Khmer Dictionary: ស្មាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដៅ
( កិ.កិរិយាសព្ទ )
ចុចឲ្យដិតជាសម្គាល់, ធ្វើឲ្យមានគ្រឿងសម្គាល់, គូសចំណាំ : ដៅកំបោរ ។ សំដៅ, តម្រង់ចំពោះដោយស្មាន : ចោរដែលលួចទ្រព្យរបស់ខ្ញុំនោះមិនជាក់ជាឈ្មោះណាទេ ប៉ុន្តែខ្ញុំដៅលើមនុស្សម្នាក់ ព្រោះមានទំនងគួរឲ្យចាប់មន្ទិល ។
-
ទេហៈ ?
( និ.និបាតសព្ទ )
ទេឬ ? : ដូច្នោះទេហៈ ? ដូច្នោះទេឬ ?, ឱ, ខ្ញុំស្មានថាជាអ្នកណា, លោកបងទេហៈ ?, អីហ្នឹងមិនមែនមនុស្សដែលខ្ញុំឲ្យមកទេហៈ ? (សម័យឥឡូវប្រើពាក្យ ទេឬ ? ព. សា. ថា ទេអ៊្ហៃ ?) ជួនកាលអ្នកច្រៀងថា ទេរ៉ី ? ច្រើនតែថា ចុះមិនដឹងទេឬ មិនឮទេរ៉ី ?... (ថាតាមចួន) ។
-
នាគា
( ន.នាមសព្ទ )
ចម្រៀកឈើទាមដែលគេបោះដែកគោលភ្ជាប់នឹងក្ដារច្រើនបន្ទះឲ្យជាប់គ្នា : បោះនាគាក្ដារមឈូស ។ នាគា នេះ បា. មានអត្ថន័យថា “នាគទាំងឡាយ”, ដោយស្មានទៅ, ប្រហែលជាចាស់ទុំក្នុងសម័យបុរាណព្រេងនាយប្រៀបចម្រៀកឈើវែងៗ នេះថាដូចជាពស់សន្ធឹងខ្លួនស្ដូកៗនោះទេដឹង ? ដ្បិតមានពាក្យដែលប្រៀបប្រដូចទៅនឹងនាគឬពស់នោះក៏ក្រែលដែរ ដូចជា ផ្សិតពពារនាគរាជ, ដើមឆ្អឹងពស់ ជាដើម ។
-
បយ្យកៈ
( ន.នាមសព្ទ )
[ប៉ៃយ៉ៈ-កៈ ដូចគ្នាទាំងពីរសព្ទ ]
(--ក) ជីតាទួត (រ. ស.) : ព្រះបយ្យកៈ ឬ ព្រះបេយ្យកៈ (ជីដូនទួត ជា បយ្យិកា ឬ បេយ្យិកា) ។
- បេយ្យក៍ ! (ប៉ៃ) ឧ. សម្ដីលាន់មាត់ដោយភ្ញាក់ជាដើម : បេយ្យក៍ ! ឯងស្មានជានរណាវានេះទេ ឬ ? (ព. សា.) ។
-
បាយ
( ន.នាមសព្ទ )
ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិត ឬសង្កត់យកទឹកចេញរួចផ្ងំឲ្យងំ : បាយខ្សាយ, បាយដំណើប ។ បរិភោគបាយ, ពីសាបាយ, ហូបបាយ, ទទួលទានបាយ, អាស្រ័យបាយ, ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត់ ។
- ដាំបាយ គឺចម្អិនបាយ : ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឲ្យល្មម កុំផាត់ទឹកបាយចោលព្រោះការផាត់បាយនាំឲ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឲ្យខូចវីតាមីន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វីតាមីន ទៀតផង ។ បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ថា បរិភោគ, ស៊ី ដោយរួបរួមជាការបរិភោគភោជនាហារក្នុងពេល, ច្រើននិយាយដោយខ្លីថា : អ្នកទាំងអស់គ្នា បាយហើយឬនៅ ? ទៅបាយឯណា ?; ម៍បាយជាមួយគ្នា ! ។ល។
-
បារាស
( គុ.គុនសព្ទ )
[បារ៉ាស]
ឈ្លើយ គឺ (សត្វ) ដែលទើបនឹងទាក់ឬចាប់បានមក ផ្លាងមិនទាន់សាំងនៅឡើយ : ដំរីបារាស, គោព្រៃបារាស ឬ គោបារាស ។ ពាក្យនេះសមជានឹងយល់ដោយស្មានថាជាភាសាបាលី បារគឺមានសេចក្ដីនឹកភ្នកទៅរកតែទីកន្លែងឯនាយដែលធ្លាប់នៅ”, ប៉ុន្តែមិនដែលប្រទះឃើញមានប្រើសោះឡើយ ។ ព. ប្រ. មនុស្សដែលផ្លាងមិនចុះក្នុងឱវាទនៃអាណាព្យាបាល ក៏ហៅ បារាស បានដែរ ។ ប្រើជា ន. ក៏បាន : ចងបារាសភ្ជាប់នឹងធ្នាក់, យកធ្នាក់ទៅអន្ទងបារាស ។
-
បួង
( កិ.កិរិយាសព្ទ )
ចាប់ក្របួច ឬចាប់ប្រមូលជាដុំកួចជាភ្នួង : បួងសក់ ។
- បួងដៃ ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង ។
- បួងប្រមោយ មូរប្រមោយខ្វេរចូលក្នុង ។
- បួងស្រូវ ទាយចំនួនស្រូវដែលស្ទង់ស្មាន (ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ)។
-
ប្រមាណ
( ន.នាមសព្ទ )
[--ម៉ាន]
(បមាណ) ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ : ធ្វើការនិមន្តស្គាល់ប្រមាណ; មនុស្សមិនស្គាល់ប្រាណខ្លួន; នឹងយកពាក្យនេះជាប្រមាណពុំបាន, សេចក្ដីនេះគួរយកជាប្រមាណបាន ។ល។ កិ. រាប់, ស្ទង់ការ, ស្ទង់ដំណើរ; គ្នេរ ដោយស្មាន : ប្រមាណការមិនត្រូវ, មានច្រើនណាស់នឹងរាប់ពុំបានប្រមាណពុំអស់ឡើយ ។ល។
-
ប្រសិនជា
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីស្មាន សម្រាប់ប្រើក្នុងប្រយោគវិកតិកត្តា : ខ្ញុំមានតុ, ទូ, កៅអី ប្រសិនបើជារបស់អស់ទាំងនេះ តើបងយកជាជំនួសប្រាក់ដែលខ្ញុំជំពាក់បងនោះបានឬទេ ? បើបងព្រមយក ខ្ញុំមានអំណរច្រើនណាស់ ។ (អ្នកម្ចាស់បំណុលថា) : ទោះជាអ្វីក៏ដោយ ឲ្យតែផាត់ទាត់ទៅស្មើតម្លៃគ្នានឹងប្រាក់ដែលប្អូនឯងជំពាក់ខ្ញុំនោះ ខ្ញុំក៏យកដែរ (គួរប្រយ័ត្នពាក្យ ប្រសិនជា ឬ ប្រសិនបើជា ហើយនឹង ទោះជា, ទោះបីជា ដែលជាវិកតិកត្តាដូចគ្នា, ផ្សេងពីប្រសិនបើ, ប្រសិនណាបើ និង ទោះបី, ទោះបីបើ, ទោះណាបើ ។ល។) ។
-
ប្រសិនបើ
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីស្មាន មានសេចក្ដីថា បើ, កាលបើ : ប្រសិនបើគេមិនព្រមទេសឹមយើងនឹងលៃលកទៅទៀត (កុំប្រើ បើសិនជា ឬ ប្រសិនជា ដែលជាវិកតិកត្តាឡើយ) ។
Headley's Khmer-English Dictionary Full Text Search
-
ស្មាន
( v )
[smaan]
- detail »
to guess, approximate, suppose, conjecture, assume; to suspect, consider
-
ស្មាន
( v )
[smaan]
- detail »
to seem, appear
-
ស្មាន
( adv )
[smaan]
- detail »
at random, by guesswork
Headley's Khmer-English Dictionary Subentry Full Text Search
-
ការស្មាន
[kaa smaan]
hypothesis
-
គិតស្មាន
[kit~kɨt smaan]
to guess, suppose
-
តាមខ្ញុំស្មាន
[taam kɲom smaan]
I guess, I think, I suppose
-
នឹកស្មាន
[nɨk smaan]
to think, suppose
-
ប៉ាន់ស្មាន
[pan smaan]
to estimate, calculate
-
ស្មានជា
[smaan cie]
See:ស្មានថា -
ស្មានថា
[smaan tʰaa]
to think / suppose that
Eg. កូនស្រីសោះស្មានថាជាប្រុស: It's a girl; I thought it was a boy -
ស្មោះស្មាន
[smɑh smaan]
to be loyal, frank
-
ស្មោះស្មាន
[smɑh smaan]
to be ready / willing (to do something)
-
ស្មោះស្មាន
[smɑh smaan]
to be completely cured
Reference: ជាស្មោះស្មាន