Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាប់អួ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រជាំ ( គុ.គុនសព្ទ )
    អាប់អួ​ដោយ​របស់​មិន​ស្អាត (ព. ទ្រ.) ។
  2. ខ្មួរ ( គុ.គុនសព្ទ )
    ខារ​ដោយ​អាប់អួ : ក្លិន​ខ្មួរ ។ ន. ឈ្មោះ​ត្រប់​មួយ​ប្រភេទ មាន​ក្លិន​និង​រស​ខារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខារ ន.) ។
  3. ផ្អួរ ( គុ.គុនសព្ទ )
    ដែល​ខូច​រស​ជាតិ​ប្រក្រតី ព្រោះ​អាប់អួ, ព្រោះ​ទុក​យូរ​ហួស​កាល​កំណត់ : អង្ករ​ផ្អួរ ។ ដែល​មាន​ក្លិន​ក្ដឹះ​បន្តិច​ព្រោះ​អាប់អួ : ក្លិន​ផ្អួរ, ធុំ​ផ្អួរ ។
  4. ផ្សិត ( ន.នាមសព្ទ )
    ភូត​គ្រាម​ពួក​មួយ​ដុះ​ទុល​ចេញ​ពី​ក្នុង​ដី​សើម​ឬ​ដុះ​ពី​ក្នុង​ទី​អាប់អួ ឬ​ក៏​ដុះ​នៅ​ឈើ​ពុក​ជាដើម មាន​រូប​សណ្ឋាន​ផ្សេង​ៗ​គ្នា, ខ្លះ​សម្រាប់​បរិភោគ​បាន, ខ្លះ​សម្រាប់​ប្រើ​ធ្វើ​ជា​ថ្នាំ​រម្ងាប់​រោគ, ខ្លះ​ពុល; ផ្សិត​មាន​ឈ្មោះ​យ៉ាង​ច្រើន​ណាស់ : ផ្សិត​កញ្ចូរ, ផ្សិត​ក្រាម​រមាស, ផ្សិត​ខ្សាច់, ផ្សិត​ចុង​អង្ករ, ផ្សិត​ចេក, ផ្សិត​ចំបើង, ផ្សិត​ត្រចៀក​កណ្តុរ, ផ្សិត​សណ្ដែក, ផ្សិត​ស្មាច់, ផ្សិត​ឫស្សី; ផ្សិត​ក្រកោះ, ផ្សិត​ត្រាច, ផ្សិត​សូក្រំ; ផ្សិត​ក្បាល​ថ្លែន, ផ្សិត​ពពារ​នាគ​រាជ ។ល។ ស្និម​ដែល​កើត​នៅ​វត្ថុ​ផ្អូម​ផ្អួរ មាន​សំពត់​សើម​អួអាប់​ជាដើម : សំពត់​ដុះ​ផ្សិត, កន្ទេល​ដុះ​ផ្សិត, នំ​ផ្អូម​ដុះ​ផ្សិត ។
  5. សំសេទជ ( គុ.គុនសព្ទ ) [ស័ង-សេទៈ ជៈ ]
    (--ជ; សំស្វេទជ) ដែល​កើត​ពី​ញើស​ក្អែល ។
    - សំសេទជ​សត្ត ឬ - សំស្វេទជ​សត្វ សត្វ​ដែល​កើត​ពី​ញើស​ក្អែល​ឬ​ពី​ទី​ដែល​ស្មោកគ្រោក​អាប់អួ : ចៃ, សង្កើច,... ជា​សំសេទជ​សត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេទជ ផង) ។
  6. អួ ( គុ.គុនសព្ទ )
    អាក្រក់, គម្រក់, គគ្រក់; អាប់​អន់ : របស់​អួ, មនុស្ស​អួ  (ព. សា., ម. ប្រ.) ។
    - អួអាប់ ឬ - អាប់អួ (មើល​ក្នុង ពាក្យ អាប់ គុ.) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. អាប់អួ [ʔap ʔuə]
    to be frustrating; dirty, messy; unsanitary, unclean
  2. អាប់អួ [ʔap ʔuə]
    (of the sky) to be cloudy, overcast
  3. អួអាប់ [ʔuə ʔap]
    See:អាប់អួ


Prohok Solutions @2017 : Learn Khmer | Khmer Calendar