Khmer Dictionary: សុរភី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ជើបាយដាច
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន : ដើមកញ្ជើបាយដាចមានម្លប់ជិតល្អណាស់ ។
-
ខ្ទឹង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សំបក និង ស្លឹកប្រហែលនឹងសុរភី, ផ្លែធ្វើប្រេងបាន, ផ្កាសម្បុរសក្រអូប ។
-
បុសនាគ
( ន.នាមសព្ទ )
(បុន្នាគ) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងរំដួល ផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗ ជាង មានក្លិនក្រអូបល្អ, ដើមប្រើការធ្វើជាគ្រឿងផ្ទះរាយរងក៏បាន : ដើមបុសនាគ (ពាក្យថា បុន្នាគ ជា សំ. បា. ពិត តែខ្មែរយើងមិនសូវហៅ) ។
-
សុរភី
( គុ.គុនសព្ទ )
[--រ៉ៈ--]
(សុរភិ) ដែលមានក្លិនក្រអូប ។ ន. គ្រឿងក្រអូប ។ ខ្មែរហៅឈើមួយប្រភេទ ផ្កាល្អិតៗ ចេញពីមែក វេលារីកមានព័ណ៌លឿង ក្លិនក្រអូបឆ្ងាញ់, ផ្លែមូលជ្រលមស្រួចខាងចុង គ្រាប់ធំ វេលាទុំមានសម្បុរលឿងមានក្លិនក្នុងធុំឆួល (ហៅ សូរភី ក៏មាន) ។
- សុរភីគន្ធ (--គន់ ឬ គន់-ធ; សំ. បា. សុរភិ--) ក្លិនក្រអូប; គ្រឿងក្រអូប ។
- សុរភីមាស (សំ. បា. សុរភិ--) ខែក្រអូបផ្កាឈើ (ខែក្នុងនិទាឃរដូវ ឬក្នុងគិម្ហរដូវ) ។
- សុរភីវាត (សំ. បា. សុរភិ--) ខ្យល់ដែលបក់ដោយទាំងក្លិនក្រអូបមកផង ។
- សុរភីវាសិត (សំ. បា. សុរភិ--) ដែលអប់ដោយគ្រឿងក្រអូប ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សុរភី
[soʔraʔ pʰii]
to be sweet, fragrant, aromatic; fragrance, perfume; cosmetics; incense
-
សុរភី
[soʔraʔ pʰii]
kind of plant with small sweet-smelling yellow flowers