Khmer Dictionary: វិហគាធិប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិហគ
( ន.នាមសព្ទ )
[--ហក់ ]
អ្នកដែលទៅតាមអាកាស, សត្វស្លាប ។
- វិហគាធិប ឬ
- វិហគាធិបតី (សំ. បា. < វិហគ + អធិប ឬ អធិបតិ) ស្តេចបក្សី គ្រុឌ (ពាក្យសន្មតប្រើតាមសម័យ) :
- វិហង្គចក្រ ឬ--យន្រ្ត (--ហង់គៈច័ក ឬ--យន់) គ្រឿងចក្រឬយន្តសម្រាប់ទៅតាមអាកាស (អាកាសយាន) ។
- វិហង្គជន (--ហង់គៈជន់) ជនអ្នកទៅតាមអាកាសបាន, អ្នកជិះយន្តហោះ (អាកាសយានិក) ។
- វិហង្គយាន ឬ—ពាហនៈ, --វាហនៈ (--ហង់គៈ --) អាកាសយាន ។
- វិហង្គយានដ្ឋាន ឬ - អាកាសយានដ្ឋាន ទី, កន្លែងសម្រាប់យន្តហោះឡើងចុះឬសម្រាប់ចតយន្តហោះ ។
- វិហង្គសត្វ បក្សី, ពួកបក្សី (ទួទៅ) ។
- វិហង្គយានសាលា,
- វិហង្គយានមាល ឬ - អាកាសយាន-- (--ហង់គៈយានៈសាល៉ា, --មាល ឬ--សៈយានៈ --) រោងដាក់យន្តហោះ ។
- វិហង្គយានារោហក (--ហង់គៈ-ហៈកៈ ឬ --ហក់; < វិហង្គ + យាន + អារោហក “អ្នកជិះ”) អ្នកជិះយន្តហោះ (បើស្រ្តីជា វិហង្គយានារោហិកា) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាកាស ផង) ។
Headley's Khmer-English Dictionary Full Text Search
-
វិហគាធិប
( n )
[viʔhaʔkietʰɨp]
- detail »
Garuda (king of the birds)
-
វិហគាធិបតី
- detail »
See:វិហគាធិប