Khmer Dictionary: វិទ្យា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទស្សន
( ន.នាមសព្ទ )
[ទ័ស សៈ ន៉ៈ]
(ទស្សន; ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។
- ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុដែលមានការឃើញជានិច្ច ឬជាមុខការ ។
- ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ : ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។ ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា : ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។
- ទស្សនវិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬទីឱកាសដែលមើលឃើញ គឺចម្ងាយភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក)។
- ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន : ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។ ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក : លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។ ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។
- ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្តាហ៍ ឬប្រចាំខែ : ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។
- ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ : ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬទស្សនូបចារ ឬក៏ ទស្សនោបចារ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀតផង) ។
-
ទុព្វិជ្ជា
( ន.នាមសព្ទ )
[ទុប-ពិច-ជា ]
(ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួតជា ព្វ > ទុព្វិជ្ជា; ទុស៑, ស៑ > រេផៈ ( ៌ ) + វិទ្យា > ទុរ្វិទ្យា) វិជ្ជាអាក្រក់ គឺវិជ្ជាដែលញ៉ាំងអ្នកចេះឲ្យហិនហោច, ឲ្យវិនាស ទាំងឲ្យមានវិប្បដិស្សារៈនឹកតូចចិត្តស្ដាយក្រោយផងទៀត, ជាវិជ្ជារាប់បញ្ចូលក្នុងអកុសលកម្ម ពុំគួរមនុស្សត្រូវការរៀនឡើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធ្មប់អាបនិងស្នេហ៍ ទាំងនេះសុទ្ធតែ ជាទុព្វិជ្ជា កូនចៅកុំរៀន របៀនពាលា អ្នករៀនតែងជា មនុស្សនឹកស្ដាយក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។
-
ធាតុ
( ន.នាមសព្ទ )
[ធាត ]
(“សភាវៈ ឬធម្មជាតិទ្រទ្រង់ខ្លួនឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់អាកាស : ធាតុដី, ធាតុទឹក ។ល។ អាការៈក្នុងខ្លួន ដូចយ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏ហៅថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏ហៅថា ធាតុ ។ ឆ្អឹងរបស់បុគ្គលដែលគេគួរគោរព ក៏ហៅថា
- ធាតុ ឬ ហៅថា អដិ្ឋធាតុ ។ មូលដើមរបស់តន្តិភាសាមានភាសាសំស្ក្រឹត, បាលីជាដើម ក៏ហៅថា ធាតុ, ដូចយ៉ាង ធរណី “ផែនដី” មកពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មកពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ធា-តុ ដូចជា
- ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះគម្ពីរព្រះអភិធម្មទី ៣ សម្ដែងអំពីធាតុផ្សេងៗ ។
- ធាតុចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយដែលបញ្ចុះធាតុ, តាមសេចក្ដីក្នុងគម្ពីរព្រះពុទ្ធសាសនាសំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុនិធាន ន. (បា.) ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ ។
- ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការពិចារណានូវបច្ច័យ៤ មានចីវរប្បច្ច័យជាដើម ឲ្យឃើញថាគ្រាន់តែជាធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជាករណីយកិច្ចរបស់បព្វជិត (ព. ពុ.) ។
- ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឲ្យកើតបានជាអ្វីមួយឡើង ឬឲ្យប្រើការប្លែកៗ បាន ។
- ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការញែកឬរំលែកធាតុ ។
- ធាតុអន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្ដីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់អស់សេចក្ដីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្ដែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្ដាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន (តាមមនោរថបូរណីអដ្ឋកថា) ។
-
នីឡុង
( ន.នាមសព្ទ )
(Nylon) ឈ្មោះវត្ថុធាតុមួយប្រភេទ ដែលផ្សំធ្វើឡើងដោយជាតិឧស្ម័នមួយបែប ហៅថា អាហ្សូត (Azote) តាមរបៀបវិទ្យាសាស្ត្រ សម្រាប់ធ្វើឲ្យកើតបានជាវត្ថុផ្សេងៗមានសំពត់ជាដើម : សំពត់នីឡុង, ខ្សែនីឡុង ។
-
គីមី
( ន.នាមសព្ទ )
(Chimie) វិទ្យាសាស្ត្រសម្រាប់ពិនិត្យពិចារណាអំពីធម្មជាតិនិងគុណភាពនៃវត្ថុធាតុផ្សេងៗ, ការផ្សំវត្ថុធាតុផ្សេងៗ ឲ្យរលាយចូលគ្នាទៅវិញទៅមក ។ វិទ្យាសាស្ត្រផ្នែកខាងអង្គសរល ។
-
បង់ចំណែង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឆ្នែង ។ ឈ្មោះអំពើអពមង្គលជាអកុសលមួយបែបធ្វើស្ត្រីលីវ មិនឲ្យអ្នកណាត្រូវការដណ្ដឹងជាភរិយាគឺឲ្យជាស្ត្រីព្រៅឥតប្ដីអស់មួយជីវិត, រាប់ថាជាវិទ្យាអាក្រក់ក្រៃលែង (គ្រាន់តែបានឮគេតំណាល) សព្វថ្ងៃនេះសាបរលាបស្ទើរតែមិនមានវិទ្យាចង្រៃនេះទៅហើយ ។
-
បណ្ឌិត
( ន.នាមសព្ទ )
[ប័ន-ឌិត ឬ បន់-ឌិត ]
ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យសាធារណៈថា អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ...។ ពាក្យសន្មតប្រើតាមសម័យនិយម, ហៅអ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាមឈ្មោះនៃវិទ្យាសាស្ត្រនោះៗ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតខាងច្បាប់, បណ្ឌិតខាងវិទ្យាសាស្ត្រ..., បណ្ឌិតខាងអក្សរសាស្ត្រ ជាដើម...។
-
បារគូ
( ន.នាមសព្ទ )
[ បារៈគូ, ឬ ត. ទ. ថា បាគូ ]
អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ); អ្នកដល់នូវត្រើយគឺព្រះនិព្វាន (ព្រះអរហន្ត) ។ ពាក្យនេះ ខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិពា្រហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ : ពួកបារគូផ្លុំស័ង្ខថ្វាយជយមង្គល ។
- បារគូបុរោហិត គឺបារគូជារាជបុរោហិត ឬជារាជគ្រូក្នុងរជ្ជកាលបុរាណព្រេងនាយ ។
-
បុប្ផានារី
( ន.នាមសព្ទ )
[បុប-ផា--]
(បុប្ផ + នារី) នារីផ្កា (ស្ត្រីដូចជាផ្កា); ពាក្យសន្មតហៅស្ត្រីដោយលើកថាមានលំអដូចផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុប្ផានារី ចូរនាងសម្ភី ខំរៀនវិទ្យា ទាន់ខ្លួននៅក្មេង កុំញ៉ាំងវេលា ឲ្យខាតច្រើនគ្រា នាំឲ្យស្ដាយក្រោយ (ឱវាទទានចំពោះយុវនារី) ។
-
ពន្យល់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយល់, នាំឲ្យយល់ : គ្រូពន្យល់សិស្សឲ្យយល់ត្រង់ថ្នាក់វិទ្យាដែលក្រយល់ ។
Headley's Khmer-English Dictionary Full Text Search
-
វិទ្យា
( n )
[vityie]
- detail »
knowledge, learning, science; subject / field of study
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្សេត្រវិទ្យា
[kseɛt -----]
agronomy
-
ឆន្ទវិទ្យា
[cʰan -----]
prosody
-
ជលវិទ្យា
[cʊəl~ceaʔleaʔ -----]
hydrology
-
ជលគតវិទ្យា
[cʊəl~ceaʔleaʔ kɔɔ tɑɑ -----]
hydraulics; hydraulic
-
ជាតិពន្ធទ្យា
[ciet pʊən -----]
ethnology
-
ជាតិពន្ធុវិទ្យា
[ciet ----- -----]
ethnography, social anthropology
-
ឋាននាមវិទ្យា
[tʰaan niem -----]
toponymy
-
តចវិទ្យា
[tɑɑ cɑɑ -----]
dermatology
-
តារាយានវិទ្យា
[taaraa~daaraa yien -----]
astronautics
-
ត្រៃវិទ្យា
[tray -----]
one who possesses the three awarenesses