Khmer Dictionary: ស្លាក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្យល់
( ន.នាមសព្ទ )
សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស ។
- ខ្យល់ចាប់ គឺធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឲ្យវិលមុខបែកញើស ត្រជាក់ខ្លួន ។
- ខ្យល់គរ គឺខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់ ។ ពាក្យនេះស្រុកខ្លះហៅ ខ្ចរ (អ. ថ. ខ្ចល់) ។ បើហៅដូច្នេះ ដូចជាមានន័យសមដែរ ព្រោះមកពីភាសា សំ. បា. “ខចរ ប្រែថា សភាវៈ ឬដំណើរទៅតាមអាកាស ” ប៉ុន្តែយើងកែឲ្យហៅ ខ្ចរ វិញពុំកើតទេ ព្រោះយើងប្រើជា ខ្យល់ មកយូរហើយ ។
-
រម្លូត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរលូត : ស្រីខូចចិត្តខ្មៅហ៊ានផឹកថ្នាំក្ដៅ រម្លូតកូនចោល ។ ធ្វើឲ្យរបូតចុះឬឲ្យរបូតចេញ : រំលូតឆ្អឹង (ចំពោះតែឆ្អឹងដែលស្លាក់ក្នុងក) ។
-
របូត
( កិ.កិរិយាសព្ទ )
រលូត, ឃ្លាតចេញដូចគេចាប់បូត : របូតខ្សែពីដៃ, របូតឈ្នួតពីក្បាល ។
- របូតដៃ ឃ្លាតដៃផុតចេញពីចំណាប់ ។ ព. ប្រ. របូតដៃជើង (ស្លាប់) : អ្នកផ្ទះខ្ញុំឈឺធ្ងន់ណាស់យូរថ្ងៃ ស្ទើររបូតដៃជើង... ។
- របូតរបាញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) របាញ) ។
- របូតមាត់ ឬ - របូតសម្ដី ជ្រុលមាត់ ឬជ្រុលសម្ដីចេញថាទៅ ។
- របូតរលូត ! ពាក្យសម្រាប់ពោលអបទេស ឲ្យរបូតឆ្អឹងដែលស្លាក់ក្នុងបំពង់ក; តាមទំនៀម, គេតែងរកមនុស្សអ្នកធ្លាប់ប្រសប់ឬមនុស្សដែលសម្រាលច្រាសជើង ឲ្យមកធ្វើទឹកមន្តឲ្យផឹកលាប-កឬឲ្យមកស្ទាបបំពង់កអ្នកស្លាក់ឆ្អឹងថា : របូតរលូតៗ !... ឬថា របូតរលូតចេញមកៗ !... ឬពុំនោះថា របូតរលូតចុះទៅៗ ! ...; ចួនកាលឆ្អឹងនោះរបូតចេញមកឬរបូតធ្លាក់ចុះក្នុងក្រពះបាយទៅក៏មាន (ទម្លាប់បុរាណ) ។
-
ស្ពឹក
( គុ.គុនសព្ទ )
ដែលមិនរួស, មិនរហ័ស; ដែលស្រពន់ វាយ, ដំ, ក្តិច មិនឈឺ :
- គោស្ពឹក គោមិនរួស វាយមិនសូវឈឺ ។
- រោគស្ពឹក រោគស្លាក់ខ្យល់ចុកស្រពន់ ។
- សាច់ស្ពឹក សាច់ដែលវាយឬក្តិចមិនសូវឈឺ ។ សាបថ្នាំឲ្យស្ពឹកសាច់ លាបថ្នាំឲ្យស្រពន់សាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ពឹក ផង) ។
-
សៀត
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗញាត់ញៀតផ្ទាប់, ដាក់ស៊កផ្ទាប់ : សៀតបារី, សៀតផ្កា ដាក់បារី, ដាក់ផ្កា បន្ទើរលើគល់ត្រចៀក ។
- សៀតកាំបិត ស៊កស្រោមឬដងកាំបិតក្នុងចន្លោះខ្សែក្រវាត់ឬសំពត់ដែលក្រវាត់ ។
- សៀតពោះ ឆ្អល់រឹងក្នុងពោះដូចជាមានអ្វីសៀត (ព្រោះស្លាក់ខ្យល់) ។
- ចុកសៀត ចុកដូចគេសៀត ។
- សៀតស៊ក (ព. ប្រ.) សូកប៉ាន់ ។ល។
-
ស្លាក់
( កិ.កិរិយាសព្ទ )
មុតជាប់ឬទើសនៅបំពង់ក លេបមិនចូលទៅ ខាកខ្ជាក់ក៏មិនចេញ : ស្លាក់ឆ្អឹងត្រី ។ ព. ប្រ. គាំងស្ងៀមក្រអឹមព្រោះទាល់ផ្លូវទាល់ដំណើរ : ដាក់តែពីរបីម៉ាត់ទៅ ស្លាក់ស្ដីមិនចេញ ។
-
ស្លាក់
( ន.នាមសព្ទ )
ឈ្មោះឈើតូច ដើមស្រដៀងនឹងត្រប់ជាឈើពុលបណ្ដាលឲ្យវង្វេងស្មារតី ក្លាយទៅជាឆ្កួតក៏មាន; មាន ២ ប្រភេទគឺ ស្លាក់ក្រហម ស្លាក់ផ្កាក្រហម; ស្លាក់ស ស្លាក់ផ្កា-ស : ពុលស្លាក់ ។
- ឆ្កួតស្លាក់ ឆ្កួតព្រោះលេបគ្រាប់ស្លាក់ ។
- ស្លាក់ស្លែង ឬ - ស្លែងស្លាក់ (ព. ប្រ.) ដែលទ្រគោះបោះបោកឬដែលកំហែងគំហក; សម្ដីស្លាក់ស្លែង ។
-
ស្លែង
( គុ.គុនសព្ទ )
ដែលឲ្យទោស, ដែលនាំឲ្យទាស់, ដែលជាសត្រូវនឹងរោគ : របស់ស្លែង, ពាក្យស្លែង, អាហារស្លែង ។
- ពាក្យពិតរែងស្លែង សម្ដីពិតរមែងតែញ៉ាំងអ្នកប្រកាន់ខុសឲ្យឈឺចាប់ចិត្តឬឲ្យជ្រេញរអាមិនចង់ឮមិនចង់ស្ដាប់ ។
- សម្ដីស្លែងស្លាក់ ឬ - ស្លាក់ស្លែង សម្ដីអាក្រក់នាំឲ្យឈឺចិត្ត ។
Headley's Khmer-English Dictionary Full Text Search
-
ស្លាក់
( v )
[slak]
- detail »
to choke (e.g. on a bone)
-
ស្លាក់
( adj )
[slak]
- detail »
to be silenced, be unable to speak or reply (in a debate); to cease talking suddenly; to have a catch in one's voice; to be unable to swallow
-
ស្លាក់
( n )
[slak]
- detail »
Datura (kind of plant, Datura Metel, D. stramonium, or D. bojeri, with large red or white trumpet-shaped flowers; the seeds produce a poison which in large doses can kill; in small doses it causes a stupor or kind of madness; the leaves are used to prepare an anti-asthmatic tea)
Headley's Khmer-English Dictionary Subentry Full Text Search
-
ខ្យល់ស្លាក់
[kyɑl~kcɑl slak]
rheumatism
-
ឆ្កួតស្លាក់
[ckuət slak]
to suffer the psychological effects of ingesting seeds of the Datura stramonium plant
-
ស្លាក់ខ្យល់ចង្កេះ
[slak kyɑl~kcɑl cɑŋkeh]
to have lower back pain
-
ស្លាក់ស្លែង
[slak slaeŋ]
to satirize; to be satirical; to threaten verbally
-
ស្លែងស្លាក់
[slaeŋ slak]
to be cruel, wicked, causing sufferingស្លាក់ស្លែង (esp. in សំដីស្លែងស្លាក់ `cruel words')