Khmer Dictionary: លំដាប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាល
( ន.នាមសព្ទ )
គ្រា, ពេល, សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ ។
- កាលបរិច្ឆេទ (កាលៈ--) ន. (បា.) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ ។
- កាលវិបត្តិ (--វិបាត់) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល ។ ព. ផ្ទ. កាលសម្បត្តិ ។
- កាលវិភាគ ការចែកកាល, ការបែងចែកវេលា ដើម្បីធ្វើការងារឲ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា ។
- កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ ។ ព. ផ្ទ. កាលវិបត្តិ ។
- កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល ។
-
ក្រចៅ
( ន.នាមសព្ទ )
ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ, ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់ ។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ល។
-
ក្រមការ
( ន.នាមសព្ទ )
[ក្រំមៈកា ]
(កម៌ការ; កម្មការ “អ្នកធ្វើការ”; សំ. ក្រម + ការ “អ្នកធ្វើការតាមលំដាប់”) ងារក្នុងតំណែងរាជការឃុំ ។
-
ក្រម
( ន.នាមសព្ទ )
[ក្រំ ]
លំដាប់; ក្បួន, បែប, ពួក, ប៉ែក : ក្រមព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី ។
-
ក្រឹត្យក្រម
( ន.នាមសព្ទ )
[ក្រឹតក្រំ ]
(ក្ឫត្យ + ក្រម) លំដាប់នៃកិច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រឹត្យ និង ក្រម) ។
-
ក្រុម
( ន.នាមសព្ទ )
(ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ល។
- ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។
- ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម) ។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ
- ក្រុមម៉ឺន, ឬ - ក្រុមហ្មឺន,
- ក្រុមឃុន,
- ក្រុមហ្លួង,
- ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ--), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន..., ព្រះអង្គក្រុមឃុន..., ព្រះអង្គក្រុមហ្លួង..., ព្រះអង្គក្រុមព្រះ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។
-
ខរាពាធ
( ន.នាមសព្ទ )
[ខៈ រ៉ា ពាត]
រោគដែលកើតឡើង មានអាការរបឹងរឹងរូស បណ្ដាលឲ្យឈឺចាប់ធ្ងន់ដាបចុះ ជាលំដាប់ ។
-
ខ្នើត
( ន.នាមសព្ទ )
ពន្លឺដែលកើតតាមលំដាប់ថ្ងៃ គឺចំណែកខែខាងដើម ដែលមានពន្លឺព្រះចន្ទ្រមកដល់ថ្ងៃពេញបូណ៌មី គឺតាំងពីថ្ងៃ ១ កើត មកដល់ ១៥ កើត; ថ្ងៃតពីនេះទៅ ហៅថា
- រនោច ។
-
ឋានានុក្រម
( ន.នាមសព្ទ )
[ឋា ន៉ា នុ ក្រំ ]
(ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់ឬរបៀប នៃទី, នៃងារ, នៃមុខងារ, នៃស័ក្តិយស ។ ក្នុងកម្ពុជប្រទេសយើង ប្រើពាក្យនេះជាតំណែងនៃសមណស័ក្តិថ្នាក់តូចជាងទីរាជាគណៈ តាមលំដាប់ចុះមក : និមន្តព្រះភិក្ខុសង្ឃរាជាគណៈ ឋានានុក្រម ២០ រូបចម្រើនព្រះបរិត្ត ។
-
ត
( កិ.កិរិយាសព្ទ )
ភ្ជាប់, ភ្ជាប់គ្នាឲ្យវែងតទៅទៀត : តដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឲ្យវែង, តហប់ផ្ទះ...។ កិ. វិ. ឬ គុ. ដែលជាលំដាប់ៗគ្នា, ដែលមានពី មួយទៅមួយ, ពីនេះ ទៅនោះ : ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា...។
- តដៃ កិ. ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃ ឬដោយគ្រឿងប្រហារ ។
- តតប កិ. ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសត្រូវ ។
- តតាំង កិ. ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្ដុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាង ។
- តតួ កិ. វិ. ដែលតស៊ូគ្នាតែមួយនិងមួយ : វាយតតួ, ចំបាប់តតួ; តែមួយនិងមួយឥតមានថែម : ដូរគោតតួ ។
- តទល់ កិ. និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា ។
- តទៅ និ. រៀងទៅ, ដរាបទៅ ។
- តពីនេះទៅ និ. រៀងពីនេះទៅ, តាំងពីនេះដរាបទៅ ។ តពីនោះមក និ. តាំងពីនោះរៀងមក ។
- តមក និ. រៀងមក, ដរាបមក ។
- តមាត់ ឬ - តមាត់ពាក្យ កិ. ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក. សងសម្ដីទៅវិញទៅមក ។
- តយុទ្ធ កិ. ប្រយុទ្ធគ្នា, ច្បាំងគ្នា ចូលប្រឡូកគ្នា ។
- តវ៉ា កិ. ជជែកប្រកែកសើរើរកឲ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឲ្យអស់ផ្លូវសេចក្ដី ។
- តស៊ូ កិ. តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់ ... ។
Headley's Khmer-English Dictionary Full Text Search
-
លំដាប់
( n )
[lumdap]
- detail »
order, sequence; rank, level, stratum, class; succession; space of time; way, method
-
លំដាប់
( conj )
[lumdap]
- detail »
then, after that (radio expression).
Eg. លំដាប់ត ទៅនេះសូមអញ្ជើញលោកអ្នកស្តាប់ ... : And now, please stay tuned for ...
Headley's Khmer-English Dictionary Subentry Full Text Search
-
ជាលំដាប់
[cie lumdap]
consecutively, successively; gradually
-
ជាលំដាប់
[cie lumdap]
in order, group by group, step by step; gradual; gradually
-
តាមលំដាប់
[taam lumdap]
in order, in sequence
-
ដោយលំដាប់
[daoy lumdap]
according to order
-
លំដាប់នោះ
[lumdap nuh]
then, at the time
-
លំដាប់ពីនោះ
[lumdap pii nuh]
next (in order) after that
-
លំដាប់លំដោយ
[lumdap lumdaoy]
sequence, order
-
លំដាប់ស័ក្តិ
[lumdap -----]
hierarchy
-
លំដាប់អក្សរ
[lumdap ʔaksɑɑ]
alphabetic order