Khmer Dictionary: រាជធានី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កោសល
( ន.នាមសព្ទ )
[កោសល់]
ឈ្មោះដែនមួយក្នុងមជ្ឈិមប្រទេស (ឥណ្ឌៀ) មានរាជធានីឈ្មោះសាវត្ថី។ ឧ. ដែនកោសល នៅក្នុងក្រុងសាវត្ថី ។
-
ក្រុង
( ន.នាមសព្ទ )
(ច្រើនអានថា គ្រុង) ន. នគរ, រាជធានី, បុរី : ក្រុងភ្នំពេញ, ក្រុងប៉ារីស, ក្រុងព្រៃនគរ ។
-
ដូនពេញ
( ន.នាមសព្ទ )
ឈ្មោះភ្នំដីតូចមួយ នៅរាជធានីនៃប្រទេសកម្ពុជា ដែលដូនចាស់ម្នាក់ឈ្មោះ “ពេញ” បានផ្ដើមកសាងឡើងជាដំបូងក្នុង គ. ស. ១៣៧២ : ភ្នំដូនពេញ ។ ឈ្មោះនេះហៅកាត់ថា “ភ្នំពេញ” ដែលបានសន្មតដាក់ទៅជាឈ្មោះរាជធានីនៃប្រទេសយើងសព្វថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្នំពេញ ទៀតផង) ។
-
ធានី
( ន.នាមសព្ទ )
នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើនប្រើជា រាជធានី ក្រុងដែលមានក្សត្រទ្រង់រាជ្យគង់នៅជាប្រធាន ។ បើប្រទេសដែលឥតក្សត្រិយ៍ទ្រង់រាជ្យ ហៅថា រដ្ឋធានី ។ ពាក្យនេះជាវេវចនៈនឹងពាក្យ ឋានីយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។
-
មគធរាជ
( ន.នាមសព្ទ )
ព្រះរាជាក្នុងដែនមគធៈក្នុងប្រទេសឥណ្ឌាពីសម័យពុទ្ធកាល មានក្នុងក្រុងរាជគ្រឹះជារាជធានី ។
-
មគធៈ
( ន.នាមសព្ទ )
[មៈគៈធៈ ]
(មគធ) ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌា ពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានី លុះបន្ទាប់មក មានក្រុងបាដលិបុត្រ ជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ (ពិហារ) ជាដែន មគធៈ ក្នុងសម័យបុរាណ ។ ជាតិមនុស្សអ្នកដែននោះក៏ហៅថា មគធៈ ដែរ : អ្នកមគធៈ, ពួកមគធៈ, ជាតិមគធៈ; ឬ ហៅថា មាគធៈ, មាគធិក ក៏បាន; បើស្ត្រីជា មាគធិកា ។ ភាសារបស់ពួកជនជាតិនោះហៅថា មគធពាក្យ, មគធភាសា ឬ មាគធិកា, មាគធី, មាគធីភាសា “សម្ដីអ្នកមគធៈ” (មើលក្នុងពាក្យ ប្រាក្រឹត ផង) ។
-
ភ្នំពេញ
( ន.នាមសព្ទ )
ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ, ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាល គ. ស. ១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខែត្រស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា “ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ”; ឯឈ្មោះទន្លេច្រាមឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា “ទន្លេចតុម្មុខ” វិញ ។ លុះមកដល់ គ. ស. ១៤៣៧ នៅពេលដែលធ្វើសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឲ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ “ភ្នំដូនពេញ” មកទៀត តែឲ្យខ្លីជាងមុនថា “ក្រុងចតុម្មុខមហានគរភ្នំដូនពេញ” ដូច្នោះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះនិងកេរ្តិ៍ដំណែលរបស់ដូនពេញ; តមក គេហៅកាត់ខ្លីត្រឹមតែ “ភ្នំពេញ” ដរាបមកដល់សព្វថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុម្មុខ និង ដូនពេញ ផង) ។
-
វៀង
( ន.នាមសព្ទ )
(វ្យង, វ្យើង អ. ថ. វៀង ដូចគ្នា) រាជធានី, ក្រុង; វាំង; កំពែងក្រុង :
- វៀងចន្ទន៍ ក្រុងចន្ទន៍ (ក្នុងប្រទេសលាវប៉ែកខាងកើត) ។
-
សក្យ
( ន.នាមសព្ទ )
[ស័ក-ក៉្យៈ]
(សក្ក ឬប្រើជា សក្យ ក៏មាន; ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ : ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល”) ព. ទ. បុ. រឹងដូចសាក្យ ឬរឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។
- សក្យជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Nepal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្តើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ... ។
- សក្យត្រកូល ឬ - សាក្យ-- ត្រកូលសាក្យ ។
- សក្យបុត្តិយ៍ ឬ - សាក្យបុត្រិយ៍ (--បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។
- សក្យមុនី ឬ - សាក្យ-- អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ) ។
- សក្យរដ្ឋ ដែនសក្យៈ ។
- សក្យរាជ ឬ - សាក្យ-- (--រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ-- វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្រ្តីខាងអាណាចក្រទី ឲកញ៉ាស្រីធម្មាធិរាជ... សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង) ។
- សក្យសីហៈ ឬ - សាក្យសិង្ហ (ព. ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ព្រះរាជធានី
[preah riec tʰienii]
royal capital
-
រាជធាន
[riec tʰien]
See:រាជធានី -
រាជធានី
[riec tʰienii]
royal capital (city)
-
រាជធានី
[riec tʰienii]
royal capital