Khmer Dictionary: វិសជ៌នីយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រះមុខ
( ន.នាមសព្ទ )
វិសគ៌: ឬវិសជ៌នីយ (ៈ) នេះ សម្រាប់ប្រើរះពីមុខអក្សរ, ដូចជា : ខ្លះ, ម្លិះ, លុះ, ចេះ, ឈ្មោះ ជាដើម ។ កិ. សរសេរវិសគ៌: រៈពីមុខអក្សរ : ខុស, ច្បាស់, ចាស់, ណាស់, ប្រើ “ស” ប្រកបយ៉ាងនេះត្រូវហើយ, សរសេររះមុខជា ខុះ, ច្បះ, ចះ, ណះ យ៉ាងនេះមិនត្រូវទេ ។
-
វិសគ៌ៈ
( ន.នាមសព្ទ )
[--ស័រ-គៈ ]
(ធៀបនឹង សំ. ជា វិសគ្គ, វិសជ្ជនីយ) ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ (ហៅ រះមុខ ក៏បាន); ខាងអក្សរទេវនាគរី (សម្រាប់សំស្រ្កឹត) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់ ។ ពាក្យសំស្រ្កឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្រ្ទគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្រ្ទគ្រាះ, សង្រ្គោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍, ចន្រ្ទគ្រាះហ៍, សង្រ្គោះហ៍, អនុគ្រោះហ៍ ដូច្នេះឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រះមុខ និង វណ្ណយុត្ត ផង) ។
-
ស្ដន
( ន.នាមសព្ទ )
[ជើង ដ, អ. ថ. ស្ដន់]
(ស្តន ជើង ត; ថន) ដោះ, កន្សោមដោះ; (រ. ស.) : ព្រះស្តន ដោះស្ដេចស្ត្រី (ច្រើននិយាយក្លាយជា សុដន់) ។
- ស្តនយុគល ឬ - ថន-- (ជើង ត, អ. ថ. ស្តៈន៉ៈយុគល់ ឬ ថៈន៉ៈ--) ដោះទាំងគូ ។
- វិសជ៌នីយ (ះ), ខ្មែរបុរាណហៅដោយសន្មតិ ព្រោះថាមានសណ្ឋានស្រដៀងនឹងចុងដោះទាំងគូ ។
-
ស្រៈ
( ន.នាមសព្ទ )
(សរ; ស្វរ) អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង ។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលីមាន៨តួគឺ អ អា, ឥ ឦ,ឧ ឩ, ឯ ឱ ។ សម្រាប់ប្រើក្នុងភាសាសំស្រ្កឹតមាន ១៣ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ, ឬ, ឭ, ឯ ឰ, ឱ ឪ; ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា ១៤ តួ ។ សម្រាប់ប្រើក្នុងភាសាខ្មែរ (សម័យបច្ចុប្បន្ននេះ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈទាំងនេះ, លើកតែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែកជា ២ យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯងហៅ ស្រៈពេញតួ (ត្រូវសរសេរពេញតួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឪ; អ អា ។ល។ អុំ អំ អាំ អះ; (ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ (៊) ពីលើជា ឨ អ. ថ. អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ នៅតែត្រឹម ឧ; មើលក្នុងនិទាន Introduction ផង) ។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ Iះ, ផ្សំជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ; ឬផ្សំជាមួយនឹងស្រៈ អ ពេញតួជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផងក៏បាន ។ ស្រៈផ្សំទាំង ២១ តួនេះ កាលបើគ្រូបង្រៀនសិស្សឲ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈ អឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងតូចថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ (ត្រូវឲ្យសិស្សសរសេរស្រៈជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ) ។ បើផ្សំជាមួយនឹងព្យញ្ជនៈ ឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ (៊) នេះនៅពីលើ ប៉ុន្តែពុំត្រូវឲ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេ គ្រាន់តែឲ្យសិស្សអានបញ្ចេញសំឡេងឲ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺត្រូវឲ្យអានផ្សំថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊ិ គិ, គ ស្រៈ អ៊ី គី, គ ស្រៈ អ៊ឹ គឹ, គ ស្រៈ អ៊ឺ គឺ, ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ, គ ស្រៈ អ៊ំា គាំ, គ ស្រៈ អ៊ះ គះ (ត្រូវឲ្យសិស្សសរសេរស្រៈជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ មិនត្រូវឲ្យដាក់ត្រីស័ព្ទផ្សំផងទេ) ។ គ្រូបង្រៀនសិស្សឲ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះ ទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោត ក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង ។ ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួ គ្រូគួរប្រយ័ត្នកុំឲ្យសិស្សអានល្អៀងសំឡេង ត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ ៥ តួគឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ំា (គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ ... នេះ ) ។
Headley's Khmer-English Dictionary Full Text Search
-
វិសជ៌នីយ
( n )
[viʔsacceaʔnii, viʔsaɲceaʔnii]
- detail »
diacritical mark (ះ) which represents a final [h]
See:រះមុខ -
វិសគ៌ៈ
[viʔsaakeaʔ]
- detail »
See:វិសជ៌នីយ -
ស្ដន
( n )
[sdɑn]
- detail »
colon (lit. `pair of breasts'); orthographic symbol resembling a colon (៖)
See:វិសជ៌នីយ
Reference: ស្ដនយុគល