Khmer Dictionary: សាសនា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្តឹប
( ន.នាមសព្ទ )
ឈ្មោះមួកមួយយ៉ាង ដែលមនុស្សអ្នកកាន់សាសនាមហាម៉ាត់ពាក់ (ម.ព. កាតឹប)
-
កាតឹប
( ន.នាមសព្ទ )
មួកពួកអ្នកកាន់សាសនាមហាម៉ាត់ មានសណ្ឋានដូចក្លងមួយកំណាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្តឹប) ។
-
កាសាវពស្រ្ត
( ន.នាមសព្ទ )
[កា-សា-វៈ-ព័ស]
(កាសាវវស្រ្ត) សំពត់ជ្រលក់ទឹកអម្ចត់ ពណ៌លឿងសម្រាប់សមណៈក្នុងព្រះពុទ្ធសាសនាប្រើប្រាស់; សព្វថ្ងៃច្រើនហៅក្លាយមកជា “កាសាវភស្រ្ត” ។
-
កម្ពោជ
( ន.នាមសព្ទ )
[ក័ម-ពោជៈ ឬ ក័ម-ពោច ]
ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប (ឥណ្ឌា សម័យបច្ចុប្បន្ន) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប (ឥណ្ឌា), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្រ្តារបស់ខ្មែរយើង ។
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
ក្រេជែន
( ន.នាមសព្ទ )
ឈ្មោះលទ្ធិសាសនាកើតនៅក្រុង បេថ្លេអេម (Bethleem) ប្រទេសប៉ាឡេស្ទីន (Palestine) ក្នុងរវាងពុទ្ធសករាជ ៥៤៤ (ឆ្នាំ រកា ត្រីស័ក) ។ សព្វថ្ងៃហៅសាសនាយេស៊ូគ្រិស្ត ។
-
ខ្នុរ
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ មានផ្លែជាអាហារ ខ្លឹមប្រើស្ងោរយកទឹកជ្រលក់សំពត់ចីវរអ្នកបួសក្នុងព្រះពុទ្ធសាសនា ។ ខ្នុរមានច្រើនយ៉ាងគឺ ខ្នុរណាំង សាច់រឹង, ខ្នុរបាយស្រា សាច់ជ្រាយ ជាដើម ។
-
តាបស
( ន.នាមសព្ទ )
[--បស់ ]
អ្នកបួសខាងក្រៅពុទ្ធសាសនា គាន់ព្រហ្មណចរិយធម៌ វៀរចាកមេថុនធម្ម ប្រព្រឹត្តកាន់តបៈ (ឥសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង ។
-
ដារ
( ន.នាមសព្ទ )
(តារ “ដំណើរឆ្លង, ការឆ្លង”) ឈ្មោះបុណ្យតូចម្យ៉ាងក្នុងពុទ្ធសាសនា ជាបុណ្យទក្ខិណានុប្បទាន, ទាយកនិមន្តព្រះភិក្ខុសង្ឃសូត្រសត្តប្បករណាភិធម្ម និងតិរោកុឌ្ឌសូត្រ ហើយគេរាប់បាត្ររួច ឧទ្ទិសចំណែកបុណ្យ ជូនទៅបុព្វបេតបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ : ធ្វើបុណ្យដារ, និមន្តលោកដារ ។
-
តិរច្ឆានកថា
( ន.នាមសព្ទ )
[តិរ៉័ចឆាន៉ៈកៈថា]
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស... : ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញតិ្តហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។
Headley's Khmer-English Dictionary Full Text Search
-
សាសនា
( n )
[saasnaa, saasaʔnaa]
- detail »
religion
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រិស្តសាសនា
[krɨh saasnaa]
Christianity
-
ចាលចាញ់ព្រះសាសនា
[caal caɲ preah saasnaa]
to be defrocked
-
បញ្ចូលសាសនា
[bɑɲcool saasnaa]
to baptize
-
ប្រកាសសាសនា
[prɑkaah saasnaa]
to proselytize
-
ពុទ្ធសាសនា
[put saasnaa]
Buddhism
-
សាមញ្ញសាសនា
[saamaɲɲeaʔ saasnaa]
Buddhism
-
សាសនាកាតូលិក
[saasnaa kaatoolik]
Catholicism
-
សាសនាគ្រិស្ត
[saasnaa krɨh]
Christianity
-
សាសនាព្រាហ្មណ៍
[saasnaa priem]
Brahmanism, Hinduism
See:ព្រហ្មញ្ញសាសនា -
សាសនាព្រះពុទ្ឋ
[saasnaa preah put]
Buddhism