Khmer Dictionary: សុរិយគតិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ញា
( ន.នាមសព្ទ )
ស្រីក្រមុំតូច, ស្រីជំទង់ ។ ឈ្មោះរាសីទី ៦ តាមសុរិយគតិ គឺរាសីស្រីក្រមុំតូច (រាសីនេះត្រូវគ្នានឹងខែសេបតមប្រ៏បារាំងសែស) ។ សព្វថ្ងៃប្រើជាខែទី ៩ ។
-
កុម្ភៈ
( ន.នាមសព្ទ )
[កុម-ភៈ ]
ក្អម, ឆ្នាំង ។ ឈ្មោះខែទី ១១ នៃសុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវគ្នានឹងខែហ្វេវ្រីយេរ (ខែទី ២) បារាំងសែស ។ សព្វថ្ងៃយើងក៏ប្រើជាខែទី ២ ដែរ ។
-
តុលា
( ន.នាមសព្ទ )
[តុល៉ា ]
ជញ្ជីង, ត្រាជូ ។ ឈ្មោះខែទី ៧ នៃសុរិយគតិមាន ៣១ ថ្ងៃ ត្រូវគ្នានឹងខែឲកតូប្រិ៍ (ខែទី ១០) បារាំងសែស ។ សព្វថ្ងៃយើងប្រើជាខែទី ១០ ដែរ ។
-
ធនុ
( ន.នាមសព្ទ )
[ធៈនុ]
(ធនុ ឬ ធនុស៑) ។ ធ្នូ ។ ឈ្មោះរាសី (ខែ) ទី ៩ ប្រើតាមសុរិយគតិ មាន ៣១ ថ្ងៃ, ហៅថា ធនុរាសី ឬ ខែធនុ ត្រូវគ្នានឹងខែដេសមប្រិ៍បារាំងសែស ។ សព្វថ្ងៃនេះ យើងប្រើជា ធ្នូ ជាខែទី ១២ ។
-
ធ្នូ
( ន.នាមសព្ទ )
(ក្ល., ធនុ; ធនុ ឬ ធនុស៑) អាវុធធ្វើដោយឈើ, ឫស្សី ឬធាងទ្រាំង មានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ ។ ឈ្មោះខែទី ៩ តាមសុរិយគតិ ដោយរាប់ខែមេសាជាខែទី ១, បើរាប់ខែមករា ជាខែទី ១ ខែធ្នូជាខែទី ១២, សព្វថ្ងៃនេះប្រើជាខែទី ១២ តាមសម័យនិយម ។
-
និទាឃៈ
( ន.នាមសព្ទ )
[--ឃៈ]
ឈ្មោះរដូវមួយប្រើតាមសុរិយគតិ ជារដូវក្ដៅ មាន៩២ ថ្ងៃ រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង) ។
-
មេស
( ន.នាមសព្ទ )
(មេស; មេឞ) ពពែ ឬចៀម; ឈ្មោះខែទី១ នៃសុរិយគតិ, មាន៣០ថ្ងៃ, ត្រូវគ្នានឹងខែអាវ្រីល (ខែទី ៤) បារាំងសែស : ខែមេស (ហៅថា មេសរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មេសា ជាខែទី ៤ ដែរ ។
-
ឧសភ
( ន.នាមសព្ទ )
[អ៊ុសប់ ]
(ឧសភ; សំ. ឫឞភ) គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ) ។ ឈ្មោះខែទី ២ នៃសុរិយគតិ; សព្វថ្ងៃប្រើជា ឧសភា ត្រូវនឹងខែម៉េបារាំងសែស (ប្រើក្លាយជា ព្រឹសភៈ ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។ ឈ្មោះរង្វាស់ឬមាត្រាវាស់មួយមួយយ៉ាង (ប្រើក្នុងបុរាណសម័យ) ប្រវែងឬចម្ងាយ ២០ យដ្ឋិ (១៤០ ហត្ថ) : ចម្ងាយមួយឧសភ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។ គុ. ឧត្ដម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង ។
- ឧសភរាជ ស្តេចគោ គឺគោឈ្មោលដែលជាចម្បងជាងគោទាំងពួង ។ ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល (ច្រត់ព្រះនង្គ័ល) ថា គោឧសភរាជ ដោយសំដៅសេចក្ដីថា “គោព្រះរាជទ្រព្យ” ឬ “គោឧត្ដម, គោមង្គល” ។
- ឧសភសព្ទ សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ : ចម្ងាយមួយឧសភសព្ទ ។
- បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរសឧត្ដម; ព្រះសព្វញ្ញុពុទ្ធ ។
- រថេសភៈ (បា. < រថ + ឧសភ ឬ អាសភ < ឧសភ) អ្នកជាប្រមុខនៃរថានឹក (មេទ័ពទាហានរថ); ក្សត្រិយ៍ទ្រង់រាជ្យ ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា រថេសភ (--សប់) ក៏បាន, ដូចកាព្យថា : មទ្រីទេវីនាងទូលថា បពិត្របិតារថេសភ ខ្ញុំម្ចាស់សូមតាមទៅគោរព ព្រះវេស្សន្តរជាស្វាមី ។ ព្រោះបើមិនទៅនៅឯអាយ ជាស្ត្រីមេម៉ាយពុំគប្បី ខ្ញុំម្ចាស់ត្រូវទៅតាមស្វាមី បុត្រាបុត្រីត្រូវទៅដែរ ។ (តាមសេចក្ដីក្នុងមហាជាតក៍ ទានកណ្ឌ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ឆ្នាំសុរិយគតិ
[cnam soʔreʔyaʔ keaʔteʔ]
solar year
-
សុរិយគតិ
[soʔreʔyaʔ keaʔteʔ]
orbit / path of the sun eg. ខែសុរិយគតិ . solar month
-
សុរិយចរ
[soʔreʔyaʔ cɑɑ]
See:សុរិយគតិ -
សុរិយយាត្រា
[soʔreʔyaʔ yietraa]
See:សុរិយគតិ