Khmer Dictionary: លន្លង់លន្លោច
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ : គ្នាជាមនុស្សកណ្ដោចទាំងថ្ងៃទាំងយប់; នៅកណ្ដោចម្នាក់ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀតផង ។ គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ ២ គុ. ផងក៏បាន : យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា ! ប្រើការអីនឹងកើត ?
-
ស្រណោះ
( កិ.កិរិយាសព្ទ )
នឹកស្ដាយស្រងោចចិត្ត, ភ្នកនឹកដល់ដំណើរដើមដែលធ្លាប់ ឬបានឃើញដំណែលដែលធ្លាប់ ក៏កើតលន្លង់លន្លោចចិត្ត ឬនឹកស្ដាយស្រងោច : ស្រណោះល្បែងកាលខ្លួនពីក្មេង, ស្រណោះកន្លែងដែលធ្លាប់នៅ ។
-
ស្រមុតចិត្ត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[--ម៉ុត-- ]
ដែលស្រងោចចិត្ត, លន្លង់លន្លោចខ្លោចចិត្ត : នឹកស្ដាយស្រមុតចិត្ត, នឹកអាណិតស្រមុតចិត្ត ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ចិត្តលន្លង់លន្លោច
[cət lʊənlʊəŋ lʊənlooc]
pensive mood, melancholy
-
ឆ្ងាយលន្លង់លន្លោច
[cŋaay lʊənlʊəŋ lʊənlooc]
to be very far away, nearly out of sight
-
លន្លង់លន្លោច
[lʊənlʊəŋ lʊənlooc]
to be pensive, melancholy, sad, mournful, solemn
-
លន្លោចលន្លង់
[lʊənlooc lʊənlʊəŋ]
See:លន្លង់លន្លោច -
សេចក្តីលន្លង់លន្លោច
[sackdǝy lʊənlʊəŋ lʊənlooc]
melancholy, mournfulness
-
សេចក្តីលន្លង់លន្លោច
[sackdǝy lʊənlʊəŋ lʊənlooc ]
melancholy, mournfulness