Khmer Dictionary: សុវត្ថិភាព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្វាគត
( គុ.គុនសព្ទ )
[--គៈតៈ ឬ --គត់ ]
(< សុ “ប្រពៃ, ល្អ; ស្រួល” + អាគត “មក, ដែលមក”, សុ > ស្វ) ដែលមកដោយស្រួល ។ ន. ដំណើរមកដោយស្រួល, ដោយសួស្ដី, ដោយសុវត្ថិភាព, ដោយសេចក្ដីរីករាយ; ការទទួលភ្ញៀវដោយសេចក្ដីរីករាយ, ដោយរាក់ទាក់ ។ ពាក្យសម្រាប់ពោលទៅរកភ្ញៀវដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា “មកស្រួលហើយ!” (ប្រើជា ស្វាគតំ ! ក៏បាន) ។
- ស្វាគតភាព (--គៈតៈភាប) ការមកដោយស្រួល ។
-
ស្រុកទេស
( ន.នាមសព្ទ )
ភូមិលំនៅរបស់មនុស្ស, ខ.ប្រើសំដៅយកប្រទេសទាំងមូល ឧ. ប្រាសាទនគរវត្តស្ថិតនៅក្នុងស្រុកទេសខ្មែរយើង ។ ស្ថានការណ៍ស្រុកទេសយើងមិនសូវមានសុវត្ថិភាព ព្រោះមានចោរកម្មកើតឡើងស្ទើរគ្រប់កន្លែង ។ ពេលស្រុកទេសកើតកលិយុគ អាណាប្រជានុរាស្ត្ររស់នៅដោយលំបាកវេទនាព្រាត់ប្រាស់គ្រួសារ ហើយកើតមានទុរ្ភិក្សថែមទៀតផង ។
Headley's Khmer-English Dictionary Full Text Search
-
ដោយ
( prenp )
[daoy]
- detail »
by, by means of, through, with, along; in accordance (with), following (2) adverbial marker in a ... mannerបានធ្វើដំណើរមកដល់ភ្នំពេញដោយ សុវត្ថិភាព made a trip to Phnom Penh safely
Eg. បច្ចាមិត្របានបាញ់រំខានដោយកាំភ្លើងត្បាល់ : the enemy harassed (us) by means of mortar fire -
សោត្ថិភាព
- detail »
See:សុវត្ថិភាព
Headley's Khmer-English Dictionary Subentry Full Text Search
-
សុវត្ថិភាព
[soʔvattʰeʔ~soʔvat pʰiep]
goodness, prosperity, happiness, success; good health; safety