Khmer Dictionary: អន្តរាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ជង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង :
- លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
ខូច
( កិ.កិរិយាសព្ទ )
វិនាស, អន្តរាយ, យកជាការមិនបាន : ខូចចិត្ត, ខូចខ្លួន, ខូចរបស់ទ្រព្យ ។ ស្លាប់ : ជីតាខ្ញុំខូចពីយប់មិញ ។
-
និរន្តរាយ
( ន.នាមសព្ទ )
[និរន់-តៈរ៉ាយ ]
ការមិនមានអន្តរាយ, ដំណើរដែលគ្មានគ្រោះថ្នាក់ : សូមឲ្យអ្នកបានប្រកបដោយនិរន្តរាយ !
-
បរាភព
( ន.នាមសព្ទ )
[ប៉ៈរ៉ាភប់]
(បរាភវ) សេចក្ដីវិនាស, សេចក្ដីហិនហោច : នរណាលេងស្រី, នរណាលេងស្រា, នរណាលេងល្បែងស៊ីសង (ជាអំពើពាលា) ទ្រព្យធននានា ដែលខ្លួនរកបានហើយក៏ទុកដាក់ពុំគង់ នរជននោះតែងតែលិចលង់ក្នុងសេចក្ដីវិនាសអន្តរាយ (គួរឲ្យនឹកស្ដាយពន់ពេក), អំពើទាំងនោះឈ្មោះថាជា ប្រធាន ឬជាប្រមុខនៃបរាភព (ព្រះបរមោវាទនៃព្រះសម្ពុទ្ធមានក្នុងគាថាបរាភវសូត្រ) ។
-
បរិត្ត
( ន.នាមសព្ទ )
[ប៉ៈរ៉ិត]
ធម៌សម្រាប់ការពារសេចក្ដីអន្តរាយ : និមន្តលោកចម្រើនព្រះបរិត្ត ។
-
បង្ការ
( កិ.កិរិយាសព្ទ )
រារាំង, ប្រុងប្រយ័ត្ន ការពារសេចក្ដីអន្តរាយ ឬការខ្វះខាតក្រែងនឹងមានទៅខាងមុខ : ដាក់ថ្នាំសង្កូវខ្លះបង្ការផង, ដាក់បាយបង្ការតាមផ្លូវ ។
-
បំផ្លាញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលាញ, ពន្លាញ គឺធ្វើឲ្យវិនាសអន្តរាយ : ចាយវាយខ្ជីខ្ជាបំផ្លាញទ្រព្យ ។
-
ប្រទេច
( កិ.កិរិយាសព្ទ )
ជេរដោយពាក្យបូរបាច់ឲ្យគេវិនាសអន្តរាយហិនហោច ។ ប្រទេចផ្ដាសា ប្រទេចដាក់បណ្ដាសាឲ្យគេវិនាសហិនហោច ។
-
ផ្លាញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលាញ, ឲ្យវិនាស, ឲ្យអន្តរាយ, បំបាត់បង់ :
- ផ្លាញជីវិត គឺបំបាត់ជីវិត (សម្លាប់);
- ផ្លាញទ្រព្យ គឺធ្វើទ្រព្យឲ្យលាញ, ឲ្យវិនាស (សព្វថ្ងៃនេះច្រើនប្រើ បំផ្លាញ ជាង) ។
Headley's Khmer-English Dictionary Full Text Search
-
អន្តរាយ
( n )
[ʔɑntaʔraay]
- detail »
disaster, calamity; destruction, devastation; danger; barrier, obstacle.
-
អន្តរាយ
( v )
[ʔɑntaʔraay]
- detail »
to spoil, ruin, make useless, put out of commission.
-
អន្តរាយ
( adj )
[ʔɑntaʔraay]
- detail »
to be destroyed, devastated; to be dangerous
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រោះអន្តរាយ
[krʊək ʔɑntaʔraay]
misfortune, trouble
-
ទទួលអន្តរាយ
[tɔtuəl ʔɑntaʔraay]
to sustain damage
-
ប្រទះលើអន្តរាយ
[prɑteah lǝǝ ʔɑntaʔraay]
to encounter obstacles / danger
-
វិនាសអន្តរាយ
[viʔnieh ʔɑntaʔraay]
See:វិនាសន្តរាយ -
អន្តរាយខ្លួន
[ʔɑntaʔraay kluən]
to kill oneself, commit suicide