Khmer Dictionary: អន្ទាក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ចាម
( ន.នាមសព្ទ )
តួអន្ទាក់សម្រាប់ទាក់ដំរីព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដងកញ្ចាម ផង) ។
-
ក្ឌុំ
( ន.នាមសព្ទ )
ឡេវមានសណ្ឋានមូលត្រមោងក៏មាន រាងស្រួចចុងបន្ដិចដូចផ្កាម្លិះក្រពុំក៏មាន ដែលធ្វើដោយខ្សែអំបោះ ឬ សំពត់សម្រាប់ពាក់បញ្ចូលក្នុងអន្ទាក់ក្ឌុំ : បព្វជិត ត្រូវតែពាក់ក្ឌុំចីពរ ក្នុងពេលឃ្លុំចីវរ ។
-
ក្រវិល
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយលួសមាស, ប្រាក់ ឬ ស្ពាន់ សម្រាប់ពាក់ដៃ ពាក់ជើង : ក្រវិលដៃ, ក្រវិលជើង ។ អន្ទាក់សម្រាប់ពាក់ឡេវ ធ្វើដោយខ្សែ : ក្រវិលឡេវអាវ ជាដើម ។ រង្វង់មូលធ្វើពីលោហជាតិភ្ជាប់មុខគ្នា ឬ មិនភ្ជាប់ក៏ហៅ ក្រវិលដែរ ក្រវិលមុង ជាដើម ។
-
ខ្សែបាស
( ន.នាមសព្ទ )
(បាស “អន្ទាក់, ខ្សែចំណង, ខ្សែឆ្វាក់...”) ឈ្មោះខ្សែអំបោះឆៅ សម្រាប់ទាក់ចងរុំសាកសពតាមកិច្ច តាមក្បួនយោគី ។
-
ដងកញ្ចាម
( ន.នាមសព្ទ )
ឈើ ឬឫស្សីសម្រាប់អបអន្ទាក់ព្រ័ត្រលូកទាក់ជើងដំរីព្រៃ ។
-
តើ
( ន.នាមសព្ទ )
អន្ទាក់ដាក់ស្វា : ស្វាជាប់តើ ។
-
ទាក់
( កិ.កិរិយាសព្ទ )
ចាប់ដោយអន្ទាក់ ឬថ្ពក់ទាញរូតឲ្យជាប់ដោយអន្ទាក់, ឲ្យជាប់ដោយលប់ : ទាក់ដំរី, ទាក់មាន់, ទាក់លលក, ទាក់ទទា ។ និយាយល្បួងប្រលោមភ្ជាប់ចិត្តឲ្យស្និទ្ធស្នេហា, ឲ្យកួចកាន់ក៏ហៅ ទាក់ ដែរ : ទាក់ចិត្ត ។ និយាយបញ្ចុះបញ្ចូលឲ្យជឿតាម ក៏ហៅ ទាក់ ដែរ : ទាក់ឲ្យបានជាគ្នា ។
-
នាគបាស
( ន.នាមសព្ទ )
[នាគៈបាស]
(នាគបាឝ) អន្ទាក់ជានាគ ឬនាគដែលជាអន្ទាក់, ជាចំណង (នាគដែលកើតដោយអំណាចឫទ្ធិផ្លែងសររបស់ឥន្ទ្រជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍); ចំណងដែលគេចងទាក់ឆ្វាក់បែបដូចជាពស់ថ្លាន់រួតរួបព័ទ្ធរឹត ក៏អាចហៅថា នាគបាស បានដែរ (ដោយប្រៀបធៀប) ។
-
បាស
( ន.នាមសព្ទ )
(បាឝ) អន្ទាក់; ផ្នួងសក់ ។ ពាក្យនេះ ខ្មែរយើងប្រើហៅអំបោះចំណងដែលចងសំពត់ស្នបរុំសាកសពថា : ចងខ្សែបាស, កាត់ខ្សែបាស ។
-
ពន្ធ
( ន.នាមសព្ទ )
[ពន់]
(ពន្ធ ជា កិ. “ចង, ជាប់, ជំពាក់”; ពន្ធ, ពន្ធន៍ ជា ន. “ចំណង, អន្ទាក់, គ្រឿងជាប់, ជំពាក់”) សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ : ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន...; ទារពន្ធ, បង់ពន្ធ ។
- ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ដែនដី ហៅថា រាជពលី ។
- ពន្ធចំពោះ ពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។
- ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ។
Headley's Khmer-English Dictionary Full Text Search
-
អន្ទាក់
( n )
[ʔɑnteak]
- detail »
snare, trap
Headley's Khmer-English Dictionary Subentry Full Text Search
-
ខ្សែអន្ទាក់
[ksae ʔɑnteak]
braided rawhide rope used to hobble an elephant
-
ជាប់អន្ទាក់
[coap ʔɑnteak]
to get caught in a trap; to be accepted into a group.
-
ជាប់អន្ទាក់
[coap ʔɑnteak]
to be under the control of (someone or of some astrological sign)
-
ដាក់អន្ទាក់
[dak ʔɑnteak]
to lay a trap, to trap
-
ត្រូវអន្ទាក់គេ
[trəv ʔɑnteak kee]
to get caught in a trap
-
នៅក្នុងអន្ទាក់
[nɨv knoŋ ʔɑnteak]
to be caught in a trap.
-
នៅក្នុងអន្ទាក់
[nɨv knoŋ ʔɑnteak]
to be under the control (of someone or of some astrological sign)
-
នៅក្រៅអន្ទាក់
[nɨv krav ʔɑnteak]
to be out of a trap.
-
នៅក្រៅអន្ទាក់
[nɨv krav ʔɑnteak]
to be out from under the control (of someone or of some astrological sign)
-
យកកទៅលអន្ទាក់
[yɔɔ kɑɑ kɑɑ tɨv~toh lɔɔ ʔɑnteak]
to lure someone (into trouble)