Khmer Dictionary: លន្លង់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លន្លោច
( គុ.គុនសព្ទ )
ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត: ចិត្តលន្លោច ឬ លន្លោចចិត្ត ។ ដែលឆ្ងាយស្រឡោច : ឆ្ងាយលន្លោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន្លង់ ផង) ។
-
លន្លង់
( គុ.គុនសព្ទ )
ឆ្ងាយសន្លឹមស្រងាត់ : ឆ្ងាយលន្លង់ ។ ច្រើននិយាយផ្សំនឹងពាក្យ លន្លោច ថា :
- លន្លង់លន្លោច លន្លង់គួរឲ្យលន្លោចចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា លន្លោចលន្លង់ ក៏បាន) ។ ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត : ចិត្តលន្លង់លន្លោច ។
-
ស្រងេះស្រងោច
( កិ.កិរិយាសព្ទ )
[--ង៉េះ-ង៉ោច ]
នឹកភ្នកដល់ទីដែលធ្លាប់ឃើញ, ធ្លាប់នៅ មកពីដើម ឬនឹកភ្នកដល់រឿង, ហេតុ ដែលធ្លាប់ដឹងមកពីមុនយូរហើយ ក៏ស្រណោះលន្លង់លន្លោច : លុះឃើញកន្លែងដែលធ្លាប់លេងពីក្មេងក៏នឹកស្រងេះស្រងោច ។
Headley's Khmer-English Dictionary Full Text Search
-
លន្លង់
( adj )
[lʊənlʊəŋ]
- detail »
to be situated far away, quiet and secluded (e.g. as an island); to be pensive, contemplative, meditative, musing, dreamy, melancholic
Headley's Khmer-English Dictionary Subentry Full Text Search
-
លន្លង់លន្លោច
[lʊənlʊəŋ lʊənlooc]
to be pensive, melancholy, sad, mournful, solemn
-
លន្លោចលន្លង់
[lʊənlooc lʊənlʊəŋ]
See:លន្លង់លន្លោច