Khmer Dictionary: ស្រាវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដក់ដឿ
( ន.នាមសព្ទ )
ដង្កូវនាងដែលគេស្ងោរស្រាវយកសរសៃសូត្ររួចហើយ ។
-
ទ្រេល
( ន.នាមសព្ទ )
គំនរអ្វីៗដែលកើតដោយធ្លាយឬដោយស្រាវដាក់ : ពោះវៀនមួយទ្រេល, ស្រូវមួយទ្រេល ជាដើម ។
-
យុថ្កា
( ន.នាមសព្ទ )
[យុត-ថ្កា]
(យូថិកា ឬ យូធិកា) នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែក ឬដោយលោហជាតិធ្ងន់ៗ សិតឲ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឲ្យនៅនឹងកុំឲ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចង ទប់នាវា : បោះយុថ្កាចតកប៉ាល់; ស្រាវទាញយុថ្កាទូកប៉ុកចាយ...។
-
រតាវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចេញអាការគោងៗស្រាវៗ : ទោចឡើងដើមឈើរតាវ; ឃើញតែជើងរតាវៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតេវ ផង) ។
-
រាវ
( កិ.កិរិយាសព្ទ )
ជ្រាវរកដោយដៃ : រាវចាប់ត្រីក្នុងអង្រុត ។ ស្រាវជ្រាវរក, សង្កេតឈ្លេចឈ្លីរក : រាវរកឲ្យឃើញសេចក្ដីពិត ។
-
រ៉ាវតាវ
( គុ.គុនសព្ទ )
ដែលខ្ពស់ស្រាវរតាវ ឬដែលមានដៃជើងវែងៗ ស្រាវរតាវ : រាងខ្ពស់រ៉ាវតាវ, វល្លិឡើងដើមឈើធ្លាក់សំយុងរ៉ាវប្រតាវ ។
-
ល្ហក់
( គុ.គុនសព្ទ )
(ពហុ.) ដែលសុទ្ធតែកំពុងលូតលាស់ ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលួតស្រឡះ : ត្រឡាចបោះទងល្ហក់; នៅក្មេងល្ហក់ ។
- ល្ហក់ល្ហាវ ដែលសុទ្ធតែកំពុងលូតលាស់ខ្ពស់ស្រឡះ ឬដែលសុទ្ធតែនៅក្មេងកំពុងដកកម្ពស់ : ដើមឈើល្ហក់ល្ហាវ; ក្មេងល្ហក់ល្ហាវ ។ ច្រើនប្រើក្នុងកាព្យ ដូចជា : រូបរាងខ្ពស់ស្រាវ នៅក្មេងល្ហក់ល្ហាវ ពាក់អាវសមប្រាណ កំពុងខំរៀន ដោយក្តីសុខសាន្ត មុខជានឹងបាន ចំណេះថ្នាក់ខ្ពស់ ។ បែបអ្នកដឹងគុន ដឹងបាបដឹងបុណ្យ ដឹងធម៌សម្បុរស មាតាបិតា នឹងបានក្រេបរស គួរគាប់ទាំងអស់ របស់កូននេះ ។
-
សូត្រ
( ន.នាមសព្ទ )
[សូត ]
(សុត្ត) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូកជាដើម) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង : ស្រាវសូត្រ, សំពត់សូត្រ ។ ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម (តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ) : ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក ។ គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ : គោលសូត្រ, ចាំសូត្រ, មេសូត្រ ។
-
ស្រាវ
( កិ.កិរិយាសព្ទ )
(ស. សាវ) ក្រសាវទាញមករឿយៗ : ស្រាវសូត្រ, ស្រាវខ្សែខ្លែង ។ គុ. ដែលមានដៃជើងវែងៗ ខ្ពស់ស្រឡះសមរម្យ : រាងស្រាវ, ខ្ពស់ស្រាវ ។ កិ. វិ. ដែលដើរលើកជើងខ្ពស់ៗញាប់ៗ : ដើរស្រាវជើង ។
-
ស្រាវជ្រាវ
( កិ.កិរិយាសព្ទ )
រាវរកឲ្យឃើញពិត, រើសើពិនិត្យតាំងពីដើមដល់ចុង ឲ្យឃើញសព្វគ្រប់, សាកសួរសង្កេតដោយពិនិត្យយ៉ាងល្អិត : ស្រាវជ្រាវរកទាល់តែឃើញការណ៍ពិត, ស្រាវជ្រាវរាវរកការណ៍កំបាំង ។
Headley's Khmer-English Dictionary Full Text Search
-
ស្រាវ
( v )
[sraav]
- detail »
to unravel, untangle; to pull up, haul in (e.g. a rope), wind up / roll up (string); to draw out, pull out (e.g. a cord or thread)
-
ស្រាវ
( adj )
[sraav]
- detail »
to be tall and slender, graceful, willowy, slim
-
ស្រាវ
( adv )
[sraav]
- detail »
taking quick high steps, raising the legs high and often (describing the manner of walking)
Headley's Khmer-English Dictionary Subentry Full Text Search
-
ខ្ពស់ស្រាវ
[kpʊəh sraav]
to be tall and graceful, willowy
-
ដើរស្រាវជើង
[daə sraav cəəŋ]
to walk quickly taking high steps
-
ប្រស្រាវភាជនៈ
[prɑ- sraav pʰieceaʔneaʔ]
chamber pot, bed pan
See:កន្ថោរ -
ស្រាវជ្រាវ
[រក :: sraav criev rɔɔk]
to look for, conduct research, investigate, examine, explore
-
ស្រាវយុថ្កា
[sraav yut tkaa]
to raise anchor
-
ស្រាវយុថ្កា
[sraav yut tkaa]
to weigh anchor
-
ស្រាវសូត្រ
[sraav soot]
to unravel (silkworm) cocoons