជន ភោជនតែមួយមុខ ។
- ឯកមគ្គ ឬ
- --មាគ៌ា ផ្លូវមួយ ។
- ឯកមតិ ឬ
- --ម័តិ គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា ។
- ឯកមាស មួយខែ ។
- ឯករត្តិ,
- --រាត្រី ឬ - ឰករាត្រី,
- ឰករាត្រ (--រាត) មួយយប់ ។
- ឯករស រសតែមួយ; ដែលមានរសត្រូវគ្នា : ទឹកមហាសមុទ្រជាឯករស; រិមុត្តិសុខជាឯករស ។
- ឯករាជ (អែក-កៈរាច) ស្តេចឯក; ដែលមានស្តេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា ។
- ឯករាជ្យ (--រាច) ឬ - ឰក្យរាជ្យ
- រាជ្យឯក, រាជ្យនៃស្តេចឯក; ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរ ក្នុងការគ្រប់គ្រងខ្លួនឯងមិនមែនជាចំណុះនៃប្រទេសដទៃ : គ្រប់គ្រងឯករាជ្យ, ការពារឯករាជ្យ ។
- ឯករូប ដែលមានរូបដូចគ្នា ។
- ឯកលាភ លាភឯក; លាភចំពោះតែបុគ្គលម្នាក់ ឬលាភដែលត្រូវបានតែម្តងប៉ុណ្ណោះ ។
- ឯកវចនៈ (ព. វ.) ពាក្យប្រាប់ចំនួនតែមួយឬតែម្នាក់, ដូចជា តុមួយ, កៅអីមួយ, ក្មេងម្នាក់ ជាដើម (ព. ផ្ទ. ទ្វិវចនៈ, ពហុវចនៈ) ។
- ឯកវណ្ណ ឬ - --ព័ណ៌
- ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា ។
- ឯកស័ក ស័កទីមួយ (នៃឆ្នាំ) : ឆ្នាំកុរឯកស័ក ។
- ឯកស័ក្តិ ឬ - ឰក-- ស័ក្តិស្មើគ្នា; ដែលមានស័ក្តិស្មើគ្នា : មន្រ្តីឯកស័ក្តិ ។
- ឯកសណ្ឋាន សណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប; សម្លៀកបំពាក់តែបែបមួយដែលគេតម្រូវឲ្យកងយោធាឬសិស្សសាលាជាដើមប្រើប្រាស់ជាកាតព្វកិច្ច : ស្លៀកពាក់ឯកសណ្ឋាន, ប្រើប្រាស់គ្រឿងប្រដាប់ជាឯកសណ្ឋាន; ដែលមានសណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប : ខោអាវឯកសណ្ឋាន, សម្លៀកបំពាក់ឯកសណ្ឋាន ។
- ឯកសព្ទ សូរឮតែមួយដដែលៗ (ដូចយ៉ាងសូរសំឡេងចង្រិតនិងរៃជាដើម) ។
- ឯកសារ ដែលសុទ្ធតែខ្លឹម; ដែលមានខ្លឹមដូចគ្នា (បុរាណប្រើសំដៅសេចក្ដីថា “សំបុត្រសន្យាសម្លាក់សំខាន់” ក៏មាន : សំបុត្រឯកសារ) ។
- ឯកសិទ្ធិ សិទ្ធិតែមួយ; អំណាចដោយឡែក; អត្ថប្រយោជន៍ដាច់មុខតែម្នាក់ឯង : បានទទួលឯកសិទ្ធិ, មានឯកសិទ្ធិ ។
- ឯកសេស សព្ទដែលលុបទុកឲ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន (ព. វ. សំ. បា.) ។
- ឯកអគ្គារហន្ត ឬ - ឯកអគ្គារហា (អែក-អ័ក-គារហន់ ឬ--រៈហា; បា. < ឯក + អគ្គ + អរហន្ត ឬ --អរហា) ព្រះអរហន្តប្រសើរឯក ឬព្រះអរហន្តប្រសើរបំផុត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ និយាយពីបុគ្គល ១០ ប្រភេទដែលជនពុំត្រូវប្រទូស្តថា : ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា អគ្គសាវកា និងមាតាបិតាផង ។ គ្រូនិងសាស្រ្តាចារ្យ និងទាយកឥតមោះហ្មង និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ ។ បុគ្គលទាំងដប់នេះគួរប្រាជ្ញរិះរេសម្អាត ត្រូវកុំបីប្រមាថ គួរឱហាតរៀនឲ្យចាំ ។ ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឲ្យឆ្គាំ- ឆ្គងខុសក្រែងនឹងនាំ- ឲ្យបានទុក្ខឃើញទាន់ហន់ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា
- ឯកា,
- ឯកោ,
- ឯកំ (--ក័ង) ក៏បាន, ដូចជា : ឯកោ-ឯកានិងឯកំ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោរាជា ឯកាទេវីរដ្ឋឯកំ ។ ទាំងបីពាក្យនេះសុទ្ធតែឯកឥតមានចម្លែកឲ្យភ័ន្តភាំង ប្រើតាមជើងកាព្យចួនមិនគាំង ឯកោឯកំឬឯកា ។
- ឯកាធិបតី អធិបតីក្នុងប្រទេសមួយៗ; មន្រ្តីស័ក្តិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ (ត្រូវនឹង បារ. រ៉េស៊ីដង់ត៍ ស៊ុប៉េរីយើរ Résident Supérieur) ។
- ឯកាធិបតីសភា ទីធ្វើការនៃឯកាធិបតី ។
- ឯកាធិបតេយ្យ ឬ - ឯកាធិបតៃយ (--ប៉ៈតៃ) មុខការ, មុខក្រសួង, នាទី, អំណាច នៃឯកាធិបតី ។
- ឯកាយនមគ្គ ឬ
- --មាគ៌ា (--យ៉ៈន៉ៈម័ក ឬ--មារ-គា) ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិញ្វន; ផ្លូវដែលទៅមកបានតែម្នាក់ៗ (ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ) : ផ្លូវព្រះនិញ្វនជាឯកាយនមគ្គ; ការស្លាប់កើតជាឯកាយនមគ្គ (ព. ពុ.) ។
- ឯការម្មណ៍ អារម្មណ៍តែមួយ , អារម្មណ៍ដែលមូលស្លុងតែមួយ ។
- ឯកាសនិកង្គ (--សៈន៉ិក័ង-គៈ) ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ ១៣, មានលក្ខណៈឲ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ (ព. ពុ.) ។
- ឯកោទិភាព (បា. ឯក + ឧទិ + ភាវ) ភាពជាចិត្តខ្ពស់ឯក គឺសមាធិចិត្តក្នុងទុតិយជ្ឈាន (ព. ពុ.) ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់អំពីការផ្សំ ឯក-សព្ទ ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប : រីសព្ទជាឯក ផ្សំបានអនេក នឹងសព្ទដទៃ ស្រេចនឹងអ្នកប្រើ គេចេះប្រើលៃ ឲ្យតែប្រពៃ កុំឲ្យមានឆ្គង ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ជាឯកច្ឆន្ទ
[cie ʔaekaccʰan]
unanimously
-
ឯកច្ឆាន
[ʔaek -----]
See:ឯកច្ឆន្ទ (2) -
ឯកច្ឆន្ទ
[ʔaek -----]
to be unanimous; unanimity, single desire, single wish
-
ឯកច្ឆន្ទ
[ʔaek -----]
(of a person) to be free, independent