Khmer Dictionary: ស្ទាបស្ទង់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លូកល
( កិ.កិរិយាសព្ទ )
[លូក – ល]
ឡេះឡោះ, លលេង, ជន្ជន្លេញ, លូកនាយលូកអាយ, លូកល្បងលងមើលក្នុងបំណងស្ទាបស្ទង់ចិត្ត ឧ. កុំលូកលជាមួយស្រីប្រយ័ត្នមានរឿង ។
-
ស្ទង់
( កិ.កិរិយាសព្ទ )
ដាក់គ្រឿងវាស់ឬគ្រឿងពិសោធ គ្រឿងលៃឲ្យដឹងជម្រៅ, ឲ្យដឹងភាគខ្ពស់ទាប, ឲ្យដឹងទម្ងន់; លៃប្រមាណមើល : ស្ទង់ទឹក, ស្ទង់ភាគផ្ទៃដី, ដាក់កែវស្ទង់ឲ្យដឹងខ្ពស់ទាប, ស្ទង់កម្ពស់ភ្នំ ។ លៃប្រមាណមើល ឬស្មានមើលឲ្យដឹង, ដង្វិនមើល : ស្ទង់ចិត្ត, ស្ទង់ប្រាជ្ញា, ស្ទង់ចំណេះមើល ។
- ស្ទាបស្ទង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ទាប) ។
-
សីលព្វ័ត
( ន.នាមសព្ទ )
[សី-លុ័ប-ពាត់]
(សីលព្វត; ឝីល + វ្រត) ទម្លាប់និងវត្តប្រតិបត្តិខុសទំនងដែលអ្នកប្រព្រឹត្តជឿថាជាផ្លូវបរិសុទ្ធនាំឲ្យរួចចាកទុក្ខ (ព. ពុ.) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សីលព្វត អ. ថ. សីលុ័ប-ពៈតៈ, ដូចជា សីលព្វតបរាមាស (សីលុ័ប-ពៈតៈប៉ៈរ៉ាម៉ាស) ការស្ទាបស្ទង់ព្រយុងចិត្តទៅរកសីលព្វ័ត (ព. ពុ.) ។
- សីលព្វតុបាទាន (សីលុ័ប-ពៈ តុ-ប៉ា-; បា. < សីលព្វត + ឧបាទាន “ការប្រកាន់”) ការប្រកាន់ជឿសីលព្វ័ត (ព. ពុ.); ប្រើជា សីលព្វតូបាទាន ក៏បាន ។ល។
-
ស្ទាប
( កិ.កិរិយាសព្ទ )
ពាល់ចុះពាល់ឡើងឬពាល់ច្បួតស្រាលៗ, ចាប់ពាល់ឬរាវថ្នមៗ : យកដៃស្ទាប, ដើរស្ទាបៗ ។
- ស្ទាបចិត្តមើល (ព. ប្រ.) ស្ទង់ចិត្តមើល ។
- ស្ទាបស្ទង់ (ព. ប្រ.) ស្ទង់ល្បងមើលបន្តិចៗឲ្យដឹងសិន ។
- ស្ទាបអង្អែល ស្ទាបអង្អែលចុះអង្អែលឡើងរឿយៗ ។ ព. ប្រ. ចាប់តោងអារម្មណ៍រឿយៗមិនលែង ។
- ស្ទាបអាចម៍ត្រជាក់ (ព. ប្រ.) បង់គំនិត, បង់ប្រយោជន៍, ខូចការ អស់សង្ឃឹម (ព. ស្រា.) ។ល។
-
អាមវាត
( ន.នាមសព្ទ )
[--ម៉ៈ-- ]
(< អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់ដែលបណ្ដាលឲ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ (បណ្តាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អាមវាតោ, អាមវាតា តាមចំនួនកាព្យក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់ពីការរក្សាខ្លួនថា : រីអាមវាត ជារោគាពាធ ហើមពោះច្រអឹង កើតពីបរិភាគ អាហាររឹងៗ ដែលពុំអាចនឹង រលាយឆាប់បាន ។ ពុំនោះកើតព្រោះ អាហារស្រស់ៗ ឆៅទាំងប៉ុន្មាន ដែលក្រ-រលាយ ក៏សឹងតែមាន អ្នកថែទាំប្រាណ ត្រូវស្ទាបស្ទង់មើល ។ល។
-
អាមសូល
( ន.នាមសព្ទ )
[--ម៉ៈ-- ]
(< អាម “ឆៅ” + សូល “ការចាក់ដោត”; អាមឝូល) ជំងឺចុកសៀតពោះ, ជំងឺចុកពោះ (បណ្តាលអំពីការបរិភោគអាហារឆៅជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ដាស់តឿនឲ្យស្គាល់អាម័យនិងអានាម័យ : អាមសូលជារោគចុកសៀតពោះ កើតព្រោះអាហារស្រស់ឆៅៗ គួរស្ទាបស្ទង់មើលកុំសៅដៅ ជួនមេរោគនៅនោះក៏មាន ។ ចាស់ថាថ្នមខ្លួនស្ងួនចំណី ថ្នមស្រីកុំប្រើការឈ្លានពានអាម័យត្រូវចៀសកុំឲ្យមាន ទោះឃ្លានត្រូវមើលសិនសឹមស៊ី ។ ត្រូវតែឲ្យមានអនាម័យ រាល់យប់រាល់ថ្ងៃត្រូវសម្ភី រក្សាខ្លួនប្រាណជន្មជីវី ដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ស្ទង់ស្ទាប
[stɔǝŋ stiep]
See:ស្ទាបស្ទង់ -
ស្ទាបស្ទង់
[stiep stɔǝŋ]
(of a doctor) to examine, check out; to try to find out indirectly, sound out, test (someone, e.g. to see how he / she will react)