Khmer Dictionary: សូរ្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ថ្ងៃ
( ន.នាមសព្ទ )
វេលាមានពន្លឺព្រះអាទិត្យប្រាដក ។ តាមហោរាសាស្ត្រ កំណត់វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ (ជា ២៤ ម៉ោង) ហៅថា មួយថ្ងៃ; ហៅតាមពាក្យធម្មតាថា យប់មួយ ថ្ងៃមួយ ឬ មួយថ្ងៃមួយយប់ ។ ដួងអាទិត្យឬសូរ្យមណ្ឌលក៏ហៅ ថ្ងៃ ដែរ : ថ្ងៃអាទិត្យ, ថ្ងៃនេះ, ថ្ងៃស្អែក, ថ្ងៃខានស្អែក, ថ្ងៃត្រង់ ។ល។
-
គ្រាស
( ន.នាមសព្ទ )
(គ្រាស, គ្រាហ = គ្រាះ; បា. គាហ “ដំណើរចាប់, កិរិយាចាប់, កាន់”) ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ (ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) : ថ្ងៃមានគ្រាស ឬ ថ្ងៃមានគ្រាះ ។ ច្រើននិយាយថា ចន្ទ្រគ្រាស ឬ ចន្ទ្រគ្រាះ, សូរ្យគ្រាស ឬ សូរ្យគ្រាះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង ២ នោះ) ។ មនុស្សគ្រាសកន្លង ឬ គ្រាះកន្លង គឺមនុស្សដែលល្មេញល្មើពីកំណើត ដោយហេតុកាលដែលមនុស្សនោះ នៅក្នុងផ្ទៃម្ដាយ ហើយជួនក្នុងឆ្នាំនោះ មានគ្រាសនៅថ្ងៃណាមួយ ឬក៏ កាលដែលមនុស្សនោះសម្រាលមកជួនលើថ្ងៃមានគ្រាស, អ្នកទាំងពួងច្រើនយល់ថា ល្មេញល្មើព្រោះគ្រាសកន្លង; បើមនុស្សដែលកាលនៅក្នុងផ្ទៃ ឬកាលសម្រាលមិនប្រទះលើគ្រាសដូច្នោះទេ, ទោះបី ល្មេញល្មើពីកំណើតដូច្នោះក្ដី, អ្នកទាំងពួងហៅមនុស្សនោះថា មនុស្សល្មេញល្មើ ។ ទំនៀមខ្មែរពីបុរាណ សឹងមានជាប់មកដល់សព្វថ្ងៃនេះ ខ្លះថា ស្ត្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាស ត្រូវឲ្យយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបទេសថា ឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងឧទ្ទរ; បើមានគ្រឿងផ្ទះថ្មី ដែលនៅមិនទាន់បានសង់ ឬដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឲ្យយកស្បូវភ្លាំងមកចងនឹងបង្គោល ឬ ដាក់លើគ្រឿងផ្ទះ ឬ ក៏ចងនឹងមេដំបូលផ្ទះថ្មីនោះ កុំឲ្យគ្រាសកន្លង ដោយយល់តាមរឿងរ៉ាវពីព្រេងនាយថា រាហូអសុរិន្ទ ខ្លាចស្បូវភ្លាំងណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហូ, រាហូអសុរិន្ទ ផង) ។
-
ពាល
( គុ.គុនសព្ទ )
ទន់; ដែលនៅក្មេង; ល្ងង់, ខ្លៅ, មិនឈ្លាស; កាច, សាហាវ; អាក្រក់ ។
- ព្រះអាទិត្យពាល ព្រះអាទិត្យដែលទើបរះមានពន្លឺនៅស្រទន់, ហៅថា ពាលសូរ្យ (អ. ថ. ពាលៈសូ) ។
- ក្មេងពាល ក្មេងដែលនៅតូចរាប់ពីត្រឹមអាយុ១ថ្ងៃដល់៨ឆ្នាំ, ហៅថា ពាលទារក (អ. ថ. ពាលៈទារក់) ។
- កំពុងពេញពាល ក្មេងជំទង់ដែលនៅកំពុងត្រេកត្រអាលនឹងការលេងសប្បាយ ។
- ពាលពៅ (ពាល--) ពាក្យសម្រាប់ប្រើក្នុងកាព្យ ហៅស្ត្រីដែលជាកូនពៅនៅកំពុងពេញក្រមុំក្មេង ។
- មនុស្សពាល មនុស្សដែលល្ងង់, ខ្លៅ ឬ កាច, អាក្រក់ ។
- ម្រឹគពាល ឬ - ម្រឹគពាឡ ម្រឹគដែលកាចឬសាហាវ, ហៅថា ពាលម្រឹគ ឬ ពាឡម្រឹគ (អ. ថ. ពាលៈម្រឹក) ។ ន. អ្នកដែលកាត់ (បង្ខូច) ប្រយោជន៍ពីរយ៉ាងគឺ ប្រយោជន៍របស់ខ្លួននិងប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍បច្ចុប្បន្ននិងប្រយោជន៍បរលោក : សេពគប់ពាលបណ្ដាលឲ្យខូចប្រយោជន៍ ។
- ពាលសាមាន្យ (ពាល--) ពាលធម្មតា គឺពាលរយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមាន្យ ផង) ។
- ពាលទ្រើសឃ្នង ឬ - ពាលយង់ឃ្នង (ពាល--) ពាលដែលសាហាវអង់អាចឥតកោតញញើតច្បាប់ ។ល។
-
រាហុ
( ន.នាមសព្ទ )
[--ហ៊ុ ឬ --ហ៊ូ ]
(រាហុ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី ៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។
- រាហុគ្រ័ស្ត (--គ្រ័ស) ដែលត្រូវរាហូចាប់ ។
- រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។
- រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។
- រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។
-
សូរ្យ
( ន.នាមសព្ទ )
[សូរ-យ៉ៈ ឬ សូ ]
(សូយ៌; សុរិយ) ព្រះអាទិត្យ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមការប្រកប (ដូច សុរិយ ដែរ) :
- សូរ្យករ, --ការ ឬ--រស្មី រស្មីព្រះអាទិត្យ ។
- សូរ្យកាល ពេលថ្ងៃត្រង់ ។
- សូរ្យគតិ ដំណើរព្រះអាទិត្យ ។
- សូរ្យគោត្រ គោត្រព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិយគោត្ត, សុរិយវង្ស ផង) ។
- សូរ្យគ្រាស ឬ --គ្រាះ (សូ--) ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
- សូរ្យសែង (សូ--) ពន្លឺព្រះអាទិត្យ ។ល។
-
សូរ្យ --
(មើលក្នុងពាក្យ សូរ្យ) ។
-
អធិក
( គុ.គុនសព្ទ )
[អៈ-- ]
ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ក្រៃពេក; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្រ្គប់; ផ្ទួន :
- ច្រើនអធិក ច្រើនក្រៃ;
- ដ៏អធិក ដ៏ក្រៃលែង;
- បីអធិក ច្រើនពេកក្រៃ, ច្រើនពន់ប្រមាណ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កងទ័ពបីអធិក មុខគួរឲ្យភ្លឹក ភ្លាំងភ្លេចស្មារតី ប្រជានិករ ទាំងប្រុសទាំងស្រី អ្នកមានកូនខ្ចី តែងភ័យជាងគេ ។ (សរសេរក្លាយជា អធឹក ក៏មាន សម្រួលតាមសម្ផស្សកាព្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធិ-កៈ, ដូចជា
- អធិកតរភាព (--តៈរ៉ៈ--) ភាវៈច្រើនក្រៃលែង ។
- អធិកមាស ខែលើក គឺខែអាសាឍ ទី ២ ដែលលើកបង្រ្គប់តាមចន្ទគតិ (ខែអាសាឍទី ១ ហៅ បឋមាសាឍ, អធិកមាសហៅ ទុតិយា-សាឍ មាន ៣០ ថ្ងៃដូចគ្នា; ក្នុងឆ្នាំនោះមាន ១៣ ខែហៅថា ឆ្នាំមានអធិកមាស) ។
- អធិកវារៈ ឬ--ពារ ថ្ងៃលើក គឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ (ខែជេស្ឋនោះមាន ៣០ ថ្ងៃ) : ឆ្នាំមានអធិកវារៈ ។
- អធិកសុរទិន ឬ --សូរ្យទិន (--សុរ៉ៈ ឬ សូរ្យ៉--) ថ្ងៃមួយដែលលើកបន្ថែមត្រង់ខែកុម្ភៈតាមសុរិយគតិ (តាមធម្មតា, ខែកុម្ភៈមាន ២៨ ថ្ងៃ, កាលណាមានអធិកសុរទិនទៅជាមាន ២៩ ថ្ងៃ) ។ល។ មើលក្នុងពាក្យ អធម ទៀតផង) ។
-
អស្ដង្គត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
[ជើង ដ, អ. ថ. អស់-ស្តង់-គត់]
(អស្តំគត; អដ្ឋង្គត ឬ អត្ថង្គត) ដល់នូវភាវៈមិនប្រាកដ; ធ្លាក់ចុះបាត់ទៅ; លិចបាត់ទៅ; បាត់ពន្លឺទៅ; ដែលដល់នូវភាវៈមិនប្រាកដ; ដែលលិចបាត់ទៅហើយ : ព្រះអាទិត្យអស្តង្គត ព្រះអាទិត្យលិច ។
- ពេលអស្តង្គត ពេលថ្ងៃលិច ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ស-ស្ត័ង-គៈ តៈ, ដូចជា អស្តង្គតកាល ឬ--វេលា, --សម័យ កាលឬវេលា, សម័យនៃព្រះអាទិត្យលិច (ពេលថ្ងៃលិច) ។
- អស្តង្គតសូរ្យ, --សូរ្យា, --សូរ្យោ (--សូរ, --សូរ-យ៉ា, --សូរ-យ៉ោ) ព្រះអាទិត្យលិច (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ល។
-
អាទិត្យ
( ន.នាមសព្ទ )
[--ទិត]
(បា. អាទិច្ច) ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ : ព្រះអាទិត្យរះ (ថ្ងៃរះ); ព្រះអាទិត្យអស្តង្គត (ថ្ងៃលិច) ។ តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ថា “បុត្រនៃនាងអទិតិ”, ជានាមនៃទេវតាពួកមួយជាបុត្រនាង អទិតិ, បណ្តាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ (គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ) ។ ឈ្មោះនក្សត្រនព្វគ្រោះទី ១ ក្នុងពួកផ្កាយនព្វគ្រោះ ៩ : ផ្កាយអាទិត្យ ។ ឈ្មោះថ្ងៃទី ១ នៃសត្តាហៈ ហៅថា ថ្ងៃអាទិត្យ (អាទិត្យពារឬអាទិច្ចវារៈ)។ ខ្មែរប្រើជាឈ្មោះនៃសប្តាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង ៧ : មួយអាទិត្យ, ពីរអាទិត្យ (គួរហៅ សត្តាហៈ ឬ សប្តាហៈ ឬក៏ សប្តាហ៍ ដូច្នេះវិញ (មួយសត្តាហៈ; ចាំដល់សប្តាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី ១ ទៅគ្រប់ ៧ ត្រឹម ថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅ មួយព្រះចន្រ្ទ ព្រោះរាប់ថ្ងៃចន្រ្ទជាថ្ងៃទី ១, លុះចំណេរកាលតៗមក មួយព្រះចន្រ្ទ ប្រើជាសព្ទអារក្សទៅវិញ) ។ ពាក្យ អាទិត្យ នេះ, តាមវិធីវេយ្យាករណ៍សំស្រ្កឹត, បើរៀងភ្ជាប់ពីខាងដើមឬពីខាងចុងសព្ទដទៃបានតាមការគួរដល់ការប្រកប, ដូចជា អាទិត្យពន្ធុ, អាទិត្យមាលា, វរុណាទិត្យ, សូរ្យាទិត្យ, ឥន្រ្ទាទិត្យ ជាដើម (មើលក្នុងពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង) ។
-
ឰសូរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៃសូ ]
(ឰឝ្វរ ឬ ឰឝ្វយ៌) ឥសូរឬឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជតេជានុភាព, មហារាជានុភាព; មហាតេជានុភាព, មហាអំណាច (សរសេរជា អៃសូរ ឬ អៃសូរ្យ ក៏បាន ។ ប្រើជា មហៃសូរ ឬ មហៃ-សូរ្យ ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
-
សូរ្យ
( n )
[sooryaʔ, soo]
- detail »
sun ; Surya (Indian sun god)
Headley's Khmer-English Dictionary Subentry Full Text Search
-
ពាលសូរ្យ
[piel sooryaʔ~suu]
newly risen sun
-
សូរ្យករ
[sooryaʔ~suu kɑɑ]
sunlight, ray of sunlight
-
សូរ្យកាន្ត
[sooryaʔ~suu -----]
kind of legendary stone, sunstone, or sun-crystal (supposed to give off heat when exposed to the sun); magnifying glass
-
សូរ្យការ
[sooryaʔ~suu kaa]
See:សូរ្យករ -
សូរ្យកាល
[sooryaʔ~suu kaal]
noon, midday, noontime
-
សូរ្យគតិ
[sooryaʔ~suu keaʔteʔ]
movement of the sun (through space)
-
សូរ្យគ្រាស
[sooryaʔ~suu krieh]
eclipse of the sun
-
សូរ្យគ្រាស
[sooryaʔ~suu krieh]
solar eclipse
-
សូរ្យរស្មី
[sooryaʔ~suu reaʔsməy]
See:សូរ្យករ -
សូរ្យសែង
[sooryaʔ~suu saeŋ]
sunlight