Khmer Dictionary: សន្តិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បក្ខព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-ព័ន ]
ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ : បក្ខព័ន្ធនៃសាធារណរដ្ឋ, បក្សព័ន្ធខាងសង្រ្គាម, បក្សព័ន្ធខាងសន្តិភាព ។ (បារ. Partisan) ។
-
រដ្ឋ
( ន.នាមសព្ទ )
[រ័ត, បើប្រើជាបទសមាសរៀងជាខាងដើមសព្ទឯទៀត អ. ថ. រ័ត-ឋៈ]
(រាឞ្រ្ត) ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្រ្ត, ប្រជាជន ។
- រដ្ឋកម្ម, រដ្ឋការ, រដ្ឋកិច្ច ឬ - រដ្ឋក្រឹត្យ ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្រ្ត ។
- រដ្ឋធម្មនុញ្ញ ឬ - រដ្ឋធម្មនូញ្ញ ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗ ដែលសភាបានបញ្ញត្តតែងតាំងឡើង ។
- រដ្ឋធានី ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស ។
- រដ្ឋនាយក ឬ - រដ្ឋាធិបតី, រដ្ឋាភិបាល អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស (តំណាងក្សត្រិយ៍ទ្រង់រាជ្យ); ព្រះរាជា ។
- រដ្ឋបាល អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្ត្រីខាងរដ្ឋបាល, ក្របខ័ណ្ឌខាងរដ្ឋបាល ។
- រដ្ឋបាលន៍ ការរក្សាដែនឬប្រទេស ។
- រដ្ឋបុរស បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស ។
- រដ្ឋប្បវេណី (រ័ត-ឋ័ប-ប៉ៈវេនី) បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅក្នុងឱវាទនៃរាជបញ្ញត្តិ ។
- រដ្ឋប្រសាន្តិភាព ឬ - រដ្ឋសន្តិភាព ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន ។
- រដ្ឋប្រសាសន៍ ការប្រិតប្រៀនប្រជាជនឲ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស ។
- រដ្ឋប្រសាសនន័យ ឬ - រដ្ឋប្រសាសនោបាយ ការដឹកនាំឬឧបាយណែនាំឲ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស ។
- រដ្ឋប្រហារ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។
- រដ្ឋមណ្ឌល មណ្ឌលរបស់ដែន, ប្រទេសទាំងមូល, រដ្ឋមន្ត្រី មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិ បានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការ ធំៗរបស់រដ្ឋ : រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងធម្មការ; ការប្រឹក្សាអំពីការរក្សាឬទំនុកបម្រុងប្រទេស ។
- រដ្ឋលេខាធិការ លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្ត្រី ។
- រដ្ឋលេខាធិការដ្ឋាន ទីស្ដីការនៃរដ្ឋលេខាធិការ ។
- រដ្ឋវាសី អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន (ឥត្ថី. រដ្ឋវាសិនី) ។
- រដ្ឋសភា ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស ។
- រដ្ឋសភាធីបតី ឬ - រដ្ឋសភានាយក អធិបតីនាយកនៃរដ្ឋសភា ។
- រដ្ឋសីមា ព្រំប្រទល់របស់រដ្ឋគឺទីខ័ណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា ។
- រដ្ឋាករ អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ ។ល។ ប្រើជាបទសមាសរៀងខាងចុងសព្ទដទៃក៏បាន, ដូចជា : កម្ពុជរដ្ឋ (--រ័ត) ដែនកម្ពុជា, ប្រទេសខ្មែរ ។
- ចុល្លរដ្ឋ (ចុលល៉ៈរ័ត) ដែនឬប្រទេសតូច ។
- មហារដ្ឋ ដែនឬប្រទេសធំ ។
- សាន្តិរដ្ឋ ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត ។ល។
-
សន្តិ
( ន.នាមសព្ទ )
[សន់-តិ ]
(សន្តិ; ឝាន្តិ) សេចក្ដីស្ងប់; សេចក្ដីសាន្តត្រាណ; សេចក្ដីរាបទាប : ស្រុកមានសន្តិ ។ ព្រះនិញ្វន ។
- សន្តិករ ឬ - សន្តិការកៈ អ្នកធ្វើសន្តិភាព (បើស្ត្រីជា សន្តិការិកា) ។
- សន្តិកាល ពេល, សម័យប្រកបដោយសេចក្ដីសាន្តត្រាណ, កាលនៃស្រុកទេស, ដែលឋិតនៅក្នុងសេចក្ដីសុខស្ងប់ ។
- សន្តិភាព ភាពឬដំណើរស្ងប់, សាន្តត្រាណ, រាបទាប; ដំណើរសះជានឹងគ្នា: មានសន្តិភាព, ធ្វើសន្តិភាព ។
- សន្តិបទ ឬ - សន្តិវារបទ (--បត់ ឬ--វៈរៈបត់) ផ្លូវនៃសេចក្ដីស្ងប់ឬផ្លូវនៃសេចក្ដីស្ងប់ដ៏ប្រសើរ (ព្រះនិញ្វន) ។
- សន្តិបាល អ្នករក្សាសេចក្ដីស្ងប់រៀបរយ, អ្នករក្សាសេចក្ដីសុខសាន្តត្រាណ ដូចជាភ្នាក់ងារប៉ូលិសជាដើម ។
- សន្តិវិធី វិធីនៃសេចក្ដីសុខសាន្ត, មធ្យោបាយក្នុងការធ្វើឲ្យមានសេចក្ដីស្ងប់ : ប្រើសន្តិវិធី, ផ្សះផ្សាអធិករណ៍ដោយសន្តិវិធី ។
- សន្តិសុខ សុខដែលកើតអំពីសេចក្ដីស្ងប់ ។
- សន្តិហេតុ ហេតុដែលនាំឲ្យកើតសេចក្ដីស្ងប់ ។
- សន្តុបាយ (បា. < សន្តិ + ឧបាយ) ឧបាយឲ្យកើតសេចក្ដីស្ងប់ ។ល។
-
សព្វ
( គុ.គុនសព្ទ, វិ. ស.None )
[សប់-ពៈ]
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។
- សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង : ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។
- សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ) ។
- សព្វញ្ញុពុទ្ធ ឬ - សព្វញ្ញូ-- (សប់-ព័ញ-ញុ ឬ--ញូ-ពុត) លោកអ្នកត្រាស់ដឹងសព្វ (ព្រះសម្មាសម្ពុទ្ធ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន : ព្រះសព្វញ្ញូ ។
- សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយទាំងពួង ។
- សព្វភ័យ ភ័យទាំងគ្រប់ ។
- សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។
- សព្វភោគ សម្បត្តិគ្រប់យ៉ាង ។
- សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង : ក្បាច់សព្វយុត្ត ។
- សព្វរុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង”) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ ... បាន ។
- សព្វរោគ រោគគ្រប់យ៉ាង ។
- សព្វរោគវិនិមុត្ត ឬ - --វិមុត្ត (--គៈ-មុត) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។
- សព្វលាភ លាភទាំងគ្រប់ ។
- សព្វលោក លោកទាំងមូល, សកលលោក ។
- សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។
- សព្វវចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ (សៀវភៅវចនានុក្រមពិស្ដារ) ។
- សព្វវិទូ សព្វញ្ញូ ។
- សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង។
- សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង (បើស្ត្រីជា សព្វវេទិនី) ។
- សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទួទៅ ។
- សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ល។
-
សាន្តិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តិ) ។
-
អសន្តិសុខ
( ន.នាមសព្ទ )
[អៈសន់-តិ- ]
(< អ + សន្តិ + សុខ) ការមិនមានសេចក្ដីសុខសាន្ត, ដំណើរដែលឥតមានសេចក្ដីស្ងប់រៀបរយក្នុងស្រុក, ចលាចល, ការរបះរបោរ : ស្រុកកើតអសន្តិសុខ, បង្រ្កាបអសន្តិសុខ ។ ព. ផ្ទ. សន្តិសុខ ។
Headley's Khmer-English Dictionary Full Text Search
-
សន្តិ
( n )
[sɑnteʔ]
- detail »
peace, calm, tranquility; pleasure, delight; Nirvana
-
សាន្តិ
- detail »
See:សន្តិ
Headley's Khmer-English Dictionary Subentry Full Text Search
-
សន្តិករ
[sɑnteʔ kɑɑ]
peacemaker
-
សន្តិការកៈ
[sɑnteʔ -----]
See:សន្តិករ -
សន្តិកាល
[sɑnteʔ kaal]
peacetime
-
សន្តិនិយម
[sɑnteʔ niʔyum]
pacifism
-
សន្តិបទ
[sɑnteʔ bɑt]
peaceful path, peaceful way; Nirvana
-
សន្តិបាល
[sɑnteʔ baal]
fighter for peace
-
សន្តិភាព
[sɑnteʔ pʰiep]
peace, calm, tranquility
-
សន្តិភាវកម្ម
[sɑnteʔ pʰiev kam~kammeaʔ or kammaʔ]
pacification, pacifying
-
សន្តិភាវករ
[sɑnteʔ pʰiev kɑɑ]
peacemaker
-
សន្តិភាវូបនីយកម្ម
[sɑnteʔ -----]
pacification