Khmer Dictionary: សកម្ម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដល់
( អា. និ.អាយតនិបាត )
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ
- ចំពោះ ឬ - ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
-
ផងដែរ
( និ.និបាតសព្ទ )
ពាក្យនេះសំឡឹងសេចក្ដីខាងដើម មានន័យថា សកម្មភាពសេចក្ដីខាងចុងដូចសកម្មភាពសេចក្ដីខាងដើម ។ ឧ. ខ្ញុំនៅភ្នំពេញអ្នកក៏នៅភ្នំពេញផងដែរ ។ ឬប្រើសម្រាប់បន្ថែមនៅលើសេចក្ដីខាងដើម ។ ឧ. ភេជាសត្វហែលទឹក និងជាសត្វស៊ីត្រីផងដែរ ។
-
សកម្ម
( គុ.គុនសព្ទ )
[សៈកាំ ]
ដែលប្រកបដោយកម្ម, ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ, ដែលនៅមិនស្ងៀម, ដែលចេះតែមានដំណើររវើករសិបជានិច្ច (បារ. Actif) ។
-
សកម្មកិរិយា
( ន.នាមសព្ទ )
[សៈក័ម-ម៉ៈ កិរ៉ិយា ]
(សកម៌ក្រិយា) កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើការ, ស៊ីបាយ,ទទួលសំបុត្រ វាយស្គរ, បិទទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែលជា សកម្មកិរិយា; ហៅថា សកម្មធាតុ ក៏បាន (ព. វ.) ។ ព. ផ្ទ. អកម្មកិរិយា ។
-
សកម្មធាតុ
( ន.នាមសព្ទ )
[សៈក័ម-ម៉ៈ ធាត ]
(សកម៌--) ធាតុ គឺមូលឬឫសដើមរបស់កិរិយាសព្ទប្រកបដោយកម្ម, កាលណានិយាយ ត្រូវដាក់ពាក្យជាអំពើដែលត្រូវធ្វើមកផង (ដូចគ្នានឹង សកម្មកិរិយា ដែរ ។ ព. វ. ) ។ ព. ផ្ទ. អកម្មធាតុ ។
-
សកម្មភាព
( ន.នាមសព្ទ )
[សៈកាំម៉ៈ ភាប ]
(--ភាវ) ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ,.... : ធ្វើសកម្មភាព, បំពេញសកម្មភាព (បារ. Activité) ។
-
សកម្មាកម្មកិរិយា
( ន.នាមសព្ទ )
[សៈក័ម-ម៉ា ក័ម-ម៉ៈ កិរ៉ិយា ]
ព. វ. កិរិយាសព្ទរូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន, ប្រកប ជាសកម្ម : សព្វថ្ងៃឯងប្រកបនូវការរបរអ្វី ? (ប្រកបការរបរអ្វី ?) --ខ្ញុំបាទប្រកបនូវកសិកម្ម (ប្រកបការស្រែចម្ការ) ។ល។ ប្រកប ជាអកម្ម : សូមអ្នករាល់គ្នាប្រកបដោយសុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកម្មកិរិយា និងអកម្មកិរិយា ទៀតផង) ។
-
អកម្មកិរិយា
( ន.នាមសព្ទ )
[អៈក័ម-ម៉ៈកិ-រ៉ិយ៉ា]
(អកម៌ក្រិយា) កិរិយាសព្ទដែលកាលណានិយាយមិនបាច់ដាក់អំពើដែលត្រូវធ្វើមកផងទេ, ដូចជា ដេក, ដួល, ឈរ, អង្គុយ ជាដើម : ដេកលើគ្រែ, ដួលលើផែនដី, ឈរលើរានហាល, អង្គុយក្នុងបន្ទប់; ហៅ អកម្មធាតុ ក៏បាន (ព. វ.) ។ ព. ផ្ទ. សកម្មកិរិយា, សកម្មធាតុ ។
-
អកម្មធាតុ
( ន.នាមសព្ទ )
[អៈក័ម-ម៉ៈធាត]
(អកម៌--) មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម (ព. វ.) ។ ព. ផ្ទ. សកម្មធាតុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អកម្មកិរិយា>អកម្មកិរិយា ទៀតផង) ។
-
អំពើ
( ន.នាមសព្ទ )
ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ (កម្ម) : អំពើល្អ, អំពើអាក្រក់ ។ កិរិយាសព្ទប្រាប់អំពើ សកម្មកិរិយា ។ មានអំពើ មានប្រយោជន៍; ដែលមានការធ្វើ (ព. ផ្ទ. ឥតអំពើ) ។ ឥតអំពើ (មើលក្នុងពាក្យ ឥត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់ពីពាក្យ អំពើ ថា : ពាក្យថាអំពើ កើតមកពីធ្វើ បាលីហៅកម្ម ព្រះពុទ្ធប្រាប់ថា ត្រូវសត្វចងចាំ សុខទុក្ខស៊ាំទាំ កើតពីអំពើ ។
Headley's Khmer-English Dictionary Full Text Search
-
សកម្ម
( n )
[saʔkam, saʔkammaʔ-]
- detail »
assets, credits
-
សកម្ម
( adj )
[saʔkam, saʔkammaʔ-]
- detail »
to be active, energetic, hard working
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រុមសកម្ម
[krom~krommaʔ- saʔkam]
active service (general term for the group of government officials who do not perform their duties in one specific locality)
-
គណនីសកម្ម
[keaʔnaʔnii saʔkam]
credit account
-
ជាសកម្ម
[cie saʔkam]
actively
-
ធ្យូងសកម្ម
[tyuuŋ~kcuuŋ saʔkam]
activated charcoal
-
យ៉ាងសកម្ម
[yaaŋ saʔkam]
actively
-
វិទ្យុសកម្ម
[vittyuʔ saʔkam]
radioactive
-
សកម្មករ
[saʔkam kɑɑ]
See:សកម្មជន -
សកម្មកិរិយា
[saʔkam keʔriʔyaa]
transitive verb
-
សកម្មកិរិយាសព្ទ
[saʔkam keʔriʔyaa sap]
transitive verb
-
សកម្មជន
[saʔkam cɔɔn]
activist; one who is active (e.g. in an organization)
See:អ្នកសកម្មនិយម