Khmer Dictionary: អន្ធការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មហន្ធការ
( ន.នាមសព្ទ )
[មៈហន់ធៈកា]
(< មហន្ត > មហ “ធំ” + អន្ធការ “ងងឹត”) ងងឹតធំ, ងងឹតខ្លាំង ។ គុ. ដែលមានងងឹតខ្លាំង : ទីមហន្ធការ ។
-
មោហន្ធការ
( ន.នាមសព្ទ )
[មោហន់-ធៈ កា ]
(< មោហ “សេចក្ដីវង្វេង, ...” + អន្ធការ “សភាវៈដែលធ្វើឲ្យដូចជាខ្វាក់ គឺសេចក្ដីងងឹត, យប់”) មោហៈដែលដូចជាសេចក្ដីងងឹតឬដូចជាយប់, សេចក្ដីងងឹតសូន្យឈឹងពុំយល់ខុសត្រូវ : កម្ចាត់បង់នូវមោហន្ធការ ។
-
ស្មន់
( កិ.កិរិយាសព្ទ )
ខូចកាចនឹងគ្នាឬដើរហើរនឹងគ្នា (នៃបុរសស្ត្រីដែលជាប់ជាសាច់ញាតិឬដែលជាញាតិពន្ធ) : ស្មន់នឹងគ្នា (បា. សមន្ធ < សម “ស្មើ, ស្មើគ្នា” + អន្ធ “ងងឹត; ខ្វាក់” = ងងឹតស្មើគ្នា; ឬ < សំ + អន្ធ, º > ម “ងងឹតឈឹង”; បើតាមន័យនេះ គួរសរសេរជា ស្មន្ធ អ. ថ. ស្មន់ ប៉ុន្តែមិនដែលប្រើ) ។
- ស្មន់អន្ធករ (--អន់-ធៈ-ក; សំ. បា. អន្ធការ “ងងឹត; យប់”) ស្មន់ ដោយមានអ្នកដទៃជួយលាក់បាំងឲ្យ : ស្មន់អន្ធករនឹងគ្នា ។
- មុខស្មន់ មុខក្រសួង ឬ នាទីដែលត្រូវពិន័យតាមមាត្រាច្បាប់បញ្ញត្តអំពីស្មន់នឹងគ្នា (មើលក្នុងពាក្យ មុខ ផង) ។
-
អន្ធ
( គុ.គុនសព្ទ )
[អន់-ធៈ]
ខ្វាក់ (ទាំងពីរខាង); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ, បើបុរសប្រើជា អន្ធោ; ស្ត្រីជា អន្ធា ក៏បាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អន្ធោអន្ធា នៅជាមួយគ្នា សុទ្ធតែពពើម រាវរកនេះនោះ ទទីមទទើម ពពីមពពើម ជួនរកមិនឃើញ ។
- អន្ធការ ងងឹត ។
- អន្ធការដ្ឋាន ឬ - --ស្ថាន ទីងងឹត ។
- អន្ធការពន្ធនាគារ ឬ - --គ្រឹះ (--ការ៉ៈ--) គុកងងឹត ។
- អន្ធកូប អណ្ដូងងងឹតគឺអណ្ដូងដែលមានមាត់តូចក្រហួចងងឹតឈ្ងោកមើលទឹកពុំឃើញ ។
- អន្ធពាល ល្ងង់ងងឹតសូន្យឈឹង (ដូចមនុស្សខ្វាក់) : ជនអន្ធពាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុពាល ផង) ។
- អន្ធូបមា ឬ - អន្ធោបមា (--ប៉ៈ ម៉ា; < អន្ធ + ឧបមា) ឧបមាឬប្រៀបដូចមនុស្សខ្វាក់ ។ល។
-
អវិជ្ជន្ធការ
( ន.នាមសព្ទ )
[អៈវិច-ជ័ន-ធៈកា]
(< អវិជ្ជា “សេចក្ដីល្ងង់” + អន្ធការ “ងងឹត”) ងងឹតគឺអវិជ្ជា, អវិជ្ជាដែលជាងងឹតសូន្យសុង, សេចក្ដីល្ងង់ខ្លៅខ្លាំង : សព្វសត្វលោកតែងតែអន្ទោលកើតស្លាប់ក្នុងវាលវដ្ដសង្សារត្រូវអវិជ្ជន្ធការបិទបាំងគំនិតជានិច្ចកាល (ព. ពុ.) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
អន្ធភាព
[ʔɑntʰeaʔ~ʔɑn pʰiep]
See:អន្ធការ -
អន្ធការ
[ʔɑntʰeaʔ~ʔɑn kaa]
blindness; darkness, gloom
-
អន្ធការនិយម
[ʔɑntʰeaʔ~ʔɑn kaa niʔyum]
blindness
-
អន្ធការពន្ធនាគារ
[ʔɑntʰeaʔ~ʔɑn kaa pʊən niekie rɔɔ]
dark prison