Khmer Dictionary: សរីរៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រេតវ័ន
( ន.នាមសព្ទ )
[ប្រេតៈ--]
(ប្រេត + វន; បេត + វន) ព្រៃជាទីដាក់ឬទុកសរីរៈនៃបុគ្គលដែលទៅកាន់បរលោកហើយ (ព្រៃស្មសាន) ។
-
រសើប
( កិ.កិរិយាសព្ទ )
ស្ញើបព្រឺ ញោចញាក់ កន្រ្តាក់កន្រ្តើន ដោយឃើញគេលើកអ្វីៗជន្ល ឬដោយគេស្ទាប, អង្អែលស្រាលៗបន្ថើរៗត្រូវត្រង់សរីរៈកន្លែងខ្លះ មានកញ្ជឹងក, ក្លៀកជាដើម នាំឲ្យចង់សើចផងក៏មាន : ចាក់ឲ្យរសើប; កុំពាល់រសើបណាស់ ! ។ ប្រើជា គុ. ក៏បាន : មនុស្សរសើប, ស្ទាបត្រូវត្រង់កន្លែងរសើប ។ ព. ប្រ. ស្ញើបឬស្រៀវចិត្ត, រមាស់ចិត្ត : រសើបចិត្ត ។
-
វិគ្គហ
( ន.នាមសព្ទ )
[វិក-គៈហៈ ]
(វិគ្គហ; វិគ្រហ) ភាគ, ចំណែក; រូប, រូបរាង, សរីរៈ, ខ្លួនប្រាណ; សេចក្ដីពិស្តារ; សេចក្ដីពន្យល់; ការប្រកាន់ខុសគ្នា, ដំណើរជជែកដណ្ដើមយកឈ្នះ, ការជជែកទាស់ដំណើរគ្នា, ជម្លោះ ។ ព. វ. លំនាំសេចក្ដីដែលញែកចេញឲ្យច្បាស់លាស់សិន ហើយបំប្រួញឲ្យខ្លីជាសព្ទមួយៗ, ដូចជា: អំណោយ មកពីវិគ្គហៈថា “អ្វីដែលគេត្រូវឲ្យ” ឬ “អ្វីមួយដែលគេបានឲ្យរួចហើយ”; សំណូក < អ្វីមួយដែលគេសូកឬដែលបានមកព្រោះគេសូក ។
- ចងវិគ្គហៈ ឬ - លើកវិគ្គហៈ ញែកឲ្យឃើញសេចក្ដីអធិប្បាយរបស់សព្ទ (ហៅ ចងវិគ្រោះ ឬ លើកវិគ្រោះ ក៏បាន) ។
-
សរីរ --
(ម. ក្នុង ព. សរីរៈ) ។
-
សរីរិន
( ន.នាមសព្ទ )
[សៈរ៉ិរ៉ិន ]
(ឝរីរិន៑; សរីរី) អ្នកមានសរីរៈ គឺមនុស្ស, សត្វ, សត្វលោក (ស្ត្រីជា សរីរិនី) ។
-
សរីរៈ
( ន.នាមសព្ទ )
(សរីរ; ឝរីរ) អត្តភាព, រូប, រាងកាយ, ខ្លួនប្រាណ; សាកសព; រាងឆ្អឹង : ថែទាំសរីរៈ; រម្លាយសរីរៈ ។ បើរៀងពីខាងដើមសព្ទដទៃសរសេរជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូចជា សរីរកាយ រាងកាយទាំងមូល, គ្រោងរូប ។
- សរីរកិច្ច ការរវល់ដោយរាងកាយ (មានបន្ទោឧច្ចារៈបស្សាវៈជាដើម); ការរម្លាយសព្វឬបញ្ចុះសព :
- ធ្វើសរីរកិច្ច ។
- សរីរជៈ ឬ --ជាត ដែលកើតចេញអំពីសរីរៈ ។
- សរីរធាតុ ធាតុដែលប្រជុំនៅក្នុងខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់អដ្ឋិដែលរម្លាយរួចហើយ (ហៅចំពោះតែអដ្ឋិលោកអ្នកមានបុណ្យឬព្រះអរហន្ត) : សរីរធាតុស្ដេចចក្រពត្តិ, សរីរធាតុព្រះបច្ចេកពុទ្ធ ។
- សរីរនិក្ខេប ការបោះបង់សរីរៈ; ការបញ្ចុះសព : ធ្វើសរីរនិក្ខេប ។
- សរីរបរិហារ ការថែរក្សាខ្លួន ។
- សរីរប្បដិជគ្គនៈ (សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ) ការជម្រះឬសម្អាតសរីរៈ ។
- សរីរប្បដិព័ទ្ធ ឬ --ប្រតិព័ទ្ធ (សៈ រ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ--) ដែលជាប់ទាក់ទងដោយសរីរកាយ : ស្រមោលជាសរីរប្បដិព័ទ្ធ ។ ដែលជាប់នៅនាសរីរៈ (ដូចយ៉ាងសំពត់អាវដែលស្លៀកពាក់ជាប់នឹងខ្លួន, អម្រែកនៅលើស្មាជាដើម) ។
- សរីរប្បទេស ឬ--ប្រទេស សរីរកាយ, --សព៌ាង្គកាយ ។
- សរីរប្បភា ឬ--ប្រភា រស្មីឬពន្លឺដែលភ្លឺចេញអំពីសរីរកាយ : សរីរប្បភានៃទេវតា ។
- សរីរព័ណ៌ ឬ --វណ្ណ សម្បុរសរីរៈ ។
- សរីរព្យាបាល ឬ --រក្សា ការរក្សាសរីរៈ (សរីរបរិហារ) ។
- សរីរភេទ ការបែកធ្លាយសរីរៈ, ដំណើររំលាងខន្ធ, មរណភាព : ដល់នូវសរីរភេទ (ស្លាប់) ។
- សរីរយន្ត ឬ --យន្រ្ត (--យន់) យន្តគឺសរីរៈ, សរីរកាយដែលទុកដូចជាគ្រឿងយន្ត ។
- សរីរយាត្រា ការចិញ្ចឹមជិវីត, ការរស់នៅ ។
- សរីររូបធាតុ (សៈរ៉ីរៈរូប៉ៈធាត) រូបធាតុក្នុងសរីរៈ គឺធាតុដែលមានរូបផ្សេងៗក្នុងសរីរកាយ (បារ. Matière organique) ។
- សរីរវិជ្ជា, --វិទ្យា, ឬ --សាស្រ្ត វិជ្ជាឬក្បួនសម្រាប់រៀនសង្កេតចំណាំអាការៈក្នុងខ្លួន ឲ្យដឹងដោយការវះកាត់ជាដើម (សម្រាប់ទេព្យ) ។
- សរីរវិមោក្ខ ឬ--វិមោក្សណ៍ ការរួចផុតចាកសរីរៈ (មរណភាព) ។ ព. ពុ. ការរលត់ខន្ធចូលកាន់និញ្វន ។
- សរីរសណ្ឋាន ទ្រង់ទ្រាយសរីរៈ, បែបភាពឬរាងរៅរបស់រូបកាយ ។
- សរីរសន្ធិ តំណសរីរៈ, សន្លាក់ឆ្អឹង ។
- សរីរសោសន (--សៈន៉ៈ ឬ--សន់) ការបង្អត់ខ្លួនឲ្យស្គាំងស្គម ។
- សរីរសំស្ការ ការរម្លាយរូប, ឈាបនកិច្ច ។
- សរីរាការ (សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ) អាការៈក្នុងខ្លួន (មានសក់, រោមជាដើម) ។
- សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ) ប៉ែកឬចំណែកនៃសរីរៈ (មានដៃ, ជើង ជាដើម) ។ល។
-
សារីរសាស្រ្ត
( ន.នាមសព្ទ )
[--រ៉ីរ៉ៈសាស ]
(ឝារីរ + ឝាស្រ្ត) គម្ពីរ, ក្បួន, តម្រា, វិជ្ជា សម្រាប់រៀនសង្កេតឲ្យស្គាល់លក្ខណៈអាការក្នុងរូបកាយ ឬសម្រាប់សង្កេតឲ្យស្គាល់អាការរោគក្នុងសរីរៈ ។
-
សារីរិក
( គុ.គុនសព្ទ )
[--រ៉ី-- ]
(ឝារីរិក) ដែលកើតឬមានក្នុងសរីរៈ; ដែលជាប់ទាក់ទងដោយសរីរៈ ។
- សារីរិកធាតុ (--កៈធាត) ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ (ហៅដោយគោរពយ៉ាងក្រៃលែងថា ព្រះបរមសារីរិកធាតុ) ។
-
អវយវៈ
( ន.នាមសព្ទ )
[អៈវ៉ៈយៈវៈ]
(អវយវ) អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ : អវយវៈតូចធំសព៌ាង្គកាយមានដៃជើងជាដើម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អពយព ឬ អព្យព ក៏បាន) ។
- រុក្ខាវយវៈ (មើលក្នុងពាក្យ រុក្ខ) ។
- សរីរាវយវៈ (មើលក្នុងពាក្យ សរីរៈ) ។
Headley's Khmer-English Dictionary Full Text Search
-
សរីរៈ
( adj )
[saʔrəyraʔ]
- detail »
of or pertaining to the body, physiological
-
សរីរៈ
( n )
[saʔrəyraʔ]
- detail »
(human) body, corpse; bones; skeleton.
Headley's Khmer-English Dictionary Subentry Full Text Search
-
បន្ទប់សរីរៈ
[(bɑntup~ptup~ktup) saʔrəyraʔ]
cell; den