Khmer Dictionary: អព្យាក្រឹត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ពុជ
( ន.នាមសព្ទ )
(កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្រ្តនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើងរៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក ។ល។ ។ល។
-
និន្នាការ
( ន.នាមសព្ទ )
[និន-នាកា ]
(និន្ន + អាការ) អាការដែលទ្រេតទេរទៅ ឬដែលលម្អៀងទៅម្ខាងៗ : ប្រទេសនេះមាននិន្នាការទៅខាងឆ្វេង, ប្រទេសនោះមាននិន្នាការទៅខាងស្ដាំ, ប្រទេសអព្យាក្រឹតឋិតនៅត្រង់កណ្ដាល ឥតមាននិន្នាការទៅខាងឆ្វេងឬទៅខាងស្ដាំឡើយ ។
-
ពញា
( ន.នាមសព្ទ )
[ព្ញា]
(ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”) ពាក្យ ពញា នេះជា អញ្ញត្រសព្ទ ពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ញ បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឲ្យច្រឡំនឹង ឭ (ឭ ឮ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដល់មកសម័យបច្ចុប្បន្ននេះ ។ ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា ៣ ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ; ឯពាក្យ ពញា បែរប្រើជាឋានន្តរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ...; មកដល់សម័យរាជការសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនាឯករាជអព្យាក្រឹត ផ្លាស់ពាក្យ មេឃុំ ជា នាយសង្កាត់ វិញថា នាយសង្កាត់...; ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ ១; សង្កាត់លេខ ២; សង្កាត់លេខ ៣ ។ល។ (នេះជាប្រវត្តិនៃពាក្យ ពញា) ។
-
មាតិកា
( ន.នាមសព្ទ )
(មាត្ឫកា) ប្រឡាយ, ផ្លូវទឹក ។ ឧទ្ទេស, មេបទ គឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឲ្យឋិតនៅក្នុងអំណាចខ្លួន (ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន) ខសំខាន់, គោលសង្ខេប : មាតិកាទី ១ មាននិទ្ទេសបទ ៤, ទី ២ មាន ៥...; មាតិការឿង, មាតិតាធម៌; ចូរលើកយកមាតិកាធម៌មួយៗ មកអធិប្បាយឲ្យពិស្ដារ ។ តាមក្នុងគម្ពីរបាលី មាតិកាមានពីរ គឺ
- អភិធម្មមាតិកា (--ធ័ម-មៈ--) មាតិកានៃអភិធម្ម គឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្ម ដូចជាពាក្យថា កុសលា ធម្មាអកុសលា ធម្មា អព្យាកតា ធម្មា “ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត” ។ល។
- សុត្តន្តមាតិកា (សុត-ត័ន-តៈ--) មាតិកានៃសុត្តន្តៈ គឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថា វិជ្ជាភាគិនោ ធម្មា, អវិជ្ជាភាគគិនោធម្មា “ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា” ។ល។ តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ ១ អង្គឲ្យសូត្រធម៌ “អភិធម្មមាតិកា” នាំមុខសព ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា“ ព្រះអភិធម្ម” : និមន្តលោកព្រះអភិធម្ម ១ អង្គ ។ និមន្តភិក្ខុសង្ឃ ៤ អង្គទៀត ឲ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ “សុត្តន្តមាតិកា” ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា “មាតិកា” : និមន្តលោកមាតិកា ៤ អង្គ (ប្រតិបត្តិតាមលទ្ធិមហាយាន) ។
-
សង្គមរាស្ត្រនិយម
( ន.នាមសព្ទ )
[សង់-គំរាស-និយំ]
ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្រ្តប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ ។ល។
- សង្គមរាស្រ្តនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត ។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស ។ ចាប់ផ្តើមតាំងពី សង្គមរាស្រ្តនិយម នេះកើតមានឡើង ប្រទេសកម្ពុជា ក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្តិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្រ្តនិយម ថា : រាជការសង្គម រដ្ឋរាស្រ្តនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្រ្តទាំងអស់គ្នា បានសុខចម្រើន ! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម ! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្រ្តនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ-ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប ! ។ល។
-
ស៊ីញេ
( កិ.កិរិយាសព្ទ )
[--ញ៉េ]
ចុះហត្ថលេខា គឺសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯង តាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឲ្យនៅជាយ៉ាងនោះ (បារ. Signer) : គាត់មិនព្រមស៊ីញេ... (សព្វថ្ងៃនេះប្រើពាក្យថា ចុះហត្ថលេខា តាមសម័យនិយម) ។ ន. ហត្ថលេខា គឺឈ្មោះរបស់ខ្លួនដែលខ្លួនបានសរសេររួចហើយ ដោយដៃខ្លួនឯងតាមចំណាំរៀងមក (បារ. Signature ស៊ីញ៉ាតួរ); សព្វថ្ងៃនេះប្រើពាក្យ ហត្ថលេខា តាមសម័យនិយមរបស់ប្រទេសកម្ពុជាឯករាជ្យ អព្យាក្រឹតទៅហើយ; រ. ស. ជា ព្រះហស្ដលេខា; ទ្រង់ឡាយព្រះហស្ដលេខា ។ល។ (គួរកុំច្រឡំ ហស្ដ ជា ហស្ថ) ។
-
អព្យាកត
( គុ.គុនសព្ទ )
[អ័ប-ព្យា កត់ ]
(--កត; អព្យក្ត, អវ្យក្ត ឬ អវ្យាក្ឫត) ដែលមិនច្បាស់; ពុំប្រាកដ, មិនដាច់ស្រេច, មិនស្រេចជាទៅខាងណា; ដែលជាកណ្តាល : ធម៌អព្យាក្រឹត, ចិត្តអព្យាក្រឹត (ប្រើជា អព្យាកតធម៌, អព្យាកតចិត្ត ក៏បាន) ។
- អព្យាកតភាព ឬ - អព្យាក្រឹតភាព (--កៈតៈ--ឬក្រឹតៈ--) ភាពជាអ្នកកណ្តាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្តាល, ដែលមិនចូលក្នុងបក្សពួកខាងណា : ប្រទេសអព្យាក្រឹត ប្រទេសមានភាពជាកណ្តាល ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ប្រកាសអព្យាក្រឹត
[prɑkaah ʔapyie -----]
to declare neutrality
-
អព្យាក្រឹត្យ
[ʔapyie krət]
See:អព្យាក្រឹត -
អព្យាកត
[ʔapyie kɑɑt]
See:អព្យាក្រឹត -
អព្យាក្រឹត
[ʔapyie -----]
to be neutral; undecided, uncertain, unclear
-
កាន់អព្យាក្រឹត
[kan ʔapyie -----]
to be neutral