Khmer Dictionary: សេដ្ឋកិច្ច
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រចៅ
( ន.នាមសព្ទ )
ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ, ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់ ។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ល។
-
ក្សេត្រាធិការ
( ន.នាមសព្ទ )
ឈ្មោះក្រសួងដែលបង្គាប់បញ្ជា ត្រួតត្រាលើការស្រែចម្ការច្បារដំណាំ : ក្រសួងក្សេត្រាធិការ (សព្វថ្ងៃយើងប្រើពាក្យថា ក្រសួងសេដ្ឋកិច្ច; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
-
តាំងយូ
( ន.នាមសព្ទ )
ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំ ដងឫស្សីឬឈើមូល មានគន្លឹះ សម្រាប់ទប់ដូចឆត្រទាំងពួងដែរ មានព័ណ៌ផ្សេងៗជារបាំងភ្លៀងនិងកម្ដៅថ្ងៃ : នៅសហភាពភូមា មានតាំងយូសំពត់ច្រើនបែប ធំក៏មាន ជំទើរក៏មាន តូចក៏មាន; គួរខ្មែរយើងនាំគ្នាធ្វើតាំងយូឲ្យមានសម្បូណ៌ក្នុងប្រទេសយើងឡើង ព្រោះជារបរមិនក្រធ្វើប៉ុន្មានទេ រាប់ចូលក្នុងសេដ្ឋកិច្ចរបស់អាស៊ីទ្វីប ។
-
បេសកកម្ម
( ន.នាមសព្ទ )
[ប៉េសៈកៈ-- ]
(បេសក + កម្ម) អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន ។ សព្វថ្ងៃនេះប្រើសំដៅយកអំណាច ឬសិទ្ធិដែលប្រគល់ឲ្យដល់ប្រតិភូ ដើម្បីទៅបំពេញកិច្ចការអ្វីមួយនៅទីដទៃ; មុខការងារមានកំណត់ជាក់ប្រាកដធ្វើយ៉ាងនេះឬយ៉ាងនោះដែលរដ្ឋាភិបាលបានប្រគល់ឲ្យដល់ភ្នាក់ងាររាជការពិសេស ដើម្បីធ្វើឲ្យបានសម្រេចមួយដងមួយគ្រា : បេសកកម្មខាងផ្លូវទូត, បេសកកម្មនៃការចរចាអំពីសេដ្ឋកិច្ច (បារ. Mission) ។ ពាក្យនេះធ្លាប់ប្រើមកជាយូរដែរហើយ, តែបើគិតដល់ន័យត្រង់ៗរបស់ពាក្យ ឃើញថាដូចជាមិនសូវសម, បើប្រើជា “បេសិតកម្ម” ដូចជាគួរជាង ព្រោះមានន័យថា “អំពើរបស់ជនដែលត្រូវគេប្រើ ឬកិច្ចការរបស់ជនអ្នកទទួលបម្រើ” ។
-
ភ្នំ
( ន.នាមសព្ទ )
ពំនូកដីឬថ្មខ្ពស់ត្រដែតផុតឡើងពីផ្ទៃដីប្រក្រតីដែលនៅជិតខាង, ខ្ពស់ត្រដែតជាងសូម្បីដំបូកយ៉ាងធំ ។ ខ្មែរយើងតាំងពីបុរាណកាលរៀងមកដល់សម័យឥឡូវ ហៅ ភ្នំ ថា បព៌ត (ច្រើនអានថា ប-រ៉ៈពត់) ។ បព៌ត “ភ្នំ” មាន ៣ ប្រភេទគឺ ភ្នំដីសុទ្ធ ហៅ សុទ្ធបំសុបព៌ត; ភ្នំថ្មសុទ្ធ (ឥតមានដើមឈើ) ហៅ សុទ្ធបាសាណបព៌ត; ភ្នំលាយថ្មនិងដី (មានដើមឈើ) ហៅ ឧភយមិស្សកបព៌ត ។ បណ្ដាភ្នំទាំង៣ ប្រភេទនេះ ភ្នំដីសុទ្ធនិងភ្នំលាយថ្មនិងដី មានប្រយោជន៍ច្រើនជាង ភ្នំថ្មសុទ្ធ : នៅខែត្ររតនគិរីមានភ្នំដីសុទ្ធច្រើន, ឯក្នុងខែត្រដទៃក្រៅពីនោះ ច្រើនតែភ្នំលាយថ្មនឹងដី, ជាភ្នំមានប្រយោជន៍ច្រើនណាស់ក្នុងប្រទេសកម្ពុជាយើង, គួរកូនចៅខ្មែរខំប្រឹងរាវរកប្រយោជន៍ឲ្យបានច្រើនៗ តាមលំដាប់កាលតៗទៅឲ្យសេដ្ឋកិច្ចក្នុងប្រទេសយើងលូតលាស់ចម្រើនត្រាតែដល់កម្រិតឡើង ។ ពាក្យបណ្ដៅលេងថា : ឯកអង្គទ្រង់នាមឯក ខ្ពស់អនេកទាបជាងស្មៅ (តើគឺអ្វី ? --គឺភ្នំ ។ ត្រូវហើយ !) ។
-
វិសយ
( ន.នាមសព្ទ )
[--សៈយ៉ៈ]
(វិសយ; វិឞយ) អារម្មណ៍; គំនិត; ទី, តំបន់; ទីអាស្រ័យ; ភូមិ, ស្រុក; ប្រទេស; ខេត្ត, ដែន; បរិវេណ; មណ្ឌល; ទីបំផុត (នៃការមើលឃើញ); នាទី, ផ្នែក ។ល។ : វិស័យរបស់ខ្លួន; ក្រៅវិស័យ; ផុតវិស័យ, ហួសវិស័យ; វិស័យសេដ្ឋកិច្ច ។
- វិសយប្បវត្តិ ឬ
- --ប្រវត្តិ (--សៈយុ័ប-ប៉ៈវ៉ាត់ ឬ--ប្រៈ--) ដំណើរប្រព្រឹត្តទៅនៃវិស័យ ។
- វិសយរូប (--សៈយ៉ៈ--) រូបដែលជាផ្លូវកើតនៃអារម្មណ៍ : រូប, សំឡេង, ក្លិន, រស, សម្ផស្សជាវិសយរូប ។
- ចក្ខុវិស័យ ទីបំផុតឬចម្ងាយមួយក្រឡេកមើលទៅឃើញ, ចម្ងាយមួយបំផុតចុងភ្នែក ។
- ពុទ្ធវិស័យ វិស័យរបស់ព្រះពុទ្ធ ។ល។
-
ស្វាយចន្ទី
( ន.នាមសព្ទ )
[--ចាន់ទី]
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឲ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់សន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើងដែរ : គ្រាប់ស្វាយចន្ទីលីងមានរសឈ្ងុយឆ្ងាញ់ សម្រាប់បរិភោគមុន នាំឲ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា (អ្នកស្រុកខ្លះហៅ ខ្យូវ គេនិយាយថា ដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ) ។
-
អាវ៉ូកាចេរ
( ន.នាមសព្ទ )
(Avocatier) ឈ្មោះឈើជាដំណាំមួយប្រភេទ មានដើមធំស្លឹកមានទ្រង់ទ្រាយស្រដៀងនឹងស្លឹកសាលព្រឹក្ស ប៉ុន្តែស្តើងទន់, ផ្លែវាហៅ អាវ៉ូកាត៍ (បារ. Avocat), ផ្លែមានសណ្ឋានទ្រវែង មានទំហំប៉ុនផ្លែព្នៅខ្នាតជំទើរខ្លះ ប៉ុនផ្លែត្រឡាចស្រូវ គឺត្រឡាចខ្នាតតូចខ្លះ ខាងលើតូច ខាងក្រោមធំ, ផ្លែទុំមានសាច់ទន់ជ្រាយ ស្រដៀងនឹងត្រសក់ស្រូវខ្មែរ, មានគ្រាប់តែមួយធំ មានស្រោមសាច់ទន់ឱបគ្រាប់, ទំហំគ្រាប់ស្រដៀងនឹងគ្រាប់ផ្លែទុរេន, បណ្តុះបានដោយងាយ, ផ្លែទុំសម្រាប់ប្រើជាខាទនីយាហារ, មុននឹងបរិភោគ ត្រូវចិតយកសំបកស្តើងចេញ ហើយកាត់សាច់ផ្លែនោះជាដុំៗ ដូចត្រសក់ស្រូវដែរ រួចលាយស្ករ-សសុទ្ធក៏បាន លាយទឹកដោះគោកំប៉ុងក៏បាន លាយខ្ទិះដូងឆៅផ្អែមក៏បាន, មានឱជារសស្រដៀងនឹងត្រសក់ស្រូវទុំ ប៉ុន្តែមិនភ្លាវទេ ឆ្ងាញ់ជាងត្រសក់ស្រូវខ្មែរ ។ អាវ៉ូកា-ចេរ នេះជាឈើដំណាំមានពូជមកពីប្រទេសបារាំងសែស ប្រភពដើមមកពីប្រទេសអាមេរិគ, ដាំនៅប្រទេសកម្ពុជាយើងកើត, យ៉ាងយឺតណាស់ត្រឹមប្រាំឆ្នាំក៏អាចមានផ្លែ, គេបានដាំពិសោធមើលរួចទៅហើយ ឃើញកើតមានផ្លែដូចនៅប្រទេសបារាំងដែរ ។ គួរប្រជាពលរដ្ឋខ្មែរយើងពេញចិត្តដាំដំណាំនេះឲ្យមានបរិបូណ៌ឡើង ព្រោះជាសេដ្ឋកិច្ចមួយប្រភេទ ដែលចាប់កំណើតមានជាដំបូងក្នុងសម័យសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនា, ក្នុងស្រុកភូមិនិងវត្តនីមួយៗ គួរដាំហើយថែទាំបំប៉នជីសាប កុំប្រើជីប្រៃ, រដូវប្រាំងត្រូវចាក់ទឹកស្រោចជួយខ្លះផងកុំឲ្យវាងាប់, លុះឈើនេះមានដើមធំហើយ ក៏អាចរស់បានឯងៗ ដូចឈើដំណាំប្រភេទឯទៀតៗ នោះដែរ (បើមិនហៅ អាវ៉ូកាចេរ តាមបារាំង, យើងអាចហៅថា ដើមអាវ៉ូកាត៍ តាមឈ្មោះផ្លែវាក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រសួងសេដ្ឋកិច្ច
[krɑsuəŋ seɛtʰaʔ kəc]
ministry of economics
-
ខាងសេដ្ឋកិច្ច
[kʰaaŋ seɛtʰaʔ kəc]
economic
-
គណៈកម្មការសេដ្ឋកិច្ច
[keaʔnaʔ kam~kammeaʔ or kammaʔ kaa seɛtʰaʔ kəc]
economic commission
-
គ្រឹះស្ថានសេដ្ឋកិច្ច
[krɨh stʰaan seɛtʰaʔ kəc]
economic establishment
-
ច្រកសេដ្ឋកិច្ច
[crɑɑk seɛtʰaʔ kəc]
economic path
-
ជំនួយសេដ្ឋកិច្ច
[cumnuəy seɛtʰaʔ kəc]
economic assistance
-
នយោបាយសេដ្ឋកិច្ច
[nɔyoobaay seɛtʰaʔ kəc]
economic policy
-
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
[pʰaenkaa ʔaʔpʰiʔvoat seɛtʰaʔ kəc]
economic development plan
-
វិបត្តិសេដ្ឋកិច្ច
[viʔbat~viʔpattiʔ seɛtʰaʔ kəc]
economic crisis
-
សេដ្ឋកម្ម
[seɛtʰaʔ kam~kammeaʔ or kammaʔ]
See:សេដ្ឋកិច្ច