Khmer Dictionary: ឧបភោគ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រាជ
( ន.នាមសព្ទ )
(រាជន៑) ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ); ប្រែតាមរូបសព្ទថា “អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង” ឬ ប្រែថា “អ្នកញ៉ាំងប្រជាពលរដ្ឋឲ្យរីករាយ គឺគ្រប់គ្រងប្រជានិករឲ្យមានស្វាមីភក្តិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤ យ៉ាងគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឲ្យល្មមពេញចិត្តប្រជារាស្រ្ត” ។ សព្ទនេះប្រើជាបទសមាសបានជាអនេក, បើដាក់រៀងពីខាងដើមសព្ទដទៃ អ. ថ. រាជៈ, ដូចជា : រាជទូត, រាជធានី, រាជបុត្រ, រាជបម្រើ, រាជប្រកាស ជាដើម; បើរៀងពីខាងចុងសព្ទដទៃ អ. ថ. រាច, ដូចជា : នាគរាជ, ប្រទេសរាជ, មហារាជ, អធិរាជ, ឯករាជ ជាដើម; ផ្សំជាមួយនឹងសព្ទសំស្រ្កឹត, បាលី, ខ្មែរ បានតាមគួរដល់ការប្រកប : រាជកកុធភណ្ឌ (--កៈកុធៈភ័ន) គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន ៥ យ៉ាងគឺ មកុដ, ព្រះខ័ឌ្គ ព្រះខ័ន), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថា : មកុដ, ព្រះខ័ឌ្គ (ព្រះខ័ន), សុព័ណ៌បាទុក, ព្រះទណ្ឌ:, ចាមរ ។
- រាជកញ្ញា ឬ
- --កន្យា ព្រះរាជបុត្រីជំទង់ឬក្រមុំ ។
- រាជកម្ម អំពើរបស់ព្រះរាជា គឺអំពើល្អ ឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ ។
- រាជកវី កវីរបស់ព្រះរាជា ។
- រាជការ ឬ
- --ការ្យ (ត. ទ. ស្រ. អ. ថ. រាច-ជ្កា; សំ. រាជកាយ៌) ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស (រាជការ្យ ម. ប្រ. , ច្រ. ប្រ. រាជការ ជាង) : ធ្វើរាជការ; អ្នករាជការ, ខ្ញុំរាជការ, គំនិតរាជការ,... ។
- រាជកិច្ច ឬ
- --ក្រឹត្យ កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី (ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅ ដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ : សៀវភៅរាជកិច្ច) ។
- រាជកិច្ចានុកិច្ច (បា.< រាជ + កិច្ច + អនុកិច្ច) កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ ។
- រាជកីយ (--កី) ដែលជាប់ទាក់ទង់ដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ ។
- រាជកីឡា ឬ
- --ក្រីឌា ការក្រសាលសប្បាយផ្ទាល់ព្រះអង្គ របស់ព្រះរាជា ឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង (ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណ ឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម) ។
- រាជកុមារ ព្រះរាជបុត្រក្មេង ។
- រាជកុមារិកា ឬ
- --កុមារី ព្រះរាជបុត្រីក្មេង ។
- រាជកុលដ្ឋាន ទី, លំនៅរបស់រាជត្រកូល; ព្រះរាជគំនាល់; ព្រះរាជសំណាក់ ។
- រាជកុសល កុសល ឬការកុសលរបស់ព្រះរាជា (ច្រើននិយាយថា ថ្វាយព្រះរាជកុសល ថ្វាយកុសលដែលខ្លួនបានហើយចំពោះទៅព្រះរាជា) ។
- រាជកោដ្ឋាគារ (--កោត-ឋា--) ឃ្លាំងព្រះរាជទ្រព្យ ។
- រាជកោដ្ឋាគារិក មន្ត្រីអ្នករក្សាឃ្លាំងព្រះរាជទ្រព្យ ។
- រាជកោទណ្ឌ ឬ
- --កៅទណ្ឌ (--ទ័ន) ធ្នូសម្រាប់ព្រះរាជា ឬធ្នូសម្រាប់រាជ្យ ។
- រាជកំណត់ កំណត់ច្បាប់ក្នុងព្រះរាជប្បញ្ញត្តិ ឬ ក្នុងព្រះរាជប្រកាស ។
- រាជខណ្ឌ ឬ - រាជ្យ-- (--ខ័ន) ដែន, ព្រំដែន; សង្កាត់ឬកម្រិតរបស់ព្រះរាជប្បញ្ញត្តិឬព្រះរាជប្រកាស ។
- រាជគំនាប់ ការគំនាប់ចំពោះព្រះរាជា : យោធាថ្វាយព្រះរាជគំនាប់ ឬ ថ្វាយព្រះគំនាប់ ។
- រាជគំនាល់ ទីសម្រាប់គាល់ព្រះរាជា, ក្រឡាព្រះគំនាល់ ។
- រាជគ្រឹហា (--ហ៊ា) ព្រះរាជដំណាក់ ។
- រាជគ្រឹះ ឈ្មោះរាជធានីមួយរបស់ដែនមគធៈ (ក្នុងបុរាណសម័យ) ជាក្រុងមានឈ្មោះលេចឮក្នុងគម្ពីរពុទ្ធសាសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគធៈ ផង) ។
- រាជគ្រូ គ្រូរបស់ព្រះរាជា; មន្ត្រីដែលព្រះរាជាទ្រង់តាំងឲ្យជាប្រឹក្សាផ្ទាល់ព្រះអង្គឬឲ្យជាអ្នករំឭកដាស់តឿនព្រះអង្គ ក្រែងទ្រង់មានបើប្រព្រឹត្តភ្លាំងភ្លាត់ខុសចាកទសពិធរាជធម៌ ។
- រាជឃ្លាំង ឃ្លាំងដាក់ព្រះរាជទ្រព្យ, ឃ្លាំងហ្វួង ។
- រាជង្គរក្ខ (រាជ័ង-គៈរ័ក) ឬ - រាជរក្ខ, --រក្ស អ្នករក្សាអង្គព្រះរាជា, ទាហានរក្សាព្រះអង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គរក្ខ ផង) ។
- រាជជននី (--ជៈនៈនី) ព្រះមាតារបស់ក្សត្រិយ៍ទ្រង់រាជ្យ ។
- រាជញ្ញត្រកូល (រាជ័ញ -ញៈ--) ត្រកូលដែលជាប់ពូជមុទ្ធាភិសិត្តរាជ; ត្រកូលព្រះអង្គឬព្រះវង្ស ។
- រាជដំណាក់ ផ្ទះដែលព្រះរាជាទ្រង់គង់នៅ (ព្រះរាជមន្ទីរ) ។
- រាជដំណើរ ការធ្វើដំណើររបស់ព្រះរាជា ។
- រាជតន័យ ព្រះរាជបុត្រ ។
- រាជតនយា (--តៈ នៈ យ៉ា) ព្រះរាជបុត្រី ។
- រាជតេជះ តេជះរបស់ព្រះរាជា ។ ក្នុងកម្ពុជរដ្ឋ, សម័យពីដើម ចួនកាលប្រើពាក្យនេះ ជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិ ឬក៏ក្រសួងយុទ្ធនាធិការ : អ្នកឧកញ៉ារាជតេជះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តេជះ ផង) ។
- រាជតេជានុភាព (< រាជ + តេជ + អានុភាព) អានុភាពនៃតេជះរបស់ព្រះរាជា ។
- រាជតម្រាស់ ព្រះតម្រាស់នៃព្រះរាជាដែលទ្រង់ត្រាស់ហៅ, ត្រាស់បង្គាប់, ត្រាស់ប្រើ ។
- រាជតម្រិះ សេចក្ដីត្រិះរិះរបស់ព្រះរាជា ។
- រាជត្រកូល ត្រកូលឬគ្រួសាររបស់ព្រះរាជា ។
- រាជទណ្ឌ (--ទ័ន) អាជ្ញារបស់ព្រះរាជា, ទោសខុសនឹងម្ចាស់ផែនដី : ត្រូវព្រះរាជទណ្ឌ ។
- រាជទាន អំណោយរបស់ព្រះរាជា; ប្រើជា កិ. ក៏បាន : ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានរង្វាន់ ... ។
- រាជទារក (--រក់) ព្រះរាជបុត្រដែលនៅតូច ។
- រាជទារិកា ព្រះរាជបុត្រីដែលនៅតូច ។
- រាជទិន្ន (--ទិន) អ្វីមួយដែលព្រះរាជាទ្រង់ប្រទាន : របស់នេះជារាជទិន្ន ។
- រាជទិន្ននាម (--ទិន-នៈនាម) នាមឬងារ, បណ្តាស័ក្តិ ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទាន ។
- រាជទូត ព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ (ក្នុងបុរាណសម័យ); អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន (ក្នុងសម័យបច្ចុប្បន្ន) ។
- រាជទូតក្រិយា (--ទូត័កក្រិយ៉ា) ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត ។
- រាជទូតានុទូត (សំ. បា. < រាជទូត + អនុទូត) រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ន. ឬ គុ. និង ទូតានុទូត ផង) ។
- រាជទេពី ឬ
- --ទេវី ទេពីរបស់ព្រះរាជា ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, ប្រើពាក្យនេះ ជាឋានន្តរនៃស្ត្រីជាបាទបរិចារិកានៃក្សត្រិយ៍ទីសម្ដេចព្រះឧភយោរាជឬទីសម្ដេចព្រះមហាឧបរាជ, ដែលបានអភិសេកតាមពិធីព្រាហ្មណ៍, តែទទួលទឹកក្លស់ទឹកស័ង្ខលើអាសនៈផ្សេងពីព្រះស្វាមី ។
- រាជទេយ្យ (--ទៃ) របស់ឬរង្វាន់ដែលស្ដេចទ្រង់ព្រះរាជទាន ។
- រាជទ្រព្យ ទ្រព្យរបស់ព្រះរាជា (ទ្រព្យសម្រាប់ព្រះអង្គ មិនមែនសម្រាប់រាជ្យ; ព. ផ្ទ. រាជ្យទ្រព្យ) ។
- រាជទ្រោហិន អ្នកក្បត់ព្រះរាជា, អ្នកក្បត់ផែនដី ។
- រាជទ្វារ ទ្វារព្រះរាជវាំង ។
- រាជទ្វារបាល ឆ្មាំទ្វារព្រះរាជវាំង ។
- រាជធន (--ធន់) ព្រះរាជទ្រព្យ ។
- រាជធម៌ ធម៌សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តឬទ្រង់កាន់, នាទីរបស់ក្សត្រិយ៍ទ្រង់រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសពិធរាជធម៌ ផង) ។
- រាជធាន, --ធានិក, --ធានិកា,--ធានី នគរ, ក្រុង ដែលព្រះរាជាទ្រង់គង់នៅ ។
- រាជធាត្រី ស្រីអ្នកបំបៅឬបីពរក្សាព្រះរាជទារកឬព្រះរាជទារិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធាត្រី ផង) ។
- រាជធីតា (--ដា) ព្រះរាជបុត្រី, ព្រះអង្គម្ចាស់ស្ត្រី ។
- រាជធីតុបតី (--ប៉ៈដី) កូនប្រសាប្រុសរបស់ព្រះរាជា (ហៅត្រឹមតែ ព្រះធីតុបតី ក៏បាន) ។
- រាជធុរៈ ឬ
- --ធុរា ការរវល់របស់ព្រះរាជា, ការគ្រប់គ្រងផែនដី ។
- រាជនត្តា ចៅរបស់ព្រះរាជា (ទាំងបុរសទាំងស្ត្រី) ។
- រាជន័យ ដំណើររាជការ (រាជសាស្រ្ត) ។
- រាជនារី ស្រីព្រះស្នំ, អស់អ្នក ។
- រាជនាវា នាវាព្រះរាជទ្រព្យ (ច្រើនប្រើជា ព្រះទីន័ង នាវា) ។
- រាជនាវិក អ្នកកាន់ការក្នុងព្រះរាជនាវា ។
- រាជនាវិកបតី ឬ
- --នាវិកាធិបតី (--ប៉ៈដី) នាហ្មឺនអ្នកត្រួតត្រាលើពួករាជនាវិក (ចាងហ្វាងរាជនាវា) ។
- រាជនិពន្ធ (--ពន់) សេចក្ដីឬរឿងរ៉ាវដែលព្រះរាជាទ្រង់តែងដោយព្រះអង្គឯង ។ ក្រុមនាម៉ឺនអ្នកកាន់ការខាងព្រះរាជពង្សាវតារ..., ហៅថា ក្រុមព្រះរាជនិពន្ធ ។
- រាជនិមន្តន៍ ការនិមន្តបព្វជិតតាមព្រះរាជតម្រាស់ ។
- រាជនិវេសន៍ លំនៅរបស់ព្រះរាជា (ព្រះរាជមន្ទីរ ឬព្រះរាជវាំង) ។
- រាជនីតិ ច្បាប់ឬបែបបទសម្រាប់ព្រះរាជា សម្រាប់ព្រះរាជឱរស ដែលនឹងបានជាក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់គ្រប់គ្រងប្រទេស ។
- រាជនីតិវិជ្ជា ឬ
- --វិទ្យា ចំណេះខាងរាជនីតិ ។
- រាជនីតិសាស្ត្រ គម្ពីររាជនីតិ ។
- រាជនីតិសិក្សា ការហាត់រៀនរាជនីតិ ។
- រាជនេតិ (--នេត) ឈ្មោះច្បាប់ដំបូន្មានបុរាណមួយជាស្នាព្រះហស្តព្រះបាទស្រីធម្មរាជា (ព្រះរាជសម្ភារ) ។ ហៅថា ច្បាប់ព្រះរាជសម្ភារ ដូច្នេះក៏បាន ។
- រាជបក្សី ស្ដេចសត្វស្លាបឬបក្សីដែលព្រះរាជាទ្រង់ចិញ្ចឹម ។
- រាជបញ្ជា សេចក្ដីបង្គាប់នៃព្រះរាជា, ព្រះរាជឱង្ការត្រាស់បង្គាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ជា ផង) ។
- រាជប្បញ្ញត្តិ (--ជ័ប-ប័ញ-ញ៉ាត់) បញ្ញត្តិរបស់ព្រះរាជា (សេចក្ដីដែលម្ចាស់ផែនដីតាំងទុកឲ្យប្រជាពលរដ្ឋប្រតិបត្តិតាម) ។
- រាជបណ្ឌិត អ្នកប្រាជ្ញរបស់ព្រះរាជា ។
- រាជបណ្ឌិត្យសភា ការប្រជុំឬទីប្រជុំរបស់ពួករាជបណ្ឌិត, ក្រុមរាជបណ្ឌិត (បារ. Académie) ។
- រាជបណ្ឌិត្យ ភាព, បែបបទ, មុខការរបស់រាជបណ្ឌិត ។
- រាជបណ្ណារក្ខ (បា. < រាជ + បណ្ណ “សំបុត្រ, ដីកា,...” + អារក្ខ “ទុកដាក់”) អ្នកទុកដាក់សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួនច្បាប់,... របស់ព្រះរាជា (សរសេរជា រាជបណ្ណារក្ស ក៏បាន) ។ រាជបណ្ណាល័យ (បា. < រាជ+បណ្ណ+អាលយ “លំនៅ, កន្លែង”) បណ្ណាល័យរបស់ព្រះរាជា ។ ឈ្មោះមហាមន្ទីរមួយនៅក្រុងភ្នំពេញ ជាទីតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗ ជាសម្បត្តិឬជាឃ្លាំងចំណេះរបស់កម្ពុជរដ្ឋ... (គឺក្រុមពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ) ។
- រាជបត្នី ប្រពន្ធរបស់ព្រះរាជា; ព្រះអគ្គមហេសី ។
- រាជបថ ឬ
- --មាគ៌ា (--បត់ ឬ--មាគ៌ា) ផ្លូវសម្រាប់ព្រះរាជា (ផ្លូវហ្លួង) ។
- រាជបន្ទូល ព្រះបន្ទូលរបស់ក្សត្រិយ៍ឧភយោរាជឬមហាឧបរាជ ។
- រាជបន្ទូលលេខា សំបុត្រសម្ដេចព្រះឧភយោរាជឬសម្ដេចព្រះមហាឧបរាជប្រើតាមធម្មតា ។
- រាជបព្វជិត ព្រះរាជាដែលលះរាជសម្បត្តិចេញទ្រង់ព្រះផ្នួសបានជាអ្នកបួសហើយ ។
- រាជបរិច្ចាគ ការចំណាយព្រះរាជទ្រព្យ ។
- រាជបរិពារ ឬ
- --បរិវារ បរិពារឬបរិវាររបស់ព្រះរាជា ។
- រាជបរិវត្តន៍ (--វ័ត) ការផ្លាស់រាជ្យ ។
- រាជបរិស័ទ ឬ
- --បរិសទ្យ បរិស័ទរបស់ព្រះរាជា ។
- រាជបល្ល័ង្ក បល្ល័ង្ករាជ្យ (បល្ល័ង្កក្រោមស្វេតឆត្រ) ។
- រាជបិតា បិតារបស់ព្រះរាជា (ច្រើនហៅថា ព្រះវររាជបិតា ឬព្រះវរបិតា) ។
- រាជបុត្រ ឬ
- --បុត្រា បុត្រប្រុសរបស់ព្រះរាជា (ព្រះអង្គម្ចាស់ក្សត្រា) ។
- រាជបុត្រី កូនស្រីរបស់ព្រះរាជា (ព្រះអង្គម្ចាស់ក្សត្រី) ។
- រាជបុរស (--បុរស់) បុរសរបស់ព្រះរាជា (ខ្ញុំរាជការ) ។
- រាជបុរី ក្រុងដែលស្ដេចគង់នៅ (ក្រុងហ្លួង) ។
- រាជបុរោហិត បុរោហិតរបស់ព្រះរាជា ។
- រាជបំណង សេចក្ដីប៉ងរបស់ហ្លួង ។
- រាជបំណន់ បំណន់ហ្លួង ។
- រាជបម្រើ អ្នកដែលព្រះរាជាទ្រង់ត្រាស់ប្រើ ។
- រាជប្បវេណី ឬ
- --ប្រពៃណី ទំនៀមរបស់ស្ដេចតៗមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវេណី, ប្រពៃណី និង រជ្ជប្បវេណី ផង) ។
- រាជប្រកាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រកាស) ។
- រាជប្រវត្តិ ឬ
- --ពង្សាវតារ ពង្សាវតារក្សត្រិយ៍, របាក្សត្រិយ៍ ។
- រាជពន្ធុ (--ព័ន-ធុ) ផៅពង្សស្ដេច ។
- រាជពល (--ពល់) កម្លាំងស្ដេច; រេហ៍ពលរបស់ព្រះរាជា ។
- រាជពលានុភាព (សំ. បា. < រាជ + ពល + អានុភាវ, វ > ព ) អានុភាពនៃរាជពល ។
- រាជពលី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី) ។
- រាជពាហនៈ ឬ
- --វាហនៈ, --វាហី ពាហនៈរបស់ព្រះរាជា ។
- រាជពិធី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិធី) ។
- រាជព្រឹត្តិ មារយាទ, សណ្ដាប់ធ្នាប់, ឫកពារបស់ព្រះរាជា ។
- រាជភក្តី សេចក្ដី ស្មោះត្រង់ចំពោះព្រះរាជា ។
- រាជភគិនី បងស្រីឬប្អូនស្រីរបស់ ព្រះរាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី ផង) ។
- រាជភណ្ឌ (--ភ័ន) ព្រះរាជទ្រព្យ ។
- រាជភ័យ ភ័យអំពីអាជ្ញាស្ដេច; ភ័យអំពីកំហុសចំពោះព្រះរាជា ។
- រាជភាគិនេយ្យ (--នៃ) កូនប្រុសរបស់ព្រះរាជភគិនី (ក្មួយប្រុសរបស់ព្រះរាជា); បើក្មួយស្រីជា រាជភាគិនេយ្យា (ច្រើនហៅត្រឹមតែ ព្រះភាគិនេយ្យ, ព្រះភាគិនេយ្យា; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងពីរនេះផង) ។
- រាជភាតា បងប្រុសឬប្អូនប្រុសរបស់ព្រះរាជា (ច្រើនហៅ ព្រះជេដ្ឋា, ព្រះអនុជ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងពីរនេះ និង ភាតា ផង) ។
- រាជភូត ស្ដេចទេវតា; បិសាចដែលអង់អាច, បិសាចកាច (ស្ដេចខ្មោច); ច្រើននិយាយថា បិសាចរាជភូត ។
- រាជភោគ្គ (--ភោក) អ្នកគាល់បម្រើព្រះរាជា (រាជូបដ្ឋាក, មហាតលិក); រាជសេវ័ក ។
- រាជភោជន ភោជនសម្រាប់ព្រះរាជា (ព្រះស្ងោយ ឬព្រះក្រយាស្ងោយ) ។
- រាជភ្រឹត ទាហានហ្លួង ។
- រាជភ្រឹត្យ ខ្ញុំរាជការ; អ្នកបម្រើផ្ទាល់ព្រះអង្គ ។
- រាជមន្ត ឬ
- --មន្ត្រ មន្តសម្រាប់ព្រះរាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ត ឬ មន្ត្រ ផង) ។
- រាជមន្ត្រី សេនាបតី, រដ្ឋមន្ត្រី ។
- រាជមន្ទីរ ព្រះរាជដំណាក់; ក្រុមព្រះរាជមន្ទីរ ក្រុមឱភាសមន្ត្រីឬក្រុមរឿនហ្លួង ។
- រាជមហាមាត្យ (--ម៉ាត) អមាត្យធំរបស់ព្រះរាជា, សេនាបតីធំ, នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីទី ១ ។
- រាជមហេសី មហេសីហ្លួង ។
- រាជមាតា មាតារបស់ព្រះរាជា ។ តាមច្បាប់រាជសព្ទខ្មែរប្រើចំពោះតែមាតារបស់ក្សត្រិយ៍ទីឧភយោរាជឬទីឧបរាជ, ហៅបាន ២ យ៉ាងគឺ ព្រះរាជមាតា, ព្រះវរមាតា (តាមថ្នាក់វង្សនិងស័ក្តិ) ។
- រាជមាលកៈ ឬ
- --មាល័ក ព្រះពន្លា ។
- រាជមិត្ត, --មិត្រ ឬ
- --សខា (--សៈខា) មិត្រឬសម្លាញ់របស់ព្រះរាជា ។
- រាជមុទ្ទិកា ឬ
- --មុទ្រិកា ចិញ្ចៀនហ្លួង (ព្រះទម្រង់ ឬព្រះទម្រង់អង្គុលី) ។
- រាជមុទ្ធាភិសេក ការអភិសេកឲ្យបានពេញទីជាមុទ្ធាភិសិត្តរាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុទ្ធាភិសេក ផង) ។
- រាជមុទ្ទា, --មុទ្រា ឬ
- --លញ្ឆករ (--ល៉ាញ់-ឆៈក) ត្រាហ្លួង (ត្រាផែនដី); ហៅ ព្រះវរលញ្ឆករ ក៏បាន ។
- រាជមេត្រី មេត្រីរបស់ព្រះរាជានិងព្រះរាជាផងគ្នា, មេត្រីរបស់រាជការរដ្ឋបាលប្រទេសមួយនិងប្រទសដទៃ : ចងព្រះរាជមេត្រី ។
- រាជយាន យានហ្លួង; ខ្មែរហៅចំពោះតែព្រះសាលៀង ។
- រាជយុទ្ធ ការដែលស្ដេចនិងស្ដេចច្បាំងគ្នាតទល់ផ្ទាល់ព្រះអង្គ ។
- រាជយោសិត ស្ត្រីរបស់ព្រះរាជា (ព្រះរាជមហេសី) ។
- រាជរង្គ (--រង់) ប្រាក់ ។
- រាជរដ្ឋាភិបាល រដ្ឋាភិបាលនៃព្រះរាជា, ការគ្រប់គ្រងរដ្ឋដែលទាក់ទងដោយព្រះមហាក្សត្រិយ៍ ។
- រាជរថ រថហ្លួង, រថព្រះទីន័ង ។
- រាជរថាធិបតី (--ធិប៉ៈដី) អធិបតីក្រុមរាជរថ, ចាងហ្វាងរាជរថ ។
- រាជរាជ (រាជៈរាច) ស្ដេចរបស់ស្ដេច គឺព្រះរាជាដែលមានស្ដេចប្រទេសឯទៀតជាចំណុះ (អធិរាជ) ។
- រាជរាក្ស័ស ស្ដេចដែលកាចដូចជារាក្ស័ស (ស្ដេចកំណាច) ។
- រាជរោង រោងរាំឬរោងល្ខោនក្នុងព្រះរាជវាំង ។
- រាជឫទ្ធិ (--រឹត) ឫទ្ធិរបស់ព្រះរាជា ។
- រាជឫទ្ធានុភាព (< រាជ + ឫទ្ធិ + អានុភាព) អានុភាពនៃរាជឫទ្ធិ ។
- រាជឫសី, រាជរ្សី ឬ - រាជិសី ឥសីស្ដេច គឺឥសីដែលកាលនៅជាគ្រហស្ថជាក្សត្រិយ៍ទ្រង់រាជ្យ ។
- រាជលក្ខណៈ, --លក្សណៈ ឬ
- --លក្ស្ម័ន លក្ខណៈស្ដេច, លក្ខណៈរបស់អ្នកមានបុណ្យដែលចង្អុលឲ្យឃើញប្រាកដថាមុខជានឹងបានសោយរាជ្យ ។
- រាជលក្ស្មី (--ល័កស្មី) ឬ
- --សិរី លាភនិងសេចក្ដីចម្រើនរបស់ព្រះរាជា ។
- រាជលិខិត ឬ
- --លេខា សំបុត្រហ្លួង គឺសំបុត្រដែលហ្លួងសរសេរដោយព្រះអង្គឯង ។
- រាជលេខាធិការ ស្មៀនធំរបស់ហ្លួង ឬអធិបតីនៃក្រុមស្មៀនហ្លួង ។
- រាជលេខានុការ ស្មៀនតូច ឬស្មៀនរងដែលនៅក្រោមបង្គាប់រាជលេខាធិការ ។
- រាជវ័ង ឬ
- --វាំង វាំងរបស់ព្រះរាជា ។
- រាជវង្ស (--វង់) វង្សស្ដេច ។
- អ្នករាជវង្ស បុត្រឬបុត្រីរបស់បិតាជាអ្នកអង្គម្ចាស់ មាតាមានជាតិថយចុះពីថ្នាក់អ្នកអង្គម្ចាស់មក, ឬបុត្រាបុត្រីរបស់មាតាបិតាជាអ្នករាជវង្សដូចគ្នា ។
- រាជវង្សានុវង្ស (< រាជវង្ស + អនុវង្ស) វង្យស្ដេចនិងវង្សដែលជាប់ក្រសែស្ដេច តែយារឬឃ្លាតក្លាយហើយ ។
- រាជវេស្ម័ន ព្រះរាជវាំង ។
- រាជសក្តិ ឬ
- --ស័ក្តិ អំណាចហ្លួង ។
- រាជសទ្ធា សទ្ធារបស់ព្រះរាជា ។
- រាជសត្រ (--ស័ត) ការបូជាយញ្ញដែលព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យធ្វើ ។
- រាជសទ្ម័ន ព្រះរាជវាំង (រាជវេស្ម័ន)។
- រាជសព្ទ (--ស័ប) សព្ទស្ដេច គឺពាក្យសម្រាប់ស្ដេចឬពាក្យសម្រាប់ប្រើចំពោះស្ដេច, ដូចជា : កាត់សក់ ថា ចម្រើនព្រះកេសា, លុបមុខ ថា ស្រពព្រះភក្រ្ត, ដេក ថា ផ្ទំ ជាដើម ។
- រាជសម្បត្តិ ឬ - រាជ្យ-- សម្បត្តិសម្រាប់ព្រះរាជា ឬសម្បត្តិសម្រាប់ផែនដី ។
- រាជសម្ពន្ធ (--សំពន់) ការចងពន្ធរបស់ព្រះរាជា ។
- រាជសម្ព័ន្ធ ការជាប់ទាក់ទងដោយព្រះរាជា ។
- រាជសម្ពន្ធមិត្ត ឬ
- --មិត្រ (--សំព័នធៈមិត) មិត្ររបស់ស្ដេចក្នុងប្រទេសមួយនិងមួយចងភ្ជាប់គ្នា ។
- រាជសម្ពន្ធមេត្រី សេចក្ដីរាប់រកយកជាគ្នារបស់ស្ដេចនិងស្ដេចប្រទេសដោយខ្លួន ។
- រាជសម្ភារ (--សំភា) ការទំនុកបម្រុង, ស្រោចស្រង់, សង្រ្គោះ របស់ព្រះរាជា; ប្រើសំដៅសេចក្ដីថា “បុណ្យឬតេជះរបស់ស្ដេច” ក៏មាន ។
- រាជសភា សាលាជំនុំយុត្តិធម៌ (សាលាយុត្តិធម៌) ។
- រាជសវនីយ៍ ឬ
- --សៅវនីយ៍ (--វ៉ៈ ន៉ី) ព្រះបន្ទូលរបស់សម្ដេចព្រះរាជជននីឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី (ប្រើត្រឹមតែ ព្រះសវនីយ៍ ឬ ព្រះសៅវនីយ៍ ក៏បាន) ។
- រាជសវនីយ៍លេខា ឬ
- --សៅវនីយ៍លេខា សំបុត្ររបស់សម្ដេចព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី, (ប្រើត្រឹមតែ ព្រះសវនីយ៍លេខា ឬ ព្រះសៅវនីយ៍លេខា ក៏បាន) ។
- រាជសាសន៍ សំបុត្ររបស់ក្សត្រិយ៍ទ្រង់រាជ្យប្រើទៅមកចំពោះក្សត្រិយ៍ទ្រង់រាជ្យដូចគ្នា ។ តាមច្បាប់រាជសព្ទខ្មែរ, បើសំបុត្រក្សត្រិយ៍ទ្រង់រាជ្យហៅ ព្រះបរមរាជសាសន៍, សំបុត្រក្សត្រិយ៍ឧភយោរាជ ឬឧបរាជថ្វាយទៅក្សត្រិយ៍ទ្រង់រាជ្យប្រទេសដទៃ ហៅ ព្រះបវររាជសាសន៍ ។
- រាជសាស្ត្រ ដំណើររាជការ, គំនិតឬល្បិចរាជការ ។
- រាជសីហ៍, --សិង្ហ ឬ
- --សឹង្ហ ស្ដេចសីហៈឬស្ដេចសឹង្ហ ។
- រាជសុណិសា ឬ
- --សុណ្ហា (--សុន-ហា) កូនប្រសាស្រីរបស់ព្រះរាជា (ហៅត្រឹមតែ ព្រះសុណិសា ឬ ព្រះសុណ្ហា ក៏បាន) ។
- រាជសេនា សេនារបស់ព្រះរាជា ។
- រាជសេនាមាត្យ (សំ. < រាជ + សេនា + អមាត្យ) សេនានិងអមាត្យរបស់ព្រះរាជា ។
- រាជសេវកៈ ឬ
- --សេវ័ក ខ្ញុំរាជការក្នុងព្រះរាជសំណាក់ ។
- រាជសេវកាមាត្យ (សំ. < រាជសេវក + អមាត្យ) រាជសេវ័កនិងរាជអមាត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អមាត្យ>អមាត្យ ផង) ។
- រាជសំណាក់ លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។
- រាជស្រឹង្គារ សេចក្ដីស្រឡាញ់ ឬសេចក្ដីត្រេកត្រអាលរបស់ព្រះរាជា; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា ស្រីព្រះស្នំ ក៏មាន ។
- រាជហង្ស ស្ដេចហង្ស ។
- រាជហត្ថលេខា អក្សរ, សំបុត្រ ដែលព្រះរាជាទ្រង់សរសេរដោយព្រះហស្តព្រះអង្គ; ការសរសេរចុះព្រះបរមនាមដោយព្រះហស្តព្រះអង្គ (ឡាយព្រះហស្ត) ។ តាមច្បាប់រាជសព្ទខ្មែរថា : សំបុត្រដែលម្ចាស់ផែនដីទ្រង់សរសេរទុកជាគ្រឿងចំណាំសម្រាប់ព្រះអង្គ ហៅថា ព្រះរាជហត្ថលេខា; បើទ្រង់សរសេរដោយការផ្សេងតែពុំមែនជាផ្លូវរាជការ ហៅថា ព្រះបរមរាជហត្ថលេខា ។
- រាជហឫទ័យ ឬ
- --ហទ័យ ព្រះទ័យ (ចិត្ត) របស់ស្ដេច ។
- រាជអមាត្យ ឬ - រាជាមាត្យ មន្ត្រីទីប្រឹក្សាកិច្ចការផែនដីរបស់ព្រះរាជា ឬប្រឹក្សាជាមួយនឹងព្រះរាជា ។
- រាជអាជ្ញា អាជ្ញានៃព្រះរាជា; ខ្មែរប្រើសំដៅសេចក្ដីថា អ្នកទទួលអំណាចពីព្រះរាជា ។
- រាជអាណាចក្រ ឬ - រាជាណាចក្រ អាណាចក្ររបស់ព្រះរាជា ។
- រាជឱង្ការ សម្ដីក្សត្រិយ៍ទ្រង់រាជ្យ ។ តាមច្បាប់រាជសព្ទខ្មែរថា : សំបុត្ររបស់ម្ចាស់ផែនដីចេញឲ្យប្រជារាស្រ្តដឹងគ្រប់គ្នាទួទៅ ហៅថា ព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ (--សូរ៉ៈ--) ។ សំបុត្រដែលម្ចាស់ផែនដីទ្រង់សរសេរដោយព្រះហស្តព្រះអង្គ ហៅថា ព្រះរាជឱង្ការលេខា ។
- រាជឱរស កូនប្រុសរបស់ព្រះរាជា (បើព្រះរាជបុត្រីថា រាជឱរសា) ។
- រាជអំណរ សេចក្ដីអររបស់ព្រះរាជា ។
- រាជអំណោយ របស់ដែលព្រះរាជាទ្រង់ព្រះរាជទាន ។ល។ ។ល។
- រាជាធិការី (បា. < រាជ + អធិការី) អ្នកធ្វើការស្ដេច (អ្នករាជការឬខ្ញុំរាជការ); ហៅថា រាជាធិក្រឹត្យ ក៏បាន; បើស្ត្រីជា រាជាធិការិនី ឬ រាជាធិការិកា, រាជាធិក្រឹតា ។
- រាជាធិបតី (--ប៉ៈដី; សំ. បា. < រាជ + អធិបតិ) ឬ រាជាធិរាជ (សំ. បា. < រាជ + អធិរាជ) ព្រះរាជាដែលជាធំជាងស្ដេចបទេសរាជ្យ (ស្ដេចដែលមានប្រទេសឯទៀតជាចំណុះ) ។
- រាជាធិបតេយ្យ (--ប៉ៈ តៃ; បា. < រាជ + អាធិបតេយ្យ) ប្រទេសឯករាជ្យដែលមានក្សត្រិយ៍ទ្រង់រាជ្យជាអធិបតី (ប្រទេសដែលមានស្ដេចនៅលើច្បាប់); ព. ផ្ទ. ប្រជាធិបតេយ្យ (ម. ក្នុង ព. ប្រជា) ។
- រាជានុញ្ញាត (--នុញ-ញ៉ាត; បា. < រាជ + អនុញ្ញាត) សេចក្ដីដែលព្រះរាជាទ្រង់យល់ព្រមហើយ ។
- រាជានុភាព (សំ. បា. < រាជ + អានុភាវ, វ > ព) អានុភាពនៃព្រះរាជា (អំណាចស្ដេច) ។
- រាជាភិសេក (--សែក; បា. < រាជ + អភិសេក) ។ ពិធីស្រោចទឹកក្លស់ទឹកស័ង្ខតាំងព្រះរាជា គឺតាំងឲ្យពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិសេក ផង) ។
- រាជាយុត្តកៈ (បា. < រាជ + អាយុត្តក) ស្មៀនរបស់ព្រះរាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តកៈ ផង) ។
- រាជាយុត្តកសភា (--កៈសៈភា; បា. < រាជ + អាយុត្តក + សភា) ក្រុមឬទីធ្វើការរបស់ពួកស្មៀនព្រះរាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តកសភា ផ) ។
- រាជាយុត្តកាធិបតី (--បៈដី; បា. < រាជ + អាយុត្តក + អធិបតិ) អធិបតីរបស់ក្រុមព្រះរាជាយុត្តកៈ (ចាងហ្វាងក្រុមស្មៀនហ្លួង) ។
- រាជាវលី (សំ. បា. < រាជ + អាវលិ) លំដាប់ឬវង្សស្ដេច ។ រាជាសនៈ (សំ. បា. < រាជ + អាសន) អាសនៈសម្រាប់ព្រះរាជា, រាជបល្ល័ង្ក ។
- រាជូបករណ៍ ឬ - រាជោបករណ៍ (--ប៉ៈក; បា. < រាជ + ឧបករណ) គ្រឿងប្រើប្រាស់សម្រាប់ព្រះរាជា, គ្រឿងប្រើប្រាស់ជិតព្រះអង្គ; (ទង់រាជូបករណ៍ ទង់សម្រាប់ព្រះរាជាទ្រង់ប្រើផ្ទាល់ព្រះអង្គ) ។
- រាជូបដ្ឋាក ឬ - រាជោបដ្ឋាក (--បុ័ត-ឋាក; បា. < រាជ + ឧបដ្ឋាក) អ្នកគាល់បម្រើព្រះរាជា (អ្នកបម្រើព្រះស្ងោយ, មហាតលិក); បើស្រីជា
- រាជូបដ្ឋាយិកា ឬ - រាជោបដ្ឋាយិកា ។
- រាជូបដ្ឋាន ឬ - រាជោបដ្ឋាន (--បុ័ត-ឋាន; បា. < រាជ + ឧបដ្ឋាន) ការបម្រើឬការចូលគាល់ព្រះរាជា ។
- រាជូបត្ថម្ភ ឬ - រាជោបត្ថម្ភ (--បុ័ត-ថ័ម; បា. < រាជ + ឧបត្ថម្ភ) សេចក្ដីទំនុកបម្រុង, ផ្ចុងផ្តើម, បណ្ដុះបណ្ដាលរបស់ ព្រះរាជា ។
- រាជូបភោគ ឬ - រាជោបភោគ (--ប៉ៈភោក; បា. < រាជ + ឧបភោគ) គ្រឿងឧបភោគរបស់ព្រះរាជា ។
- រាជេន្ទ្រ (--ជេន; សំ. < រាជ + ឥន្ទ្រ, ឥ > ឯ) រាជាធិរាជ ។
- រាជោវាទ (បា. < រាជ + ឱវាទ) ដំបូន្មានរបស់ព្រះរាជា ។
- រាជោវាទានុសាសន៍ ឬ - រាជោវាទានុសាសនី (បា. < រាជ + ឱវាទ + អនុសាសន ឬ អនុសាសនី) ពាក្យទូន្មាននិងពាក្យប្រៀនប្រដៅរបស់ព្រះរាជា ។ល។ ។ល។
-
អនុបភោគ
( គុ.គុនសព្ទ )
[--ប៉ៈ--]
(< អន៑ “មិន, ពុំ, ឥត + ឧបភោគ)” ដែលឥតគ្រឿងឧបភោគ : ផ្ទះអនុបភោគ, មនុស្សអនុបភោគ ។ ដែលមិនមែនជាគ្រឿងឧបភោគ : របស់អនុបភោគ ។
-
ឧបភោគ
( ន.នាមសព្ទ )
[អ៊ុប៉ៈភោក ]
គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន (ជាគូគ្នានឹង បរិភោគ) : មានគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្រប់គ្រាន់ ។
- ឧបភោគភណ្ឌ (--គៈភ័ន) របស់ឬអីវ៉ាន់សម្រាប់ប្រើប្រាស់ជិតៗខ្លួន (ហៅ ឧបភោគព័ស្តុ ឬ --វត្ថុ ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ពី ឧបភោគ- បរិភោគ ដែលត្រូវតែមាន : គ្រឿងឧបភោគនិងបរិភោគ ក្នុងលោកគេតែងតែផ្គត់ផ្គង់ បើគ្មានភណ្ឌៈនេះបម្រុង ផ្ចុងផ្តើមជានិច្ចនឹងវិនាស ។ ទោះបីអ្នកបួសរស់ដោយសារ- សីលផ្នួសធម៌អាថ៌ក៏រទាស រទែងសុំគេដោយឥតខ្មាស គ្រាន់តែមិនផ្តាសប៉ុណ្ណោះឯង ។ គួរសុំទើបសុំបើមិនគួរ ពុំហ៊ានសួរឲ្យគេចំបែង សុំគេតាមភាពជាគម្តែង ឈ្មោះថាអ្នកស្វែងមួយបែបដែរ ។
Headley's Khmer-English Dictionary Full Text Search
-
ឧបភោគ
( n )
[ʔuʔpaʔpʰouk]
- detail »
goods, supplies; consumer goods
-
ឧបភោគ
( v )
[ʔuʔpaʔpʰouk]
- detail »
to enjoy
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រឿងឧបភោគនិងគ្រឿងបរិភោគ
[krɨəŋ ʔuʔpaʔpʰook nɨŋ krɨəŋ bɑɑreʔpʰook]
necessities, essentials of life
-
អាករលើការឧបភោគ
[ʔaakɑɑ lǝǝ kaa ʔuʔpaʔpʰook]
consumption tax
-
ឧបភោគបរិភោគ
[ʔuʔpaʔpʰook bɑɑreʔpʰook]
consumer goods and food products
-
ឧបភោគព័ស្តុ
[ʔuʔpaʔpʰook poah]
See:ឧបភោគភណ្ឌ -
ឧបភោគភណ្ឌ
[ʔuʔpaʔpʰook pʰoandeaʔ~pʰoan]
consumer goods; instrument, utensil, tool
-
ឧបភោគវត្ថុ
[ʔuʔpaʔpʰook voattʰoʔ]
See:ឧបភោគភណ្ឌ