Khmer Dictionary: ឧបត្ថម្ភក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សាសន
( ន.នាមសព្ទ )
[--សៈន៉ៈ]
(ឝាសន) ពាក្យបណ្តាំ, ពាក្យផ្តាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា ។
- សាសនកាល ឬ
- --សម័យ កាលឬសម័យដែលឥតអំពីសាស្ដាដើមទៅហើយ នៅសល់តែសាសនា ។
- សាសនកិច្ច ឬ - --ក្រឹត្យ កិច្ចឬក្រឹត្យក្នុងសាសនាឬរបស់សាសនា ។
- សាសនទូត, សាសនហារិន ឬ
- --ហារី អ្នកនាំសំបុត្រ, អ្នកនាំដំណឹងឬពាក្យបណ្តាំ (បើស្ត្រីជា សាសនទូតី, សាសនហារិនី) ។
- សាសនទូសកៈ អ្នកប្រទូស្ដសាសនា (បើស្ត្រីជា សាសនទូសិកា) ។
- សាសនធម៌ ធម៌ជាពាក្យប្រៀនប្រដៅ ក៏គឺសាសនានុះឯង ។
- សាសនបត្រ សំបុត្របញ្ជាក់ការយ៉ាងដាច់ខាត ។
- សាសនប្បដិបត្តិ ឬ
- --ប្រតិបត្តិ ការប្រតិបត្តិតាមសាសនា ។
- សាសនប្បវត្តិ ឬ
- --ប្រវត្តិ ដំណឹងសាសនា, ពង្សាវតារសាសនា ។
- សាសនមណ្ឌល មណ្ឌលសាសនា, សាសនាទាំងមូល ។
- សាសនមូល ទីតាំងឬឫសគល់នៃសាសនា
- សាសនវិទ ឬ
- --វិទូ អ្នកប្រាជ្ញខាងការប្រកាសសាសនា ។
- សាសនវោហារ វោហារបស់សាសនា, ពាក្យប្រើក្នុងសាសនា ។
- សាសនសម្បត្តិ សម្បត្តិសម្រាប់ទំនុកចម្រុងសាសនា ។
- សាសនាយុ (បា. < សាសន + អាយុ) អាយុសាសនា គឺការឋិតនៅនៃសាសនា ។
- សាសនូបត្ថម្ភ (បា. < សាសន + ឧបត្ថម្ភ) ការទំនុកបម្រុងសាសនា ។
- សាសនូបត្ថម្ភក៏ (បា. < សាសន + ឧបត្ថម្ភក) អ្នកទំនុកបម្រុងសាសនា (បើស្ត្រីជា សាសនូបត្ថម្ភិកា) ។
- សាសនោវាទ (បា. < សាសន + ឱវាទ ) ដំបូន្មានក្នុងសាសនា ។ល។
-
អនុបត្ថម្ភក
( គុ.គុនសព្ទ )
[--បុ័ត-ថ័ម-ភៈកៈ ឬ --ភក់]
(< អន៑ “មិន, ពុំ, ឥត” + ឧបត្ថម្ភក; អនុបស្តម្ភក < អន៑ + ឧបស្តម្ភក) ដែលមិនមានអ្នកទំនុកបម្រុង : មនុស្សអនុបត្ថម្ភក (បើស្ត្រីជា អនុបត្ថម្ភិកា) ។ ន. អ្នកដែលឥត ឧបត្ថម្ភ ។
-
ឧបច្ឆេទក
( ន.នាមសព្ទ )
[អ៊ុបុ័ច-ឆេ-ទៈកៈ]
អ្នកផ្តាច់បង់, អ្នកផ្តាច់ផ្តិល; អ្នកធ្វើឲ្យដាច់ស្រឡះ ។
- ឧបច្ឆេទកកម្ម (ព. ពុ.) អកុសលកម្មពីព្រេងនាយដែលអន្ទោលជាប់តាមមកចេញមុខឲ្យផលផ្តាច់ជីវិត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបច្ឆេទកកម្ម រង់ចាំផ្តល់ផលផ្តាច់ជីវិត គឺទោសបាណាតិបាតពិត ដែលញ៉ាំងជីវិតគេឲ្យខ្លី ។ បាណាតិបាតកម្មកាច អាចផ្តាច់ជីវិតកូនក្មេងខ្ចី មិនឲ្យរស់យូរតើព្រោះអ្វី ? ព្រោះថ្វីដៃខ្លួនក្នុងបុព្វេ ។ វេវ. ឧបឃាតកកម្ម ។ ព. ផ្ទ. ឧបត្ថម្ភកកម្ម ។
- ឧបច្ឆេទមរណៈ សេចក្ដីស្លាប់មុនកំណត់អាយុគឺ ស្លាប់ដោយឧបច្ឆេទកកម្មមកផ្តាច់អាយុ (ព. ពុ.។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបឃាតកកម្ម >ឧបឃាតកកម្ម ផង) ។
-
ឧបបីឡកកម្ម
( ន.នាមសព្ទ )
[អ៊ុប៉ៈប៉ីឡៈកៈក័ម ]
(ឧបបីឌក + កម៌ន៑) អកុសលកម្មពីព្រេងនាយ ដែលជាប់តាមមកផ្តល់បៀតបៀនឲ្យបាននូវសេចក្ដីទុក្ខលំបាកវិនាសទ្រព្យធនជាដើម : ត្រូវឧបបីឡកកម្មមកផ្តល់ឲ្យវិនាសហិនហោច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបបីឡកកម្ម គយឃ្លាំបៀតបៀនផ្តល់ក្តីទុក្ខ តាមហេតុដែលធ្វើស៊ុកគ្រលុក ញ៉ាំងសុខឲ្យប្រាសចេញពីគេ ។ ប្រភពមកពីវិហេសា ជាកម្មខ្លាំងក្លាក្នុងបុព្វេ តាមមកផ្តល់ផលមិនតិចទេ ធ្វើគេយ៉ាងណាផ្តល់យ៉ាងនោះ ។ ព. ផ្ទ. ឧបត្ថម្ភកកម្ម ។
-
ឧបត្ថម្ភក
[អ៊ុបុ័ត-ថ័ម-ភក់ ]
(ឧបត្ថម្ភក; សំ. ឧបស្តម្ភក) អ្នកទំនុកបម្រុង; អ្នកទល់ទ្រ, អ្នកគាំទ្រ; អ្នកដែលជាទីពឹងផ្អែកឬជាទីពំនាក់ : ខ្ញុំមានបងប្រុសជាឧបត្ថម្ភក (បើស្ត្រីជា ឧបត្ថម្ភិកា) ។
- ឧបត្ថម្ភកកម្ម (--ភៈកៈ--) កុសលកម្មពីព្រេងនាយដែលចេញមុខទំនុកបម្រុងឲ្យបានសេចក្ដីសុខ-ចម្រើន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបត្ថម្ភកកម្ម ជួយគាំទ្រសត្វឲ្យបានសុខ ទំនុកបម្រុងឲ្យរីកមុខ និរទុក្ខនិរភ័យជានិរន្តរ៍ ។ កម្មនេះជាតួបុណ្យកុសល រែងផ្តល់ផលល្អមិនអាប់អន់ មានភាពជាកម្មដ៏សោភ័ណ ផ្តល់សុខគ្រប់គ្រាន់ឲ្យសប្បាយ ។ មិនត្រឹមតែផ្តល់សុខឲ្យកូន អាចជូនក្តីសុខឲ្យដល់ម្ដាយ អាពុកនិងញាតិផងទាំងឡាយ ឲ្យបានសប្បាយដោយសារផង ។ ព. ផ្ទ.
- ឧបឃាតកកម្ម, ឧបបីឡកកម្ម ។ (ព. ពុ.) ។
- ឧបត្ថម្ភកជន ឬ
- --បុគ្គល (--ភៈកៈ--) ជនឬបុគ្គលអ្នកទំនុកបម្រុង ។
- សាសនូបត្ថម្ភក អ្នកទំនុកបម្រុងសាសនា ។ល។
-
ជនូបត្ថម្ភកៈ
( ន.នាមសព្ទ )
[ជៈ នូប៉ាត់ថ័មៈភៈកៈ]
(ជន + ឧបត្ថម្ភក) អ្នកទំនុកបម្រុងដល់ប្រជាជន តាមទំនងដ៏សមគួរ ដោយមិនរើសមុខ មិនលម្អៀង (ប្រើជា ជនុបត្ថម្ភ, ជនោបត្ថម្ភក ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!