Khmer Dictionary: វច្ចទ្វារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គូទ
( ន.នាមសព្ទ )
(គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ : ដាក់គូទអង្គុយ ។ ប៉ែកអវយវៈនេះ បុរាណពីដើមហៅថា តពោក ឬ ត្រពោក; សូម្បីសព្វថ្ងៃនេះអ្នកបាត់ដំបង, អ្នកសៀមរាបជាដើម ក៏នៅប្រើពាក្យនេះដែរ : ដាក់តពោកអង្គុយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ ប្រើដោយច្រឡំសរសេរ គូថ, ត្រូវប្រើ គូទ វិញទើបត្រឹមត្រូវ ។
-
វច្ច
( ន.នាមសព្ទ )
[វ័ច-ចៈ ]
(វច្ច) អាចម, លាមក ។
- វច្ចកុដិ (វ័ច-ចៈកុត) បង្គន់ ។
- វច្ចទ្វារ ឬ--មគ្គ (វ័ច-ចៈទ្វា ឬ--ម័ក) ទ្វារឬផ្លូវវច្ចៈ (ទ្វារឧច្ចារៈ, ទ្វារធំ, ទ្វារបាត) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
វច្ចទ្វារ
[vaccaʔ tvie]
anus, rectum
-
វច្ចមគ្គ
[vaccaʔ meak]
See:វច្ចទ្វារ