Khmer Dictionary: សាលក្រម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មរណៈ
( ន.នាមសព្ទ )
[មៈរៈណៈ ]
(មរណ) សេចក្ដីស្លាប់ ។
- មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់” : ធ្វើមរណកាល, ទទួលមរណកាល ។
- មរណចេតនា (មៈរៈណៈចេតន៉ា) ចេតនាដែលប៉ងនឹងសម្លាប់ ។
- មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់ ។
- មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន (ព. ប្រ.) ។
- មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។
- មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ (ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរោត្ដមផង) ។
- មរណបណ្ណ (មៈរៈណៈប័ន) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។
- មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ :
- មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព (ស្លាប់) ។
- មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។
- មរណវេលា ឬ - មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។
- មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មច្ចុ ផង) ។
- មរណសញ្ញា សញ្ញាក្នុងមរណ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។
- មរណស្សតិ (មៈរៈណ័ស-សៈតិ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណនុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។
- មរណហេតុ (មៈរៈណៈហែត) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ល។
-
សាល
( ន.នាមសព្ទ )
(សាល, សាលា; ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្តី” : សាលឧទ្ធរណ៍, សាលវិនិច្ឆ័យ (ហៅក្លាយជា សាន តាមសំនៀងសៀមក៏មាន); សម័យសព្វថ្ងៃនេះហៅ សាលាឧទ្ធរណ៍, សាលាវិនិច្ឆ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាលា>សាលា ផង) ។
- សាលក្រម (--ក្រំ) សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឲ្យគូក្តីអ្នកឈ្មះ កាន់រក្សាទុកជាសម្គាល់ (ពាក្យធម្មតាហៅ សានក្រម) ។
- សាលតន្ត្រី សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ត្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ ។
- សាលសន្និសីទ សាលសម្រាប់ប្រជុំធ្វើសន្និសីទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្និសីទ>សន្និសីទ ផង) ។
-
សានក្រម
[--ក្រំ]
មើលពាក្យ សាលក្រម ក្នុងពាក្យ សាល ។
-
អធិករណៈ
( ន.នាមសព្ទ )
[អៈធិ-កៈរ៉ៈណៈ]
(អធិករណ) ការអាងហេតុផល; ទោស; រឿងហេតុ; វិវាទ, ជម្លោះ, ការទាស់ទែងគ្នា; ការប្តឹងប្រកាន់គ្នា, ក្តី, ក្តីក្តាំ : កើតអធិករណៈ, រម្ងាប់អធិករណ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អធិករណ អ. ថ. អៈ-ធិ-កៈរ៉ៈណៈ, ដូចជា អធិករណមណ្ឌប (--ម័ន-ដប់) ឬ--មាល សាលាជំនុំក្តី ។
- អធិករណលេខកៈ ស្មៀនតុលាការ (បើស្ត្រីជា អធិករណលេខិកា) ។
- អធិករណលេខា ឬ - --លិខិត លិខិតកាត់ក្តី, សាលក្រម ។ល។
-
ជ័យ
( ន.នាមសព្ទ )
[ជៃ ]
(ជយ) ជម្នះ, ការឈ្នះ : មានជ័យ, ហ៊ោយកជ័យ ។ ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ : ក្នុងមង្គលការនេះ សូមឲ្យសូត្រជ័យផង, និមន្តលោកសូត្រជ័យ ។
- ជ័យសួស្ដិ៍ (--សួស) ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថាសួស្ដ៍ហោង ? អ្នកឆ្លើយៗថា សួស្ដិ៍ ! អ្នករាំសួរបញ្ចប់ថា យកអ្វីជាបន្ទាល់ ? អ្នកឆ្លើយៗថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍) ។
- ជ័យស្រី (សំ. ជយ+ស្រី, បា. ជយ+សិរី) ជម្នះនិងសិរីស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ (អ.ថ. ជៈយៈ) ដូចជា
- ជយកុញ្ជរ (--កុញ-ជ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ, ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។
- ជយឃោស (--ឃោស) ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឲ្យឈ្នះ ! ឬថា ឈ្នះហើយៗ! ដូចពាក្យថា ជយតុ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើមដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
- ជយដ្ឋាន (--យ័ត-ឋាន) ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ ។ ជយតុ ! ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថា សូមឲ្យមានជ័យជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ! )។
- ជយតុ ភវំ! (--ភៈវ័ង) ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថា សូមឲ្យលោកមានជ័យជម្នះ! ឬថា សូមឲ្យអ្នកដ៏ចម្រើនមានជ័យជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយតុ) ។ ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ ! (តាមក្បួនសែនឲ្យមនុស្សឈឹ) ។
- ជយធ្វ័ជ (--ធ្វ័ច, សំ. ជយធ្វជ, បា. ជយធជ) ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឲ្យមានជ័យជម្នះ ។
- ជយបាន (--ប៉ានៈ ឬ --បាន) ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ! ក្នុងកាលមានជ័យ (បែបក្នុងបុរាណសម័យ) ។
- ជយព្រឹក្ស (--ព្រឹក) ឈើមានជ័យឬឈើមានផ្កាឲ្យជម្នះ (ដើមច្បា) ។ មានសេចក្ដីដំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឲ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស ។
- ជយភូមិ (--ភូម) ភូមិមានជ័យ, ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យ ឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ ។ ជយភេរី ស្គរជ័យ ។
- ជយមង្គល (--ម័ងគល់ ឬ--មង់គល់) ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ ។
- ជយមន្ត (--មន់) មន្ត, អាគម សម្រាប់សូត្រប្រសិទ្ធីឲ្យមានជ័យជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ ។ សាលក្រមប្រាប់ដំណើរក្ដីឈ្នះ ។
- ជយលេខ ឬ ជយលេខា (ម. ព. ជយលិខិត) ។
- ជយវាទ្យ ឬ ជយពាទ្យ (--វាត ឬ --ពាត) តន្រ្ដីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ ។
- ជយសព្ទ (--ស័ប) សំឡេងហ៊ោយភជ័យ, សំឡេងស្រែក បន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ! ។
- ជយស្ថាន (--យៈស្ថាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយដ្ឋាន ។
- ជយានុភាព (--ភាប, បា. ជយ+អានុភាវ) អានុភាពនៃជ័យជម្នះៈ ជយានុភាពនៃកងទ័ពយើង បានធ្វើឲ្យពួកបច្ចាមិត្របាក់បបខ្លបខ្លាចសព្វទិសទី ។
- ជយាវុធ (--វុត, បា. ជយ+អាវុធ) អាវុធមានជ័យ គឺអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ ។ ជយោ ! (ជៈយោ ឬតាមទម្លាប់ថា ជៃយោ) ឧ. (បា. ជយោ ! ន. «រីជ័យ, ជម្នះ») ពាក្យសម្រាប់ស្រែក, បន្លឺថា សូមឲ្យមានជ័យ ! ឬថា ឈ្នះហើយ ! ក៏ប្រើបាន, ដូចគ្នានឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។
- ជយោបាយ (--បាយ, បា. ជយ+ឧបាយ) ឧបាយ, ល្បិចឲ្យមានជ័យ, ឲ្យឈ្នះ ។ ល ។
Headley's Khmer-English Dictionary Full Text Search
-
សានក្រម
- detail »
See:សាលក្រម
Headley's Khmer-English Dictionary Subentry Full Text Search
-
សាលក្រម
[saal krɑm]
(court) decision, verdict, document announcing the verdict of a court, decree, judgment