Khmer Dictionary: អនត្ថ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អនត្ថ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈនុ័ត-ថៈ]
(< អន៑ “មិន, មិនមែន, ពុំ, ឥត” + អត្ថ “ប្រយោជន៍; សេចក្ដីចម្រើន”; អនថ៌ < អន៑ + អថ៌) ដែលឥតប្រយោជន៍ឬមិនមែនសេចក្ដីចម្រើន, ដែលមិនបានការ, យកជាការពុំបាន; អ្វីៗដែលយកជាការពុំបាន ។
- អនត្ថកម្ម អំពើឥតប្រយោជន៍ ។
- អនត្ថការី អ្នកដែលអំពើឥតប្រយោជន៍ (បើស្ត្រីជា អនត្ថការិកា) ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អនត្ថការី រែងមានសម្ដី ចាក់ចុចនាយអាយ តែងញ៉ាំងការណ៍ពិត ឲ្យងាកឃ្លាតឆ្ងាយ អ្នកស្ដាប់ជិនណាយ លែងចង់ឮទៀត ។
- អនត្ថពាក្យ ឬ
- --វាចា, --វាទ សម្ដីឥតប្រយោជន៍ ។
- អនត្ថវាទី អ្នកដែលច្រើនតែនិយាយសម្ដីឥតប្រយោជន៍យកជាការពុំបាន (បើស្ត្រីជា អនត្ថវាទិនី) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អនត្ថវាទី ច្រើនប្រើសម្ដី ឥតគិតមុខក្រោយ ស្ដីផ្លោៗទៅ ខុសឆ្គងក៏ដោយ ស្ដីគ្រាន់តែឲ្យ ធ្លាយចេញពីមាត់ ។
-
អនត្ថ--
(មើលក្នុងពាក្យ អនត្ថ) ។
Headley's Khmer-English Dictionary Full Text Search
-
អនត្ថ
( adj )
[ʔaʔnattʰaʔ]
- detail »
to be good-for-nothing, useless, unimportant; frivolous.
-
អនត្ថ
( n )
[ʔaʔnattʰaʔ]
- detail »
frivolous matter
Headley's Khmer-English Dictionary Subentry Full Text Search
-
អនត្ថកម្ម
[ʔaʔnattʰaʔ kam~kammeaʔ or kammaʔ]
useless act
-
អនត្ថករ
[ʔaʔnattʰaʔ kɑɑ]
saboteur; negligent worker; person who does frivolous things
-
អនត្ថការ
[ʔaʔnattʰaʔ kaa]
sabotage; carelessness, negligence
-
អនត្ថការី
[ʔaʔnattʰaʔ kaarəy]
See:អនត្ថករ