Khmer Dictionary: សារាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នឿក
( ន.នាមសព្ទ )
អារក្សទឹក គឺខ្មោចអារក្សទឹក (ខ្មោចទឹក); មានពាក្យតំណាលថា ជួនកាលឃើញដូចជាសំណាញ់ ឬដូចជាសារាយអណ្ដែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹក ពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមក ឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គ ទៅខាងខែត្រក្រចេះ, ស្ទឹងត្រែង ច្រើនមានរឿងនេះ, ប៉ុន្តែអ្នកខ្លះហៅថា សេ, ខ្លះហៅ ខ្មោចសេ ។
-
ស័ង្ខ
( ន.នាមសព្ទ )
[សាំង]
(សង្ខ; ឝង្ខ) ខ្យងសមុទ្រមួយបែប គូទស្រួចមានស្នាមវិលស្រួល សម្បុរ-ស, សម្រាប់ពួកបារគូផ្លុំ ឬសម្រាប់ដងទឹកស័ក្ដិសិទ្ធិស្រោចក្នុងព្រះរាជពិធីជាដើម : ពួកបារគូផ្លុំស័ង្ខ, ស្រោចទឹកក្លស់ទឹកស័ង្ខថ្វាយ ។ ឈ្មោះសារាយសមុទ្រមួយប្រភេទដើមល្អិតល្វន់សម្បុរ-ស : សារាយស័ង្ខ (ហៅ សារាយអំបោះ ក៏បាន) ។
-
សារាយ
( ន.នាមសព្ទ )
[--រ៉ាយ ]
វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃ ដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ : សារាយបឹង, សារាយសមុទ្រ ។ សារាយសមុទ្រមាន ៣ ប្រភេទ គឺ
- សារាយភ្លុក ដើមថ្លោសៗ សាច់រឹងបន្តិច;
- សារាយជើងមាន់ ដើមខ្លីៗបែកសាងញ៉ាង;
- សារាយអំបោះ ឬ
- សារាយស័ង្ខ ដើមល្អិតៗជាងសារាយឯទៀត សាច់ទន់ល្មៃសម្បុរ-ស ។ សារាយសមុទ្រទាំង ៣ ប្រភេទនេះ ប្រើការញាំជាម្ហូបក៏បាន ស្ងោរឲ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន : ញាំសារាយ, ចាហួយសារាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេវាល និង សេវាលជាតិ ផង) ។
-
សារាយអណ្តែត
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ : ភ្លេងសារាយអណ្តែត (សម្រាប់លេងបឹងក្នុងពេលចំណេញវស្សា ជាពួកជាមួយនឹងភ្លេងសំពៅថយ, ភ្លេងអុំទូក) ។
-
សេវាល
( ន.នាមសព្ទ )
[--វ៉ាល]
(ប្រើជា សេផាលិកា ក៏មាន; ឝេវាល ឬ ឝៃវល, ជា ឝេផាលិកា ក៏មាន) សារាយ; ចក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លួនប្អូនដូចសេវាល ព្រះភូបាលដូចកល់វាត អាចបក់ប្អូនឲ្យឃ្លាត ចេញទៅឆ្ងាយក៏សឹងបាន (ប្រើជា សេផាលិកា ក៏បាន) ។
- សេវាលជាតិ (--វ៉ាល៉ៈជាត) វារិជជាតពួកអណ្តែតទឹកមានសារាយ, ចកជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
សារាយ
( n )
[saaraay]
- detail »
algae, seaweed
-
សារាយ
( n )
[saaraay]
- detail »
ornamental wooden valance around house eaves
-
សារាយ
( n )
[saaraay]
- detail »
inclusions, imperfections (in gems, esp. emeralds, believed to be lucky)
-
សារាយ
( n )
[saaraay]
- detail »
ancient Cambodian musical composition played at the end of Buddhist Lenten period
Reference: សារាយអណ្ដែត
Headley's Khmer-English Dictionary Subentry Full Text Search
-
សារាយជើងមាន់
[saaraay cəəŋ moan]
kind of edible seaweed / algae
-
សារាយថ្ម
[saaraay tmɑɑ]
kind of edible algae or seaweed
-
សារាយបឹង
[saaraay bəŋ]
kind of algae or seaweed
-
សារាយពោះក្របី
[saaraay pʊəh krɑbəy]
kind of inedible seaweed
-
សារាយភ្លុក
[saaraay pluk]
kind of large tough seaweed
-
សារាយស័ង្ខ
[saaraay saŋ]
See:សារាយអំបោះ -
សារាយអំបោះ
[saaraay ʔɑmbɑh]
kind of pale green / white seaweed