Khmer Dictionary: វឌ្ឍនាការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឍ
ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាលគឺមានសំឡេងលាន់ឮទៅខាងក្នុងក្បាលផ្សេងពីសំឡេង ធ ទន្តជៈ ដែលមានសូរចេញត្រង់ប្រទល់ធ្មេញ, សំ. បា. អ. ថ. ឌ្ហៈ ផ្សេងពីសំឡេង ទ្ហៈ ទន្តជៈ, ជា ធនិតឃោសៈ របស់ ឌៈ ជាសិថិល-ឃោសៈ (ត្រូវអានថា ឌ៎ៈ ឌ្ហ៎ៈ កុំឲ្យដូច ទៈ ទ្ហៈ) ។ ព្យញ្ជនៈ ឍ នេះ ក្នុងភាសាសំស្រ្កឹតឃើញមានប្រើជា ដើមពាក្យ ឬ មេពាក្យ ខ្លះ តែមានតិចណាស់; ខាងភាសាបាលី មិនប្រទះឃើញមានប្រើ, បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះ ឃើញមានប្រើក្រែល ដូចជា គុណវុឌ្ឍិ សេចក្ដីចម្រើនដោយគុណ; ធនវុឌ្ឍិ សេចក្ដីចម្រើនដោយទ្រព្យ; យសវុឌ្ឍិ សេចក្ដីចម្រើនដោយយស; លាភវុឌ្ឍិ សេចក្ដីចម្រើនដោយលាភ; សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី; វឌ្ឍនាការ អាការនៃសេចក្ដីចម្រើន; វុឌ្ឍិ សេចក្ដីចម្រើន, ការដុះដាល, លូតលាស់; អឌ្ឍចន្ទ ព្រះចន្ទមួយចំហៀង; អឌ្ឍភាគ កន្លះភាគ: អឌ្ឍមាស កន្លះខែ; អឌ្ឍរត្តិ (សំ. អទ៌្ធរាត្រ ឬ អទ៌្ធរាត្រី) ពាក់កណ្ដាលយប់; អាយុវឌ្ឍនៈ ឬ អាយុវុឌ្ឍិ សេចក្ដីចម្រើនអាយុ ។ល។ ឯភាសាខ្មែរយើង មិនមានពាក្យប្រើសោះឡើយ; តែក្នុងទីនេះ យើងយកភាសាសំស្រ្កឹត ៤ ពាក្យមករៀបរៀង, បើទោះបីមិនត្រូវការប្រើ, ក៏ជាប្រយោជន៍ឲ្យអក្សរ ឍ មានពាក្យខ្លះ កុំឲ្យទទេសោះ ។
-
មុហុត្តវិជាតវាទី
( ន.នាមសព្ទ )
[មុហ៊ុត-តៈវិ ជាតៈ--]
(មុហត្ត “មួយរំពេច, ភ្លាម” + វិជាត “ប្រសូតហើយ” + វាទី “អ្នកស្ដី, អ្នកចេះស្ដី”; មុហុត៌ + វិជាត + វាទិន៑) គ្រាន់តែប្រសូតមកភ្លាមក៏ចេះស្ដីភ្លាម បានតែប៉ុន្មានម៉ាត់ក៏លែងស្ដីកើតទៅវិញ លុះដល់កាលកំណត់នៃវយវឌ្ឍនាការដែលចេះស្ដី ទើបចេះស្ដីជានិច្ចទៅ ។ ពាក្យនេះជាវិសេសគុណសម្បត្តិនៃព្រះពោធិសត្វ គឺអង្គព្រះសក្យមុនី-សិទ្ធត្ថគោតម-សម្ពុទ្ធ កាលដែលព្រះអង្គអន្ទោលចាប់ព្រះជាតិក្នុងសំសារភព, មានត្រឹមតែ ៣ ជាតិប៉ុណ្ណោះទេដែលព្រះអង្គប្រសូតមកភ្លាម ចេះស្ដីភ្លាម គឺកាលដែលព្រះអង្គចាប់ជាតិជាមហោសថបណ្ឌិតម្ដង, ជាព្រះវេស្សន្តរម្ដង, បច្ឆិមជាតិជាព្រះសិទ្ធត្ថៈ-គោតមម្ដង; ពោធិសត្វទាំង ៣ ជាតិនេះមានព្រះវិសេសនាមថា មុហុត្តវិជាតវាទី (ព. ពុ.) ។
-
វយវឌ្ឍនាការ
( ន.នាមសព្ទ )
[វៈយៈវ័ត-ឍៈនាកា]
(វយ + វឌ្ឍន + អាការ) អាការចម្រើនតាមលំដាប់វ័យគឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់ : លុះព្រះសិទ្ធត្ថៈ -គោតម ទ្រង់មានវយវឌ្ឍនាការបានព្រះជន្ម ១៦ ឆ្នាំ ព្រះបាទស្រីសុទ្ធោទនជាព្រះ វរបិតា ក៏ទ្រង់ផ្ទេររាជសម្បត្តិដល់ព្រះរាជបុត្រ ... (ប្រថមសម្ពោធិកថា ត្រង់សិទ្ធត្ថរាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រមានវយវឌ្ឍនាការ គ្រូបាអាចារ្យគួរពោលក្រើន មាតាបិតាឲ្យក្រវើន រកក្តីចម្រើនឲ្យកូនខ្លួន ។ ...
-
វឌ្ឍន
( ន.នាមសព្ទ )
[វ័ត-ឍៈនៈ]
(វឌ្ឍន; វទ៌្ធន ឬ វធ៌ន) សេចក្ដីចម្រើន; ការលូតលាស់; ដំណើរដុះដាល; ដំណើរកើតកាលវាលគុម្ព ។ ព. ផ្ទ. ហាយន ឬ ហាយនៈ ។
- វឌ្ឍនកម្ម អំពើឬការងារដែលនាំឲ្យចម្រើនផលប្រយោជន៍ ។
- វឌ្ឍនកាល ឬ
- --សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើនប្រយោជន៍ផ្សេងៗ ។
- វឌ្ឍនធម៌ ធម៌ឬសភាវៈដែលនាំឲ្យកើតសេចក្ដីចម្រើន ។ វេវ. វប្បធម៌ ។
- វឌ្ឍនភាព ភាវៈឬដំណើរនាំឲ្យចម្រើន ។
- វឌ្ឍនាការ (បា. < វឌ្ឍន + អាការ) អាការនៃសេចក្ដីចម្រើន ។ល។
-
វឌ្ឍនាការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វឌ្ឍន ឬ វឌ្ឍនៈ) ។
-
សង្គមរាស្ត្រនិយម
( ន.នាមសព្ទ )
[សង់-គំរាស-និយំ]
ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្រ្តប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ ។ល។
- សង្គមរាស្រ្តនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត ។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស ។ ចាប់ផ្តើមតាំងពី សង្គមរាស្រ្តនិយម នេះកើតមានឡើង ប្រទេសកម្ពុជា ក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្តិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្រ្តនិយម ថា : រាជការសង្គម រដ្ឋរាស្រ្តនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្រ្តទាំងអស់គ្នា បានសុខចម្រើន ! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម ! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្រ្តនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ-ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប ! ។ល។
Headley's Khmer-English Dictionary Full Text Search
-
វឌ្ឍនាការ
( n )
[voattʰeaʔniekaa]
- detail »
progress, development; success, achievement; the indications of progress / success
Headley's Khmer-English Dictionary Subentry Full Text Search
-
វយវឌ្ឍនាការ
[veaʔyea~vey voattʰeaʔniekaa]
progress according to age