Khmer Dictionary: អនុកូល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គ្រោះ
( ន.នាមសព្ទ )
(គ្រហ; គហ “ដំណើរកាន់យក, ការកាន់; យក, ទទួល; គំនិត; ហេតុ; ឧបការៈ ; អនុកូល...”) គុណ; ទោស; សុខ; ទុក្ខ; ថ្នាំងថ្នាក់ ដែលកើតមានក្នុងកាលម្ដងៗ តាមដំណើរអំពើអាក្រក់ល្អរបស់បុគ្គលរាល់រូប : គ្រោះកាច, គ្រោះជា, គ្រោះអាក្រក់, គ្រោះល្អ; មានគ្រោះ; គ្រោះថ្នាក់; រំដោះគ្រោះ; ចួនលើគ្រោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាបគ្រោះ, សោមគ្រោះ ផង) ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។
-
អត្រានុកូលដ្ឋាន
( ន.នាមសព្ទ )
[អ័ត-ត្រានុ-កូលុ័ត-ឋាន ]
(<អត្រ < អត្ត “ខ្លួន” + អនុកូល “អនុលោមតាម” + ឋាន “ទីតាំង”) ពាក្យប្រើដោយសន្មតហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ឬអាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ (បារ. អេតាត៍ ស៊ីវិល Etat civil) :
- មន្រ្តីអត្រានុកូលដ្ឋាន មន្រ្តីកាន់បញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ។
-
អនុកូល
(មើលក្នុងពាក្យ អនុ) ។
-
ឥដ្ឋ
( គុ.គុនសព្ទ )
[អ៊ិត ឬ អិត-ឋៈ]
(ឥឞ្ត) ដែលគួរប្រាថ្នា, គួរត្រូវការ, ជាទីពេញចិត្ត, ដែលត្រូវចិត្តឬគាប់ចិត្ត, ដែលគួរស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែលមិនគួរប្រាថ្នា, ដែលមិនត្រូវចិត្ត”) ។
- ឥដ្ឋកម្ម អំពើ ឬ កិច្ចការដែលត្រូវចិត្ត (ព.ផ្ទ. អនិដ្ឋកម្ម) ។
- ឥដ្ឋផល ផលជាទីពេញចិត្ត ។
- ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផលជាទីពេញចិត្តដែលបានសម្រេចដូចបំណង ។
- ឥដ្ឋានុកូល អនុកូលតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុមោទនា សេចក្ដីរីករាយតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុលោម អនុលោមតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការនឹកឃើញដល់អ្វីមួយដែលត្រូវចិត្ត ។ល។
-
ឱកាស
( ន.នាមសព្ទ )
(អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទីទំនេរ, ចន្លោះ; វេលា, វេលាទំនេរ, ពេលស្រួល; ផ្លូវ, ទំនង; សិទ្ធិជោគ; ការនិយម, ការអនុលោម; សេចក្ដីអនុញ្ញាតឲ្យ; ការយល់ព្រមតាម : ឱកាសល្អ ពេលល្អ, ទំនងស្រួល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អវកាស ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើងទៅរកគេកុំចូលផ្តាស ត្រូវសុំឱកាសគេជាមុន កុំស្រាប់តែចូលឲ្យហួសស៊ុន គេពុំដឹងមុនកុំអាលចូល ។ នេះគឺជាសុជីវធម៌ បវរដែលលោកតែងអនុកូល ឬអាចហៅថាច្បាប់ចេញចូល ដូច្នេះទៅវិញក៏សឹងបាន ។
- បើកឱកាសឲ្យ បើកផ្លូវឬទំនងឲ្យ, អនុញ្ញាតឲ្យ; បើកកន្លែងឲ្យ, ឲ្យវេលា ។
- មានឱកាស មានពេលទំនេរ, មានទីបន្លោះ ។
- សូមឱកាស សូមពេល ។ល។
- ឱកាសទាន (--សៈ--) ការឲ្យឱកាស, ការបើកឱកាសឲ្យ ។
- ឱកាសប្បដិសេធ ការឃាត់ឬបិទឱកាស ។
- ឱកាសលោក (--សៈ--) មើលក្នុងពាក្យ ត្រៃលោក ។
- វរោកាស (បា. < វរ + ឱកាស) ឱកាសស្រួល ។
- សុន្ទរោកាស (បា. សុន្ទរ + ឱកាស) ឱកាសល្អ ។ល។
Headley's Khmer-English Dictionary Full Text Search
-
អនុកូល
( n )
[ʔaʔnuʔkool]
- detail »
supply
-
អនុកូល
( n )
[ʔaʔnuʔkool]
- detail »
support, assistance, sponsorship; mercy, pity.
-
អនុកូល
( v )
[ʔaʔnuʔkool]
- detail »
to support
-
អនុកូល
( n )
[ʔaʔnuʔkool]
- detail »
satisfaction; agreement.
-
អនុកូល
( v )
[ʔaʔnuʔkool]
- detail »
to agree
-
អនុកូល
( n )
[ʔaʔnuʔkool]
- detail »
connivance
Headley's Khmer-English Dictionary Subentry Full Text Search
-
លោកានុកូល
[look~lookaʔ ʔaʔnuʔkool]
social conventions, etiquette, rules of decorum, common decency