Khmer Dictionary: ឫទ្ធិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាយ
( ន.នាមសព្ទ )
រូបដែលជាទីប្រជុំអាការ ៣២ មាន សក់, រោម, ក្រចកជាដើម រួមទាំងអស់ហៅថា កាយ ។
- កាយគន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះកិលេសមួយពួកដែលរួបរឹតនូវកាយមានអភិជ្ឈាកាយគន្ថៈ ជាដើម ។
- កាយគតាសតិ ស្មារតីដែលតាំងនៅក្នុងកាយ, សេចក្ដីពិចារណាក្នុងរូបកាយ ។
- កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដីស្ងប់កាយ, សេចក្ដីសុខស្រួលកាយ ។
- កាយប្បសាទ (--ប៉ៈ-សាត) បសាទរបស់កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
- កាយពន្ធន៍ (--ពន់) ចីវរសម្រាប់ចងកាយ គឺវត្ថពន្ធន៍ចង្កេះ ។
- កាយមោនេយ្យៈ សេចក្ដីស្ងៀមនៃកាយ គឺមិនប្រព្រឹត្តទុច្ចរិតដោយកាយ ។
- កាយឫទ្ធិ ឫទ្ធិនៃកាយ ។
- កាយវិកល ការវិកលនៃរាងកាយ, ការខូចពិរាពិការនៃកាយ ។ កាយវិការ ការកម្រើកនៃកាយ, ចលនានៃកាយ ។
- កាយវិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយវិការ) ។
- កាយវិញ្ញាណ សេចក្ដីដឹងច្បាស់នូវអារម្មណ៍ តាមទ្វារកាយ គឺកាយធាតុនិងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឲ្យកើតសេចក្ដីដឹងឡើង ។
- កាយវិវេក សេចក្ដីស្ងប់ស្ងាត់នៃកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
- កាយសម្ផស្ស ការប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ដោយកាយ ។
- កាយសុខ សេចក្ដីសុខកាយ ។
- កាយសោចេយ្យៈ សេចក្ដីស្អាតនៃកាយ គឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ ។
- កាយានុបស្សនា ការពិចារណាឃើញរឿយៗ នូវកាយថាជារូបមិនទៀងជាដើម ។
- កាយិកទុក្ខ (កា-យិ-កៈ--) សេចក្ដីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ, ទុក្ខខាងរូបកាយ ។
- កាយិកសុខ សេចក្ដីសុខខាងរូបកាយ ។ល។
-
ដំឡើង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឡើង, ធ្វើឲ្យខ្ពស់ជាងមុន, ធ្វើឲ្យមានកម្លាំង, ធ្វើឲ្យឃើញសម្បើម : ដំឡើងពន្ធដារ, ដំឡើងថ្លៃអីវ៉ាន់, ដំឡើងស្នា, ដំឡើងគ្រូ, ដំឡើងឫក, ដំឡើងឫទ្ធិ ។ លើកផ្គុំរៀបចំតាមលំនាំស្រាប់ : ដំឡើងរទេះ, ដំឡើងរថយន្ត ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
ទេវ
( ន.នាមសព្ទ )
[ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
ធ្យាន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ន.) ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន :
- ធ្យានទៅ គឺទៅដោយអំណាចធ្យាន; ហោះធ្យាន សំដៅសេចក្ដីថា ទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន ។ តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាស លោកចូលធ្យានដោយ បឋវីកសិណ គឺយកដីធ្វើជាអារម្មណ៍ តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះ ឲ្យរឹងក្លាយជាដី ហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដី លោកចូលធ្យានដោយ អាបោកសិណ គឺយកទឹកធ្វើជាអារម្មណ៍ តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឲ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយ វាយោកសិណ គឺយកខ្យល់ធ្វើជាអារម្មណ៍ អធិដ្ឋានឲ្យមានខ្យល់បក់វែកញែកទឹកឲ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង ៤ ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថា លោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក ។ល។
-
នាគបាស
( ន.នាមសព្ទ )
[នាគៈបាស]
(នាគបាឝ) អន្ទាក់ជានាគ ឬនាគដែលជាអន្ទាក់, ជាចំណង (នាគដែលកើតដោយអំណាចឫទ្ធិផ្លែងសររបស់ឥន្ទ្រជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍); ចំណងដែលគេចងទាក់ឆ្វាក់បែបដូចជាពស់ថ្លាន់រួតរួបព័ទ្ធរឹត ក៏អាចហៅថា នាគបាស បានដែរ (ដោយប្រៀបធៀប) ។
-
និម្មាបនិក
( ន.នាមសព្ទ )
[--ប៉ៈនិក]
អ្នកធ្វើឬបង្កើតអ្វីៗដោយឫទ្ធិ ។ អ្នកកាន់កាប់មុខការខាងកសាងលំអតាក់តែង...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និម្មាបនកម្ម ទៀតផង; បារ. Architecte) ។
-
និម្មាបនកម្ម
( ន.នាមសព្ទ )
[និម-មា-ប៉ៈ ន៉ៈកាំ ]
អំពើឬការបង្កើតអ្វីៗដោយឫទ្ធិ ។ សិល្បៈផ្នែកខាងការសាង ឬតាក់តែងនូវវត្ថុផ្សេងៗឲ្យបានល្អឆើតឆាយដូចជានិមិ្មត : គួរស្ងើចសរសើរនូវនិម្មាបនកម្មនៃប្រាសាទនគរវត្ត (បារ. Architecture)។
-
និមិត
( កិ.កិរិយាសព្ទ )
(និម្មិត; និរិ្មត) បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន ។ (ប្រើជា និម្មិត ត្រឹមត្រូវជាង និមិត) ។
-
គុណ
( ន.នាមសព្ទ )
[គុន ]
សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ...។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់ : គុណព្រះពុទ្ធ-ព្រះធម៌-ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គុណៈ ដូចជា
- គុណកថា (--កៈថា) ការថ្លែង, និយាយ, ចរចាអំពីគុណៈ គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។
- គុណកម្ម (--ក័ម) អំពើគឺគុណ, អំពើជាគុណប្រយោជន៍ ។
- គុណជាត ឬ គុណជាតិ (--ជាត) (ប្រើតាម នបុំ. ឥត្ថី.) គុណគ្រប់យ៉ាង : គុណជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអាន គួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់, បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការពិត ។
- គុណធម៌ (--ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អ អាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដីអាណិត, ប្រណី... ។
- គុណនាម (--នាម) នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។
- គុណបទ (--បត់) បទដែលជាវិសេសនៈរបស់នាម នាម ដូច ពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ ផ្ទះ ។
- គុណភាព (--ភាប) ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្តិសិទ្ធិ : ឱសថនេះមានគុណភាពវិសេសណាស់ ។
- គុណវិបត្តិ (--វិបាត់) វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍: មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ, គុណវិបត្តិខ្លះ ។
- គុណវិសេស (--វិសេសៈ ឬ--វិសែស) ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង ។ សេចក្ដីល្អផ្សេងៗ ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច : អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។
- គុណវុឌ្ឍិ (--វុត-ឍិ) សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ ។
- គុណសព្ទ (--ស័ប) សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណនាម ផង) ។
- គុណសម្បត្តិ (--ស័ម-ប័ត) សេចក្ដីដល់ព្រមដោយគុណ គឺការបរិបូណ៌ ដោយសេចក្ដីល្អ, ដោយសេចក្ដីបរិសុទ្ធិ; មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។
- គុណសម្បទា (--ស័ម-ប៉ៈទា) ដូចគ្នានឹង គុណសម្បត្តិ ដែរ ។
- គុណាករ (--កៈរ៉ៈ ឬ-ក) (គុណ + អាករ) អណ្ដូង, កំណប់ នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។
- គុណានិសង្ស (--និសង់) (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ , ផលនៃសេចក្ដីល្អ, ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។
- គុណានុភាព (--ភាប) (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ ។
- គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ, ឲ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន ។ល។
Headley's Khmer-English Dictionary Full Text Search
-
រឹទ្ធិ
- detail »
See:ឫទ្ធិ -
រិទ្ធិ
- detail »
See:ឫទ្ធិ -
ឫទ្ធិ
( n )
[rɨt, rɨttʰiʔ-]
- detail »
success, achievement, attainment; power, authority, influence; potency; psychic power, magical power; uncommonness; greatness; heroism; prosperity, state of development.
-
ឫទ្ធិ
( adj )
[rɨt, rɨttʰiʔ-]
- detail »
to be mighty, powerful
Headley's Khmer-English Dictionary Subentry Full Text Search
-
ឈានឫទ្ធិ
[cʰien rɨt]
power of meditation / concentration, power achieved through meditation
-
ដំឡើងឫទ្ធិ
[dɑmlaəŋ rɨt]
to show power, show off (one's strength or supernatural power)
-
ទេវឫទ្ធិ
[teiveaʔ rɨt]
power of a god, divine authority
-
ធ្យានឫទ្ធិ
[tyien rɨt]
power of concentration or meditation
-
បុញ្ញឫទ្ធិ
[boɲɲaʔ rɨt]
power of goodness
-
បុណ្យឫទ្ធិ
[bon rɨt]
the power of merit
-
ប្រឡងឫទ្ធិ
[----- rɨt]
contest of strength
-
ព្រះទ្រង់ឫទ្ធិ
[preah trʊəŋ rɨt]
the king
-
រណឫទ្ធិ
[rɔɔ nɑɑ rɨt]
success in battle; one who is powerful in war, great war leader
-
រណឫទ្ធិ
[rɔɔ nɑɑ rɨt]
power of war