Khmer Dictionary: វិស្សកម្ម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទេវ
( ន.នាមសព្ទ )
[ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
បណ្ឌុកម្ពលសិលា
( ន.នាមសព្ទ )
[ប័ន-ឌុក័ម-ពៈលៈសិល៉ា]
(បាណ្ឌុកម្ពលឝិលា) ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌ ។ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា កាលបើព្រះឥន្ទត្រូវការគង់កំសាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះ ផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះ ផ្ទៃនៃអាសនៈនេះ ក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឲ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះ ក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយ ក៏ស្ដេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ...។
-
ពិស្ណុការ
( ន.នាមសព្ទ )
[ពិស-ស្ណុកា, ឬ ត. ទ. ពឹស-ស្ណុកា ឬ ពឹស-កា]
ពាក្យហៅឃ្លាតក្លាយមកអំពី បា. វិស្សកម្ម, សំ. វិឝ្វកម៌ន៑ ដែលជានាមនៃទេវតាអ្នកមានចំណេះខាងការជាងជាអ្នកសម្រេចកិច្ចការថ្វាយព្រះឥន្រ្ទដែលធ្លាប់ហៅថា ព្រះវិស្សកម្ម ។ ពួកជាងពីបុរាណច្រើនជឿថា ទេវតានោះជាគ្រូធំលើជាងទាំងឡាយ, ព្រោះហេតុនោះ បានជាហៅរណ្ដាប់ជាទ្រនឹបជាង ឬទ្រនឹបគ្រូថា រៀបព្រះពិស្ណុការ...។
-
វិស្វករ
( ន.នាមសព្ទ )
[វិះ-ស្វៈក]
(វិឝ្វ “ទាំងអស់, ទាំងមូល; ទួទៅ; គ្រប់មុខ, សព្វគ្រប់, គ្រប់យ៉ាង” + ករ “ធ្វើ; អ្នកធ្វើ”) អ្នកធ្វើការទួទៅ ។ ប្រើដោយសន្មតិសំដៅសេចក្ដីចំពោះ “អធិបតីអ្នកសម្រេចការហត្ថកម្មទួទៅនិង ការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវជាដើម សម្រាប់រាជការគ្រប់ប្រទេស (បារ. អ័ងហ៊្សេនីញើរ lngénieur)” : សញ្ញាបត្រវិស្វករ; ទីវិស្វករ; វិស្វករក្រសួងសាធារណការ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិស្សកម្ម>វិស្សកម្ម និង ពិស្ណុការ ផង) ។
-
វិស្សកម្ម
( ន.នាមសព្ទ )
[វិះ-សៈក័ម ]
(វិឝ្វកម៌ន៑ < បា. វិស្ស, សំ. វិឝ្វ “ទាំងអស់, ទាំងមូល, សព្វគ្រប់, គ្រប់មុខ, គ្រប់យ៉ាង; ទួទៅ” + បា. កម្ម, សំ. កម៌ន៑ “អំពើ, កិច្ចការ”) អ្នកធ្វើកិច្ចការបានគ្រប់យ៉ាង ។ នាមទេវបុត្រអ្នកមានចំណេះខាងការជាងជាអ្នកសម្រេចកិច្ចការគ្រប់យ៉ាងថ្វាយព្រះឥន្រ្ទ : ព្រះវិស្សកម្ម ឬ ព្រះវិស្សកម្មទេវបុត្រ ។ ប្រើក្លាយជា វិស្សុកម្ម ក៏មាន, គួរលែងប្រើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិស្វករ>វិស្វករ និង ពិស្ណុការ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
វិស្សកម្ម
( n )
[vihsaʔkam]
- detail »
Vishvakarma (the divine architect, creator of the universe who presides over all manual labor); engineer