Khmer Dictionary: អង្គត់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្វា
( ន.នាមសព្ទ )
សត្វព្រៃមួយពួក រូបរាងស្រដៀងនឹងមនុស្ស, ជាសត្វរពឹសរប៉ិលរប៉ូច សាវ៉ា ក្រឡិចក្រឡុច; មានច្រើនប្រភេទខ្លះមានកន្ទុយ ខ្លះឥតកន្ទុយ : ស្វាក្រិស, ស្វាខោ, ស្វាព្រាហ្មណ៍, ស្វាអង្គត់ ។ល។
-
អង្គទ
( ន.នាមសព្ទ )
[អង់-គត់]
ឈ្មោះវល្លិមួយប្រភេទ សម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ : វល្លិអង្គត់ច្រើនមានសម្បូណ៌ក្នុងខែត្រកំពត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គទ ២ ន. ផង) ។
-
អង្គទ
( ន.នាមសព្ទ )
[អង់-គត់]
គ្រឿងប្រដាប់ដើមដៃ, កងកន់ ។ (សំ. អង្គទ (អង់-គត់) ឈ្មោះពានរមួយជាកូននៃពាលីនិងនាងមន្ទោទរី, ជាសេនាព្រះរាម ក្នុងរឿងរាមកេរ្តិ៍) ។ ព. ប្រ. ខ្មែរហៅស្វាមួយប្រភេទ មាឌធំ ឥតកន្ទុយ ថា ស្វាអង្គទ (ហៅប្រៀបដោយពានរឈ្មោះ អង្គទ ក្នុងរឿងរាមកេរ្តិ៍) ។ ហៅវល្លិមួយប្រភេទថា វល្លិអង្គទ ប៉ុន្តែច្រើនសរសេរ អង្គត់ ជាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary Full Text Search
-
អង្គត់
( n )
[ʔɑŋkʊət]
- detail »
kind of vine (Ecdysanthera glandulifera) with a latex-like sap (it is used as a cure for food poisoning)
-
អង្គទ
[ʔɑŋkʊət]
- detail »
See:អង្គត់
Headley's Khmer-English Dictionary Subentry Full Text Search
-
ស្វាអង្គត់
[svaa ʔɑŋkɔǝt]
short-tailed monkey