Khmer Dictionary: រលុប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គោព្រៃ
( ន.នាមសព្ទ )
គោដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខែត្រកំពង់ធំ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង ៤ (ហៅថា
- ចាំងជើង) --ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើង គេទុកវាជា
- បាក្រោល, កូនកាត់ពីបានោះ បើឈ្មោលមានមាឌធំៗ ស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ, គេហៅថា
- គោខ្មែរ , កូនគោខ្មែរនេះ គេហៅ
- គោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថា គោខ្មែរៗ ជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថា
- គោសៀម, ប៉ុន្ដែក្នុងសម័យបច្ចុប្បន្ននេះ ឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយ នៅមានតែពាក្យថា គោៗ ប៉ុណ្ណោះឯង ។ បាគោព្រៃនោះបើវារោទ៍រំពង ដែលហៅថា
- សូរមួយយោបំគោឧសភ ឮទៅដល់ទីណា មេគោទាំងឡាយក្នុងទីនោះ លុះសម្រាលកូនមក កូននោះក៏កាត់បានមកបាឧសភនោះដែរ ។ ក្នុងរជ្ជកាលព្រេងនាយ ត្រូវ ឧកញ៉ាពហុលទេព (ចៅហ្វាយត្រួតត្រាខាងគោ) ហូតយកគោកូនកាត់ ក្នុងមួយក្រោល ត្រូវហូតយកមួយមកបញ្ចូលជា គោព្រះរាជទ្រព្យ ហៅថា
- ហូតភ្នែកបា ម្ចាស់ក្រោលត្រូវតែយល់ព្រមឲ្យដកហូត ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ ក្រមពហុលទេព...។
-
បុញ្ញ
( ន.នាមសព្ទ )
[បុញ-ញ៉ៈ]
(បុណ្យ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើដែលជាបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
- បុញ្ញកិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។
- បុញ្ញកិរិយាវត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១-ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២-សីលមយៈ... ព្រោះការរក្សាសីល; ៣-ភាវនាមយៈ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤-អបចាយនមយៈ... ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥-វេយ្យាវច្ចមយៈ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦-ធម្មទេសនាមយៈ... ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្គាល់ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧-ធម្មស្សវនមយៈ... ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨-បត្តិទានមយៈ... ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩-បត្តានុមោទនាមយៈ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្ដានចិត្ត ។
- បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។
- បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។
- បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យនិធី) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។
- បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្ដានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។
- បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។
- បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។
- បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។
- បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។
- បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្តិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
- បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។
- បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។
- បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។
- បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។
- បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។
- បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
- បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
-
រម្លុប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរលុប ឬប្រើគេឲ្យលុប : រម្លុបដាន; ប្រែគំនិតប្រព្រឹត្តល្អ រំលុបកេរ្តិ៍អាក្រក់ (សរសេរក្លាយជា រម្លប់ ឬ រំលប់ តាមសូរសម្ដីក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប និង រលុប ផង, គួរប្រើ រម្លុប ឬ រំលុប នេះវិញជិតប្រភពពាក្យ លុប) ។
-
រលប់
( មើលក្នុងពាក្យ រលុប ) ។
-
រលុប
( កិ.កិរិយាសព្ទ )
[រ-លប់ ]
(លុប) វិនាសស្នាម, បាត់រូប; បាត់ស្រមោល; បាត់ឈ្មោះដើម : អក្សររលុប, ដានរលុប; រលុបឈ្មោះ ។
- រលុបរលាប រលុបមិនអស់រលាបៗ ។
- រលុបរលាយ រលុបលាយចូលច្រឡំគ្នា ឬរលុបវិនាសបាត់សូន្យ ។ល។ សរសេរក្លាយជា រលប់ តាមសូរសម្ដីក៏មាន (គួរប្រើ រលុប វិញ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប ផង) ។
-
ល្បប់
( ន.នាមសព្ទ )
ទឹកដែលលាយដោយផង់ធ្យូងកំណាត់សំពត់ឬម្រែងសម្បុរខ្មៅជាមួយនឹងទឹកបបរឬទឹកបាយខាប់ សម្រាប់លុបក្តារសរសេរ (ដែលហៅតាមពាក្យសៀមថា ក្តារខៀវ), លុបឲ្យរលុបអក្សរចាស់រួចហើយ បញ្ឈរក្តារនោះផ្អែកទុកឲ្យស្ងួតសម្រាប់សរសេរតទៅទៀត : ពួកសិស្សវត្តក្នុងសម័យពីដើម សុទ្ធតែប្រើទឹកល្បប់លុបក្តារខៀន រៀនអក្សរសរសេរដោយដី-សភក់ (ប្រើតែក្នុងសម័យពីដើម) ។ គួរកុំច្រឡំពាក្យ ល្បប់ នឹងពាក្យ ល្បាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បាប់>ល្បាប់ ទៀតផង) ។
-
អហោសិកម្ម
( ន.នាមសព្ទ )
[អៈ-- ]
កម្មដែលគ្រាន់តែមានហើយចេញឲ្យផលមិនកើត គឺកម្មដែលរលុបរលាយសោះសូន្យទទេទៅ ព្រោះកម្មឯទៀតណាមួយចេញឲ្យផលបំបិទផ្លូវផ្តាច់មុខ, កម្មដែលអស់កម្លាំងឬអស់អំណាចឲ្យផលពុំកើត... ។ ព. ប្រ. ដំណើរអស់កម្មពៀរនឹងគ្នាឬអស់សេចក្ដីស្រឡាញ់រាប់រកគ្នាត្រឹមប៉ុណ្ណោះ លែងមានតទៅទៀត : គេហើយនិងខ្ញុំជាអហោសិកម្មទៅហើយ; សូមឲ្យជាអហោសិកម្មត្រឹមណឹងទៅចុះ !
Headley's Khmer-English Dictionary Full Text Search
-
រលប់
- detail »
See:រលុប -
រលុប
( adj )
[rɔlup]
- detail »
to be wiped / rubbed off, erased, rubbed out, crossed out; obliterated; unclear, faint, illegible
Headley's Khmer-English Dictionary Subentry Full Text Search
-
រលុបរលាប
[rɔlup rɔliep]
to be nearly erased / obliterated
-
រលុបរលាយ
[rɔlup rɔliey]
to be completely erased, obliterated; to fade away, disappear completely