Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អះអាង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទែង ( គុ.គុនសព្ទ )
    ដែល​ច្បាស់​ណាស់, ជាក់​ណាស់, ប្រាដក​ណាស់ : ភ្លឺ​ច្បាស់​ទែង ។ ប្រើ​ជា កិ. វិ. ក៏​បាន : ឃើញ​ទែង ។ ប្រើ​ជា ន. ក៏​បាន​ខ្លះ : ចេញ​ទែង គឺ ចេញ​ដំណើរ, ចេញ​មុខ​អះអាង​លើ​ខ្លួន​ទាំងអស់ ។
  2. ធានា ( ន.នាមសព្ទ )
    (ធានា “ដំណើរ​ទ្រទ្រង់...”) ដំណើរ​ទទួល​អះអាង, ទទួល​រ៉ាប់រង​លើ​ខ្លួន ។ ប្រើ​តាម​ទម្លាប់​ជា កិ. ឬ ន. ក៏​បាន : ដំណើរ​នុ៎ះ​កុំ​ឲ្យ​អ្នក​ព្រួយ ចាំ​ខ្ញុំ​ធានា​ជូន​អ្នក; បាន​ជា​ខ្ញុំ​ហ៊ាន​ឲ្យ​ព្រោះ​មាន​ធានា​ដោយ​មាំមួន; អ្នក​ណា​ជា​អ្នក​ធានា​ឲ្យ​គាត់ ?; មាន​សំបុត្រ​ធានា ឬ​ទេ ?
  3. យថាភាព ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថាភាប]
    តាម​សេចក្ដី​ពិត​ជាក់​ស្ដែង តាម​ដំណើរ​ដែល​អាច​កើត​មាន​ឡើង​ប្រាកដ ឧ. ផ្ដល់​ចម្លើយ​តាម​យថាភាព ។ សេចក្ដី​អះអាង​បញ្ជាក់​បន្ថែម​តាម​យថាភាព នូវ​អំពើ​ឬ​ពាក្យ​សន្យា​ដែល​បាន​ប្រព្រឹត្ត​រួច​ហើយ ។
  4. សច្ច ( ន.នាមសព្ទ ) [ស័ច ឬ ស័ច-ចៈ ]
    (សច្ច; សត្យ) សេចក្ដី​ពិត; ដំណើរ​ទៀង, ទៀងទាត់; ដំណើរ​ទៀង​ត្រង់; ការណ៍​មែន, ប្រាកដ; អរិយ​មគ្គ; ព្រះ​និពា្វន; កាន់​សច្ចៈ កាន់​សេចក្ដី​ពិត; ពាក្យ​សច្ច ឬ --សត្យ ពាក្យ​ពិត; មាន​សច្ចៈ មាន​សេចក្ដី​ទៀង​ត្រង់ ។ គុ. ដែល​ទៀង, ទៀងទាត់, ទៀង​ត្រង់, ពិត, ប្រាកដ, មែន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ច-ចៈ, ដូច​ជា សច្ច​ការ (សំ. សត្យំការ) ការ​ធ្វើ​សេចក្ដី​ពិត; ការ​ពោល​ពាក្យ​ពិត; ការ​ធ្វើ​សញ្ញា​ពិត​ដល់​គ្នា​និង​គ្នា : ធ្វើ​សច្ច​ការ ។
    - សច្ច​ការី អ្នក​ធ្វើ​សច្ចៈ; បើ​ស្ត្រី​ជា
    - សច្ច​ការិនី ។
    - សច្ច​កាល កាល​ពិត គឺ​ពេល​ដែល​ត្រូវ​និយាយ​ឬ​ត្រូវ​ប្រកាស​សេចក្ដី​ពិត (វេវ. ភូត​កាល) : ពេល​នេះ ជា​សច្ច​កាល​ជា​ភូត​កាល​របស់​យើង ។
    - សច្ច​កិរិយា ការ​ធ្វើ​សច្ចៈ, ការ​ប្រកាស​ពាក្យ​សច្ចៈ ។
    - សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការ​ដឹង​សេចក្ដី​ពិត ។ ប្រាជ្ញា​ដែល​ដឹង​អរិយ​សច្ច​ច្បាស់ (ព. ពុ.) ។
    - សច្ច​បាន ការ​ផឹក​ទឹក​សំបថ​ដើម្បី​ឲ្យ​ជឿ​ចិត្ត​គ្នា (យ៉ាង​ដូច​ផឹក​ទឹក​ប៉ាយ​ហួយ​ជាដើម) : ធ្វើ​សច្ច​បាន ។
    - សច្ច​បារមី បារមី​ដែល​មាន​សច្ចៈ​ជា​ទី​តាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​បារមី ផង) ។
    - សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការ​តាំង​ប្រកាស​ពាក្យ​ពិត; ការ​សំបូងសង្រូង : ធ្វើ​សច្ចប្បណិធាន (ច្រើន​និយាយ​ថា សច្ចា​ប្រណិធាន ផង) ។
    - សច្ច​វាចា ពាក្យ​ពិត ។
    - សច្ច​វាទី អ្នក​ពោល​តែ​ពាក្យ​ពិត : មនុស្ស​នុ៎ះ​ជា​សច្ច​វាទី (បើ​ស្ត្រី​ជា សច្ច​វាទិនី) ។
    - សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការ​យល់​ស្រប​តាម​សេចក្ដី​ពិត; សេចក្ដី​អះអាង​បញ្ជាក់​ថែម​តាម​យថា​ភាព​នូវ​អំពើ​ឬ​ពាក្យ​សន្យា​ដែល​បាន​ធ្វើ​រួច​ហើយ : សច្ចានុមតិ នៃ​រដ្ឋ​សភា ។
    - សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូច​គ្នា​នឹង សច្ច​ការ ។ល។
  5. អះអាង ( កិ.កិរិយាសព្ទ )
    ទទួល​ខ្លួន​ជា​សំអាង, ទទួល​ខុស​ត្រូវ​លើ​ខ្លួន, ទទួល​រ៉ាប់រង : ខ្ញុំ​ហ៊ាន​អះអាង​ការ​ខុស​ត្រូវ​គ្រប់​ចំពួក ។
    - អះអាង​ជួស ទទួល​រ៉ាប់រង​ជួស, ទទួល​ខុស​ត្រូវ​ជួស ។
    - ធានា​អះអាង ធានា​ទទួល​ខុស​ត្រូវ​លើ​ខ្លួន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្ញុំ​ហ៊ាន​ធានា- អះអាង​ជួស​វា ដ្បិត​វា​ស្លូត​ត្រង់ បើ​បែរ​ជា​វា ធ្វើ​តាម​ចំណង់ ឲ្យ​ខុស​ពី​អង្គ- ច្បាប់​ខ្ញុំ​ទទួល ។
Headley's Khmer-English Dictionary Full Text Search
  1. អះអាង ( v ) [ʔah ʔaaŋ]   - detail »
    to assure, guarantee, provide assurance; to secure; to confirm, verify; to claim
Headley's Khmer-English Dictionary Subentry Full Text Search
  1. និយាយអះអាង [niʔyiey ʔah-ʔaaŋ]
    to affirm, state, claim
  2. ធានាអះអាង [tʰienie ʔah-ʔaaŋ]
    to assure, guarantee
  3. ពោលអះអាង [pool ʔah-ʔaaŋ]
    to affirm, state positively
  4. អះអាងជួស [ʔah-ʔaaŋ cuəh]
    to become responsible for someone
  5. អះអាងបន្ថែម [ʔah-ʔaaŋ bɑntʰaem]
    to confirm, assure; to reassure


Prohok Solutions @2017 : Learn Khmer | Khmer Calendar