Khmer Dictionary: សន្តោស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បង្សុកូល
( ន.នាមសព្ទ )
[ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
(បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។
-
លាភ
( ន.នាមសព្ទ )
ការបាន, ដំណើរប្រទះលើការបាន, អ្វីៗដែលគួរបាន; ចំណេញ : មានលាភ, កើតលាភ, ខាតលាភ ។ ប្រើជាបទសមាស បើរៀងពីខាងដើម អ. ថ. លាភៈ, រៀងពីខាងចុង អ.ថ. លាប, ដូចជា :
- លាភគិទ្ធ ដែលជាប់ជំពាក់ដោយលាភ, ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្ដីជាប់ចិត្តក្នុងលាភ ។
- លាភតណ្ហា (--តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ ។
- លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។
- លាភវិនាស ការខូចលាភ, ដំណើរខាតខានបាន ។
- លាភសក្ការៈ លាភនិងសក្ការៈ ។
- លាភសន្តោស (--សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។
- លាភសម្ប័ទ ឬ
- --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដីសមប្រកបដោយការបាន ។
- លាភាលាភ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ល។
- ធនលាភ (ធៈនៈ--) ការបានទ្រព្យ ។
- ធម្មលាភ (ធ័ម-មៈ--) ឬ - ធម្មិកលាភ (ធ័ម-មិកៈ--) ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។
- បច្ចយលាភ (បុ័ច-ចៈយ៉ៈ--) ការបាននូវបច្ច័យ ។
- បុញ្ញលាភ (ប៉ុញ-ញ៉ៈ--) ការបានដោយសារបុណ្យ ។
- បុត្តលាភ (ប៉ុត-តៈ--) ការបានកូន ។
- មិត្តលាភ (មិត-តៈ--) ការបានមិត្ត ។ល។
-
លាកុដិក
( ន.នាមសព្ទ )
[--ដិក ឬ--កៈ]
អ្នកបម្រើ; បើស្ត្រីជា លាកុដិកា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លាកុដិក ផឹកស្រវឹង មិនដឹងខ្លួន, តែគាប់ជួន កុដិកា ជួយដោះស្រាយ, ឲ្យផុតទោស ដោយសន្តោស នៃចៅហ្វាយ, ដែលលោកស្រាយ មិនប្រកាន់ បានរួចខ្លួន ។ លាកុដិកា លុប លា ចេញទុកត្រឹមតែ កុដិកា ហៅថា អាទិលុប, ដូច ឧបាសក > បាសក ដែរ ។
-
សន្ដោស
( ន.នាមសព្ទ )
[សន់-ដោស ]
(សន្តោឞ ឬ សំតោឞ) សេចក្ដីត្រេកអរ, ពេញចិត្ត ចំពោះវត្ថុ... ជារបស់ខ្លួន គឺបានប៉ុន្មានក៏ល្មមចិត្តត្រឹមប៉ុណ្ណោះ មិនរវះរវាម, មិនវាតអាទិ៍ ហួសហេតុឬហួសទំនង : មានសន្តោស, ចិញ្ចឹមជីវិតដោយសន្ដោស ។ ខ្មែរប្រើជា កិ. ឬ គុ. ក៏មាន : គួរសន្ដោសទៅ !; ចិត្តសន្ដោស, ធម៌សន្ដោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តុដ្ឋី និង អត់ឱន ក្នុងពាក្យ អត់ ១ កិ. ផង) ។
-
សន្តុដ្ឋី
( ន.នាមសព្ទ )
[សន់-តុត-ឋី ]
(សន្តុឞ្តី ឬ សំតុឞ្តី) ដំណើរត្រេកអរ, ពេញចិត្តចំពោះវត្ថុឬអ្វីៗដែលជារបស់ខ្លួន គឺសេចក្ដីត្រេកអរពេញចិត្តចំពោះវត្ថុតាមមានតាមបាន, សេចក្ដីសន្តោស : សន្តុដ្ឋីជាធម៌សំខាន់មួយរបស់ពួកបព្វជិត ។
- សន្តុដ្ឋីធម៌ ធម៌សន្តោស ។
- សន្តុដ្ឋីភាព ភាពនៃសេចក្ដីសន្តោស ។
- សន្តុដ្ឋីសុខ សុខដែលកើតមានព្រោះសេចក្ដីសន្តោស ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តោស ផង) ។
-
អត់
( កិ.កិរិយាសព្ទ )
ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប ។
- អត់ងងុយ ទ្រាំងងុយ ។
- អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ ។ អត់ធ្មត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្មត់) ។
- អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក ។
- អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត; ប្រថុយយក, ប្រថុយប្រើ (ក្លាយមកពី អត់អធ្យាស្រ័យ ) ។
- អត់ឱន បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អត់ឱនឥតទោស ធ្វើចិត្តសន្តោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់ ជាគន្ធពិដោរ ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ការ) ។
- អត់ឲ្យ ទ្រាំឲ្យ, បណ្តោយឲ្យ : អត់ឲ្យគេថាសិនចុះ ! ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អត់ឲ្យបណ្តោយឲ្យឡើងចាង តែក្នុងរវាងកាលដ៏ខ្លី អត់ឲ្យយូរពេកច្រើនអប្រីយ៍ ស្ដីថាហួសពេកច្រើនបានទោស ។ អត់ឲ្យយ៉ាងច្រើនត្រឹមបីដង កុំឲ្យកន្លងព្រោះសន្តោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឲ្យរឱស្ឋកែលែងកើត ។
-
អភិទ្រោះ
( ន.នាមសព្ទ )
[អៈ-- ]
(អភិទ្រោហ; ខ្មែរប្រើ ហ > ះ) ការកំហែង, គំរាម, សង្កត់សង្កិន, ជំលាបដាក់ (ខ្មែរប្រើជា កិ. ឬ គុ. ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ចូរកាន់ចិត្តស្មោះ កុំប្រើអភិទ្រោះ ឆ្ពោះជនឥតទោស បើឲ្យហ្មត់ចត់ ត្រូវមានសន្តោស ពុទ្ធោវាទប្រោស ប្រាប់ថាបានសុខ ។
-
ឧក្រិដ្ឋ
( គុ.គុនសព្ទ )
[អុក-ក្រិត]
(បា. សំ.) (ឧត្ក្ឫឞ្ត; ឧក្កដ្ឋ) ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ) ។
- ទោសឧក្រិដ្ឋ ឬ - ឧក្រិដ្ឋទោស ទោសធ្ងន់ ។ បទឧក្រិដ្ឋបទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ : អំពើនុះចូលក្នុងបទឧក្រិដ្ឋ ។
- សាលាឧក្រិដ្ឋ សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ (ហៅ សាលាឧក្រិដ្ឋ ក៏បាន) ។ ប្រើជា កិ. វិ. ក៏បាន :
- ប្រព្រឹត្ត
- ឧក្រិដ្ឋ ឬ - កាន់ឧក្រិដ្ឋ ប្រព្រឹត្តឬកាន់យ៉ាងតឹង ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពាក្យឧក្រឹដ្ឋ ប្រើបានតាមចិត្ត ផ្សំនឹងគុណទោស ឆ្ពោះភាពធ្ងន់តឹង ប្រឹងឬសន្តោស ដែលហួសកំណោស ហៅឧក្រឹដ្ឋបាន ។
Headley's Khmer-English Dictionary Full Text Search
-
សន្តោស
( n )
[sɑndaoh]
- detail »
gladness, happiness; satisfaction, contentment, indulgence; acquittal.
-
សន្តោស
( adj )
[sɑndaoh]
- detail »
to be satisfied with what one has, to be content; to be tolerant, kindly disposed, indulgent, merciful.
-
សន្តោស
( v )
[sɑndaoh]
- detail »
to help, assist
Headley's Khmer-English Dictionary Subentry Full Text Search
-
ចិញ្ចឹមជីវិតដោយសន្តោស
[----- ----- cəɲcəm ciivɨt daoy ----- kam~kammeaʔ or kammaʔ daoy sɑndaoh]
to live moderately (without the ambition to become richer than one already is)
-
ចិត្តសន្តោស
[cət sɑndaoh]
benevolence, goodwill, favor, mercy, indulgence; to be kind, indulgent
-
លាភសន្តោស
[liep~liepʰeaʔ sɑndaoh]
satisfaction with one's luck
-
សទារសន្តោស
[saʔtie sɑndaoh]
loyalty toward one's wife, contentment with one's wife