Khmer Dictionary: ស្មសាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប៉ាឆា
( ន.នាមសព្ទ )
ព្រៃសម្រាប់តម្កល់ ឬបញ្ចុះសព, សម្រាប់កប់ខ្មោច, ទីសម្រាប់រំលាយសព, ឈាបនដ្ឋាន ។ មានពាក្យជាវេវចនៈច្រើន, ខ្មែរយើងគួរកុំបាច់ប្រើពាក្យ ប៉ាឆា នេះ, គួរប្រើពាក្យ ឈាបនដ្ឋាន, អាឡាហណដ្ឋាន; ស្មសាន ឬ សុសាន, ទីបញ្ចុះសព, ព. សា. ថា ព្រៃខ្មោច វិញ, ប៉ុន្តែក្នុងសម័យសព្វថ្ងៃនេះ យើងហៅទីសម្រាប់រំលាយសពថា ឈាបនដ្ឋាន ថ្នឹកមាត់ទៅហើយ, គួរហៅឲ្យជាប់រហូតទៅ កុំម្ដងហៅដូច្នេះម្ដងហៅដូច្នោះ នាំឲ្យសម្ដីខ្មែរយើងរាត់រាយ ឬ រសេមរសាម មិនកំណត់ : ហែសពទៅកាន់ឈាបនដ្ឋាន...។
-
ប្រេតវ័ន
( ន.នាមសព្ទ )
[ប្រេតៈ--]
(ប្រេត + វន; បេត + វន) ព្រៃជាទីដាក់ឬទុកសរីរៈនៃបុគ្គលដែលទៅកាន់បរលោកហើយ (ព្រៃស្មសាន) ។
-
សុសាន
( ន.នាមសព្ទ )
(ឝ្មឝាន) ទីសម្រាប់បញ្ចុះសព ឬទីសម្រាប់ធ្វើឈាបនកិច្ច, ព្រៃខ្មោច (ស្មសាន) : យកសពទៅឯសុសាន, ព្រៃសុសាន (ខ្មែរច្រើនប្រើពាក្យ ស្មសាន ជាង) ។
- សុសានប្បទេស (--នុ័ប-ប៉ៈ--) ប្រទេសសម្រាប់បញ្ចុះសពឬសម្រាប់ធ្វើឈាបនកិច្ច ។
- សុសានសញ្ញា (--ន៉ៈស័ញ-ញ៉ា) សេចក្ដីសម្គាល់ទីណាមួយថាដូចជាស្មសាន (ដោយមានសង្វេគខ្លាំង) ។ល។
-
ស្មសាន
( ន.នាមសព្ទ )
[ស្មៈសាន ]
(ឝ្មឝាន; សុសាន) ព្រៃខ្មោច, ប៉ាឆា : ព្រៃស្មសានឋានស្ងាត់ (តាមទម្លាប់, ច្រើននិយាយថា សំសាន ប៉ុន្តែសរសេរជា ស្មសាន ដូចដែល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុសាន ទៀតផង) ។
-
ស្វាន
( ន.នាមសព្ទ )
(ឝ្វាន; សាន ឬប្រើជា ស្វាន ក៏មាន) សុនខ ។ ខ្មែរហៅសំដៅតែ “ឆ្កែព្រៃ” : ចចកស្វានស្វា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) សម័យបុរាណ ក្នុងព្រៃស្មសាន មានពួកស្វាននៅ ចាំស៊ីសាកសព ស្រស់ៗឆៅៗ សម័យឥឡូវ មិនដូចព្រេងនាយ ។
-
អាមក
( គុ.គុនសព្ទ )
[--ម៉ៈកៈ]
(ឬជា អាម ក៏មាន) ឆៅ; ស្រស់ ។
- អាមកនិវាប, --និវាបៈ (--វាប ឬ --វាប៉ៈ) ឬ - អាមកសាក, --សាកៈ បន្លែឬអន្លក់ស្រស់, ឆៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកៈ ផង) ។
- អាមកបាត្រ បាត្រឆៅ (បាត្រដីដែលមិនទាន់បានដុត) ។
- អាមកភត្ត បាយឆៅ ។
- អាមកភោជន ភោជនឆៅ ។
- អាមកភោជី អ្នកដែលចូលចិត្តបរិភោគអន្លក់ឆៅ; សត្វតិរច្ឆាន (មនុស្សស្រីឬសត្វតិរច្ឆានញីជា អាមកភោជិនី) ។
- អាមកសុសាន ឬ
- --ស្មសាន ស្មសានសម្រាប់ចោលអសុភស្រស់, ស្មសានដែលតម្កល់ឬកប់ខ្មោចស្រស់ ។
- អាមកសូប សម្លឆៅ ។ល។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
ព្រៃស្មសាន
[prey smaʔsaan]
See:ព្រៃខ្មោច