Khmer Dictionary: ហុប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កល្បសព្ទ
( ន.នាមសព្ទ )
[ក័ល-ប៉ៈ-សាប់]
(កល្ប “ដូចគ្នា” + ឝព្ទ “សូរ, សំឡេង”; កប្ប+សទ្ទ) ពាក្យដែលមានសូរដូចគ្នា ប៉ុន្តែមានអត្ថន័យផ្សេងគ្នា ដូចជា ក (ក មនុស្ស សត្វ); ក (សាង, សង់); កល (ល្បិច); កល់ (ដាក់ទ្រពីក្រោម...); ខារ (ក្លិនឬរសខារ); ខារ (ខារឈើហុប); ខិត (កកិលចូល...); ខិត (សូត្រមួយខិត); គ (ដើមគ); គ (មនុស្សគ); មៀន (ដើមមៀន); មៀន (មៀនកាំបិត) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទិសសព្ទ, វិសទិសសព្ទ, វេវចនៈ ផង) ។
-
ខារ
( កិ.កិរិយាសព្ទ )
ទាញអូសដោយគ្រឿងចក្រ : ខារឈើហុបពីក្នុងទឹកមកលើគោក ។
-
តាប់
( ន.នាមសព្ទ )
ហុប : ឈើ ១ តាប់ គឺឈើ ១ ហុប (ហៅតាមទម្លាប់អ្នកស្រុកខ្លះ) ។
-
ទោង
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាកន្លែងអង្គុយ មានដងឬខ្សែពីរចងសំយុងសងខាងសម្រាប់ចាប់យោគយោល : យោលទោង ។ ប្រដាប់មានសណ្ឋានដូច្នោះ សម្រាប់ដាក់បន្តោករបស់វែងធ្ងន់ដូចយ៉ាងសសរធំឬឈើហុបជាដើម ដើម្បីឲ្យស្រួលសែងក៏ហៅ ទោង ដែរ ។
-
គាស់
( កិ.កិរិយាសព្ទ )
ជីករំលើង, ធ្វើឲ្យរបើក, ឲ្យកក្រើក, ឲ្យហើប : គាស់ដើមឈើ, គាស់ឈើហុប ។
-
បង្គង
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គង, សម្រាប់ទ្រ : លើកឈើហុបដាក់លើបង្គង; បង្គងទូក ។ ទ្រនំ : បង្គងឃ្មុំ, សត្វស្លាបទំលើបង្គង ។
-
បំបះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យបះ គឺធ្វើឲ្យអ្វីៗងើបខ្ពស់ម្ខាងឲ្យទាបម្ខាង : បំបះឈើហុប, បំបះរទេះ ។ នាំឲ្យបះ, ឲ្យផ្អើលជ្រួលជ្រើម : បំបះអ្នកស្រុក ។
- បំបះបំបោរ នាំឲ្យបះបោរ : បំបះបំបោរពួកកម្មករឲ្យឈប់ធ្វើការ ។
- បំបះបំភ្លូក នាំឲ្យបះឲ្យភ្លូក គឺនាំឲ្យភ្លូកឈូឆរចុះឡើង ។
-
ពាំ
( កិ.កិរិយាសព្ទ )
នាំយកអ្វីៗដោយខាំនឹងមាត់ : ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក ។
- ពាំគ្រាប់ ឬ បៀមគ្រាប់ គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ (ច្រើនតែគ្រាប់ប្រាយ) ។
- ពាំត្រណោត (ព. ប្រ.) គុ. ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ : សម្ដីពាំត្រណោត ។ ប្រើជា កិ. វិ. ក៏បាន និយាយពាំត្រណោត និយាយបាំងស្ទើរ ។
- ពាំពាក្យពាំសម្ដី ឬ - នាំពាំពាក្យសម្ដី (ព. ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឲ្យដឹងដោយដំណើរញុះញង់, នាំអុជអាល ។
- អណ្ដាតពាំព្រីង អណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ (ច្រើនតែសុនខ) : ឆ្កែអណ្ដាតពាំព្រីង ។
- ពាំយួរ (ព. ប្រ.) កិ. វិ. ដែលមានអាការដូចជាពាំផងយួរផង : ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឲ្យបានសម្រេចតាមបំណង ។
- ពាំសំបក ឈើដែលគេចាំងឬច្រាសសំបកមិនអស់ : ឈីហុបពាំសំបក ។
- សម្ដីពាំសំបក (ព. ប្រ.) សម្ដីមិនអស់អាថ៌សេចក្ដី ។
- ពាំស្រាយ ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម : សសរពាំស្រាយ ។
- សម្ដីពាំស្រាយ (ព. ប្រ. )សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពុំបាន ។ល។
-
រង
( កិ.កិរិយាសព្ទ )
ទ្រពីក្រោម, ដាក់ទ្រពីក្រោម : យករនេលដាក់រងឈើហុប ។ ទទួលភារៈ, ទទួលបន្ទុក : រងក្ដីជួសគេ, រងបន្ទុក ។ ទស់ទប់ការពារ : យកដំបងរងមុខដាវ ។ ទទួលទុក្ខវេទនា : រងទុក្ខ, រងកម្ម, រងគ្រោះថ្នាក់ ។ល។ គុ. ដែលជាលំដាប់ចុះមក : អ្នកនុះគេមានចំណេះជាងខ្ញុំ, ខ្ញុំរងពីគេមក, ចាងហ្វាងរង, អគ្គលេខាធិការរង ។
- រងរ៉ាប់ ឬ - រ៉ាប់រង ទទួលភារៈលើខ្លួន, ទទួលអះអាង ។
-
រទេះ
( ន.នាមសព្ទ )
យានមានកង់ មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា (ដោយជំនាងតាមកាលតាមសម័យ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស. រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើម ក៏ហៅ រទេះ បានដែរ (តាមទម្លាប់ពាក្យធម្មតា) ។
- រទេះក្រង់ រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន ។
- រទេះក្របី រទេះសម្រាប់ទឹមក្របី ។
- រទេះគោ រទេះសម្រាប់ទឹមគោ ។
- រទេះចាម រទេះធំស្រោង មានផ្ទុរក្រឡូមខាងមុខខ្ពស់ជាងខាងក្រោយបន្តិច ត្រង់អណ្ដាលទាបអែនពាប់ (ធ្វើតាមបែបចាម)។
- រទេះជើងគុល រទេះមានកង់ជាបន្ទះទាំងផ្ទាំងឥតកាំ ដូចជាកង់ជើងគុល, សម្រាប់បរក្នុងផ្លូវដែលមានភក់ផុងច្រើន ។
- រទេះដឹក ឬ - រទេះបន្ទុក រទេះធំសម្រាប់ផ្ទុកដឹករបស់ធ្ងន់ ។
- រទេះដែក រទេះកង់ដែក ប្រើរុញតាមផ្លូវដែកសម្រាប់ដឹកដី ។
- រទេះត្រដួស រទេះមានថ្នាក់ពីរជាន់ មួយជាន់ក្រោមសម្រាប់ដាក់អីវ៉ាន់, មួយជាន់ខាងលើ ហៅ ត្រដួស សម្រាប់មនុស្សជិះ ។
- រទេះបំបោល រទេះលាតតូចជាងរទេះសាឡី សម្រាប់ទឹមគោបរបំបោលភ្នាល់ឬប្រណាំងគ្នា ។
- រទេះផ្ទុរ រទេះមានផ្ទុរ (ហៅ រទេះដំបូល ក៏បាន) ។
- រទេះភ្លើង រទេះមានក្បាលប្រកបដោយគ្រឿងចក្រគ្រប់ព្រម, ប្រើដុតឧសឬធ្យូងថ្មយកកម្លាំងកម្ដៅភ្លើង,... បើកឲ្យរអិលតាមផ្លូវដែកឲ្យលឿនខ្លាំងបាន (រថភ្លើង; បារ. Chemin de fer) ។
- រទេះម៉ឺនដា រទេះមានតួរាងជាគ្រែ, មានជើងទៀន, មានដំបូល,... វិចិត្រដោយក្បាច់រចនាលាបលនរំលេចព័ណ៌មានលំអដ៏រុងរឿង, សម្រាប់ទឹមគោឬក្របី, ជាយានជំនិះសម្រាប់ឥស្សរជននៅកម្ពុជរដ្ឋ ក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះក្នុងខែត្រក្រៅនៅមានប្រើខ្លះដែរ ។
- រទេះរុញ រទេះតូចរាងជម មានកង់តែមួយ មានឈើពីរកំណាត់បោះភ្ជាប់ជាចន្ទល់មានដងពីរសម្រាប់កាន់រុញ, យកភាគខាងមុខជាខាងក្រោយ, ប្រើដាក់អីវ៉ាន់ល្មមកម្លាំងមនុស្សម្នាក់រុញបាន (ពួកអារាមបាលឬឧយ្យានបាលច្រើនប្រើរទេះនេះ) ។
- រទេះលាត រទេះដែលលាតឥតទ្រពងឥតដំបូល សម្រាប់ដឹកសសរឬឈើហុបជាដើម ។
- រទេះវាល រទេះឥតផ្ទុរ ។
- រទេះសាឡី រទេះវាលមាត្រធំជាងរទេះបំបោល សម្រាប់ទឹមគោបរបំបោលតាមធម្មតា (ហៅត្រឹមតែ សាឡី ក៏បាន) ។
- រទេះសេះ រទេះទឹមសេះ (រថ) ។
- រទេះសំឡី ពាក្យសាមញ្ញសម្រាប់ហៅរទេះទាំងធំទាំងតូចរួមគ្នា (ក្លាយមកពី រទេះសាឡី គឺរទេះនិងសាឡី សំដៅសេចក្ដីថា រទេះធំនិងរទេះតូច ទេដឹង ?) ។
- រទេះអូស រទេះវាល មានជញ្ជាំងទាបទាំងពីរខាង, ពីខាងមុខខាងក្រោយមានក្តារបន្ទះសម្រាប់លើកដាក់បាន, មានទូកឬដងពីរឃ្លាតឆ្ងាយពីគ្នា, ប្រើចងខ្សែពួរទាក់នឹងចុងដងទាំងពីរសម្រាប់មនុស្សអូសដឹកសារពើទំនិញឬវត្ថុធ្ងន់ៗ មានឧសជាដើម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រថ ផង) ។ ព. ទ. បុ. រទេះបាក់ត្រង់ណា ល្អិតត្រង់ណោះ (ព. ប្រ.) សេចក្ដីថា ភ្ញៀវច្រើននាក់ឈប់សម្នាក់ស៊ីចុកយូរថ្ងៃនៅផ្ទះអ្នកណា រមែងតែពង្រេចពង្រឹលអ្នកនោះ ។ រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង (ព. ប្រ.) ការធំដុំមិនគិត បែរជាគិតឯការរប៉ិចរប៉ីទៅវិញ, ដូចជាម្ចាស់រទេះៗ បាក់មិនគិតជួសជុល បែរជាគិតឯគោ ដែលបញ្ចេញអង្គជាតទៅវិញ ។ បាក់រទេះ (ព. ប្រ.) លង់ទ្រនេស : ខ្លាបាក់រទេះ គឺខ្លាត្រូវរបួសលង់ទ្រនេស ។
Headley's Khmer-English Dictionary Full Text Search
-
តាប់
( n )
[tap]
- detail »
log, piece of squared timberWestern Cambodia
See:ហុប
Headley's Khmer-English Dictionary Subentry Full Text Search
-
ឈើហុប
[cʰəə -----]
log, small quadrangular wooden beam; lumber