Khmer Dictionary: ឧដុង្គឧត្តម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សេដ្ឋ
( គុ.គុនសព្ទ ) [សេត-ឋៈ]
(ឝ្រេឞ្ឋ) ប្រសើរផុត, ប្រសើរលើសលន់; ឧត្តម, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់ ។
- សេដ្ឋកម្ម ឬ - សេដ្ឋកិច្ច ការឬកិច្ចការប្រសើរផុត; មុខរបរដ៏ឧត្តម, មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗ : សេដ្ឋកិច្ចជាតិ ។
- សេដ្ឋការ អ្នកធ្វើសេដ្ឋកម្មឬសេដ្ឋកិច្ច (បើស្ត្រីប្រើជា សេដ្ឋការិកា) ។
- សេដ្ឋធន (--ធន់) ទ្រព្យឧត្តម ។
- សេដ្ឋពាណិជ អ្នកជំនួញឯក ។
- សេដ្ឋភណ្ឌ (--ភ័ន) របស់ឧត្តម ។ល។
- សេដ្ឋា, សេដ្ឋោ, សេដ្ឋំ (សេត-ឋ័ង) ប្រសើរផុត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុរសសេដ្ឋោ ស្ត្រីសេដ្ឋា នៅក្នុងរដ្ឋណា រដ្ឋនោះសេដ្ឋំ អាចជួយសព្វគ្រប់ ទប់រដ្ឋឲ្យខ្លាំង ពុំសូវមានខ្មាំង ហ៊ានមើលងាយឡើយ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ឧដុង្គឧត្តម
[ʔuʔdoŋ ʔutdɑm]
to be important, wealthy, noble; elevated, most superior, supremely high, greatest; excellent, splendid, magnificent
-
ឧត្តុង្គឧត្តម
[ʔutdoŋ ʔutdɑm]
See:ឧដុង្គឧត្តម