Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងចៅ ( ន.នាមសព្ទ )
    ពួក​ស្ត្រី​ខ្ញុំ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង ធ្វើ​ការ​ពួក​បាវ (ស្ត្រី​ទាំង​នេះ​កាល​ពី​បុរាណ​គេ​ជ្រើស​រើស​យក​តែ​កូន​ចៅ​ពល ឬ​របឹប) ។
  2. កណ្ហាជិនា ( ន.នាមសព្ទ ) [កន់-ហា-- ]
    ឈ្មោះ​ព្រះ​រាជ​ធីតា​នៃ​ព្រះ​វេស្សន្ដរ​មាន​ក្នុង​មហា​វេស្សន្ដរ​ជាតក​ (រឿង​មហា​ជាតក៍) ។
  3. កាណ៌ ( ន.នាមសព្ទ ) [ការ ]
    (កណ៌ “ត្រចៀក”) សព្វ​ថ្ងៃ​ប្រើ​ជា​រាជ​សព្ទ : ព្រះ​កាណ៌ “ត្រចៀក​ស្ដេច” ។
  4. កាសអង្ករ ( ន.នាមសព្ទ )
    ប្រាក់​បៀវត្ស​សម្រាប់​ថ្លៃ​អង្ករ​របស់​អ្នក​រាជការ​ខ្មែរ​ពី​ដើម ក្នុង​ព្រះ​បរម​រាជ​វាំង ក្នុង ១ ខែ​ៗ បើក​តាម​ចំនួន​គ្រួសារ​របស់​ខ្លួន ។
  5. កេស ( ន.នាមសព្ទ ) [ កែស, កេ--ឬ កែ-- ]
    សក់, សក់​ទាំងឡាយ (ប្រើ​ក្នុង​រាជ​សព្ទ): ព្រះ​កេស, ព្រះ​កេសា; ចម្រើន​ព្រះ​កេសា​ថ្វាយ គឺ​កាត់​សក់​ថ្វាយ; កោរ​ព្រះ​កេសា គឺ​កោរ​សក់ ។
  6. កេសរ​សីហៈ ( ន.នាមសព្ទ ) [--សីហៈ ]
    សីហៈ​ដែល​មាន​កេសរ គឺ​សំណុំ​រោម​វែង​ៗ ត្រង់​ក ហៅ កេសរ​រាជ​សីហ៍ ក៏​បាន គឺ​កេសរ​សីហៈ​ជា​ស្ដេច​នៃ​ម្រឹគ​ទាំងពួង ។
  7. ក្បត់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ការ​ដោយ​ឧបាយ​ដោយ​កល​កំបាំង ក្នុង​បំណង​ឲ្យ​បាត់បង់​ខ្លួន​អ្នក​ដទៃ, ឬ អ្នក​ដែល​ត្រូវ​ជួយ ត្រូវ​ទំនុក​បម្រុង, ពុំនោះ​ធ្វើ​បំផ្លាញ​មនុស្ស​ដែល​ជា​មិត្រ :
    - ក្បត់​ផែន​ដី គឺ​ដណ្ដើម​យក​រាជ​សម្បត្តិ ឬ ចូល​សម​គំនិត​នឹង​អ្នក​បរទេស នាំ​គេ​ចូល​មក​លុក​លុយ​សង្កត់​សង្កិន​ដែន, ប្រទេស​របស់​ខ្លួន ។
  8. ក្រុម ( ន.នាមសព្ទ )
    (ក្រម; កម “លំដាប់”) លំដាប់; ប៉ែក​ដោយ​តំណែង, ដោយ​មុខ, ដោយ​សង្កាត់, ដោយ​ពួក : ក្រុម​រក្សា​ព្រះ​អង្គ, ក្រុម​រាជ​តម្រួត, ក្រុម​ទាហាន​ឆត្រ​យោង ។ល។
    - ក្រុម​មឿង (ក្រុម-ម៉ៈមឿង) ក្រុម​អ្នក​រាជការ​រក្សា​ក្រុង : រាជការ​ក្រុម​មឿង ។
    - ក្រុម​វាំង (ក្រុម-ម៉ៈ វាំង) ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង (មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។ល។ ឋានន្តរ​ស័ក្តិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាម​លំដាប់​ថ្នាក់​គឺ
    - ក្រុម​ម៉ឺន, ឬ - ក្រុម​ហ្មឺន,
    - ក្រុម​ឃុន,
    - ក្រុម​ហ្លួង,
    - ក្រុម​ព្រះ (សុទ្ធ​តែ​អាន​ថា ក្រុម-ម៉ៈ--), ហៅ​ថា ស្ដេច​តាំង​ក្រុម ឬ​ព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែង​តែ​និយាយ​ថា ព្រះ​អង្គ​ក្រុម​ម៉ឺន..., ព្រះ​អង្គ​ក្រុម​ឃុន..., ព្រះ​អង្គ​ក្រុម​ហ្លួង..., ព្រះ​អង្គ​ក្រុម​ព្រះ...; ជួន​កាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង ដូច​ជា ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស ជាដើម ។
  9. ខណ្ឌ ( ន.នាមសព្ទ )
    កម្រិត, បម្រាម​ផ្ដាច់​មិន​ឲ្យ​ធ្វើ : ទៅ​បាន ឥត​មាន​ខណ្ឌ​ទេ, ព្រះ​រាជ​ខណ្ឌ ។
  10. កច្ចាយនូបត្ថម្ភកៈ ( ន.នាមសព្ទ ) [កាច់-ចា-យ៉ៈ-នូ-ប៉ាត់-ថាំ-ភៈ-កៈ]
    ឈ្មោះ​ក្បួន​វេយ្យាករណ៍​ជា​ជំនួយ​ដល់​មូល​កច្ចាយនៈ​ដែល​សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន-ណាត ជោតញ្ញាណោ ព្រះ​សង្ឃ​រាជ​ គណៈ​មហា​និកាយ បាន​រៀប​រៀង​ក្នុង​កាល​ដែល​សម្ដេច​មាន​សមណ​ស័ក្ដិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. រដ្ឋ ( n ) [roat, roattʰaʔ-]   - detail »
    state, nation; population, people (of a country) (often used in contrast to រាជ to refer to a republic; e.g. រាជទូត `royal embassy,' រដ្ឋទូត `embassy of a republic or other non-royal governmental system')
  2. រាជ ( n ) [riec, rieceaʔ-]   - detail »
    king; royalty; reign.
  3. រាជ ( adj ) [riec, rieceaʔ-]   - detail »
    to be royal / noble, pertaining to a king or kingdom
  4. រាជ ( n ) [riec, rieceaʔ-]   - detail »
    kind of large fresh water fish (Pangasianodon gigas, which reaches a length of over six feet)

    Reference: ត្រីរាជ
  5. រាជា ( adj ) [riecie]   - detail »
    to be royal (a combining form of រាជ )
Headley's Khmer-English Dictionary Subentry Full Text Search
  1. កំបោរចក្ករាជ [kɑmbao cak riec]
    kind of cement
  2. ក្រពេញរាជ [krɑpɨɲ riec]
    kind of fruit tree (Sandoricum Koetjape)
  3. ក្រុមប្រឹក្សារាជសម្បត្តិ [krom~krommaʔ- prəksaa riec sɑmbat]
    Crown Council (body formed from among the the highest ranking personages in the country; it was presided over by a member of the royal family and was responsible for selecting a new king)
  4. ក្រុមប្រឹក្សាព្រះរាជអាណាចក្រ [krom~krommaʔ- prəksaa preah riec ʔaa naa cak]
    Council of the Kingdom (prior to the 1970 coup, this body served as the upper house of the Cambodian parliament)
  5. ចណ្ឌរាជ [can riec]
    tyrant
  6. ចលនាយុវជនរាជសង្គមនិយមខ្មែរ [caʔlaʔnaa~cɑllənaa yuʔveaʔcʊən riec sɑŋkum~sɑŋkeaʔmeaʔ niʔyum kmae]
    Royal Khmer Socialist Youth Movement
  7. ទេវរាជ [teiveaʔ riec]
    god-king; epithet of Indra
  8. នគររាជ [nɔkɔɔ riec]
    Korat (place name in Thailand)
  9. ធម្មរាជ [tʰoammeaʔ~tʰoam riec]
    king of justice, king of all law (epithet of the Buddha as the king who fulfilled the requirements of Dharma)
  10. ធម្មិករាជ [tʰoammɨk riec]
    good king

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar