Khmer Dictionary: អាការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាយ
( ន.នាមសព្ទ )
រូបដែលជាទីប្រជុំអាការ ៣២ មាន សក់, រោម, ក្រចកជាដើម រួមទាំងអស់ហៅថា កាយ ។
- កាយគន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះកិលេសមួយពួកដែលរួបរឹតនូវកាយមានអភិជ្ឈាកាយគន្ថៈ ជាដើម ។
- កាយគតាសតិ ស្មារតីដែលតាំងនៅក្នុងកាយ, សេចក្ដីពិចារណាក្នុងរូបកាយ ។
- កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដីស្ងប់កាយ, សេចក្ដីសុខស្រួលកាយ ។
- កាយប្បសាទ (--ប៉ៈ-សាត) បសាទរបស់កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
- កាយពន្ធន៍ (--ពន់) ចីវរសម្រាប់ចងកាយ គឺវត្ថពន្ធន៍ចង្កេះ ។
- កាយមោនេយ្យៈ សេចក្ដីស្ងៀមនៃកាយ គឺមិនប្រព្រឹត្តទុច្ចរិតដោយកាយ ។
- កាយឫទ្ធិ ឫទ្ធិនៃកាយ ។
- កាយវិកល ការវិកលនៃរាងកាយ, ការខូចពិរាពិការនៃកាយ ។ កាយវិការ ការកម្រើកនៃកាយ, ចលនានៃកាយ ។
- កាយវិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយវិការ) ។
- កាយវិញ្ញាណ សេចក្ដីដឹងច្បាស់នូវអារម្មណ៍ តាមទ្វារកាយ គឺកាយធាតុនិងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឲ្យកើតសេចក្ដីដឹងឡើង ។
- កាយវិវេក សេចក្ដីស្ងប់ស្ងាត់នៃកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
- កាយសម្ផស្ស ការប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ដោយកាយ ។
- កាយសុខ សេចក្ដីសុខកាយ ។
- កាយសោចេយ្យៈ សេចក្ដីស្អាតនៃកាយ គឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ ។
- កាយានុបស្សនា ការពិចារណាឃើញរឿយៗ នូវកាយថាជារូបមិនទៀងជាដើម ។
- កាយិកទុក្ខ (កា-យិ-កៈ--) សេចក្ដីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ, ទុក្ខខាងរូបកាយ ។
- កាយិកសុខ សេចក្ដីសុខខាងរូបកាយ ។ល។
-
កូនក្រាញ់
( ន.នាមសព្ទ )
សន្ទុះប្រេង ឬ ខ្លាញ់ ឬស្ករត្នោត ដែលចម្រាញ់រំងាស់ក្នុងខ្ទះ ត្រូវកម្ដៅភ្លើងពុះព្រួចៗ ផ្ដួចលោតឡើង មានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក : ស្ករពុះលោតកូនក្រាញ់ (ពាក្យនេះស្រុកខ្លះហៅ ពន្លៀកក្រាញ់, មាត់ក្រាញ់, ស្ករឡើងពន្លៀកក្រាញ់, ស្ករលោតមាត់ក្រាញ់) ។
-
កោន
( កិ.កិរិយាសព្ទ )
ជ្រកដោយអាការកំប្រោន; គេច្រើននិយាយភ្ជាប់ថា ជ្រកកោន ។
-
កំហែង
( កិ.កិរិយាសព្ទ )
បញ្ចេញអាការបែបខែង ធ្វើឲ្យគេខ្លាច ភិតភ័យដោយវាចា ឬ អាការ មុខ, ដៃ, ជើង : ចោរកំហែងយកទ្រព្យអ្នកដំណើរកណ្ដាលផ្លូវ ។
-
ក្រពះ
( ន.នាមសព្ទ )
អាការមានសណ្ឋានដូចប្លោកសម្រាប់ទទួលអាហារ ។ មនុស្សដែលផឹកស៊ីច្រើន គេហៅ មនុស្សក្រពះទក់, ក្រពះតាប់ (ព. ទ្រ.) ។
-
ខួរ
( ន.នាមសព្ទ )
អាការនៅក្នុងក្បាល ឬ ក្នុងឆ្អឹងខាប់ដូចចាហួយ : ខួរក្បាល, ខួរឆ្អឹង ។
-
ខ្ញែម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
រម្យទម, កន្ដឹម : អង្គុយបត់ជើងខ្ញែម គឺអង្គុយបត់ជើងសមរម្យស្រួលបួល ។ អំពីដំណើរ ឬ អាការដែលទំពាស៊ី : ទំពាខ្ញែមៗ ។
-
កន្ទ្រម
( គុ.គុនសព្ទ )
ស្គមទ្រែមទ្រម; ដែលខ្លាចគេហើយធ្វើអាការទ្រែមទ្រម :
- រាងកន្ទ្រម (ម. ទ្រ.) ។
-
កែងកោង
( គុ.គុនសព្ទ )
ដែលមានអាការព្រហើនក្រអើតក្រអោង ។
-
កំរោល
( ន.នាមសព្ទ )
អាការងងឹតមុខជ្រប់ ឬ ងងឹតមុខខ្លាំងដល់ដួលដេក ដោយហេតុឃើញវត្ថុគួរខ្លាច, គួរស្ញែង មានឃើញឈាមជាដើម : កំរោលចូល, បោសកំរោល ។
Headley's Khmer-English Dictionary Full Text Search
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
symptom, characteristic, sign; special sign, / omen; appearance; look; aspect; attribute; mark, token
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
way, method; attitude, manner, conduct, behavior; action, situation, condition
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
letter of the alphabet; letter; missive
Headley's Khmer-English Dictionary Subentry Full Text Search
-
អាការកិរិយា
[ʔaakaaraʔ~ʔaakaa keʔriʔyaa]
behavior, conduct
-
អាការពិសេស
[ʔaakaaraʔ~ʔaakaa piʔsaeh~piʔseeh]
particularity, peculiarity; details
-
អាការពើ
[ʔaakaaraʔ~ʔaakaa pəə]
pretension
-
អាការរោគ
[ʔaakaaraʔ~ʔaakaa rook]
symptoms of an illness
-
អាការសណ្ឋាន
[ʔaakaaraʔ~ʔaakaa sɑntʰaan]
characteristics, shape, form / structure as characteristics, noticeable / outstanding characteristics
-
អាការសន្ធាប់
[ʔaakaaraʔ~ʔaakaa sɑntʰoap]
summons, appeal, demand
-
អាការសាហាវ
[ʔaakaaraʔ~ʔaakaa saahaav]
liquor, alcohol