Khmer Dictionary: យ៉ាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងសោយ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយយ៉ាង : បទកងសោយ ។
-
កញ្ចែ
( ន.នាមសព្ទ )
គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់ កប៉ាល់ : កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែល នឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។
-
កណ្ដាល
( គុ.គុនសព្ទ )
យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ល។
-
កន្តាំង
( ន.នាមសព្ទ )
រង្វាល់អនុភាគ គឺរង្វាល់មួយយ៉ាងដែលមានទំហំតូច មានចំណុះតិចជាងតៅ ចំនួនពីរភាគឬបីភាគ, បួនភាគ : កន្តាំងពីរ១តៅ, កន្តាំងបី១តៅ, កន្តាំងបួន១តៅ ។
-
កន្តឹប
( ន.នាមសព្ទ )
ឈ្មោះមួកមួយយ៉ាង ដែលមនុស្សអ្នកកាន់សាសនាមហាម៉ាត់ពាក់ (ម.ព. កាតឹប)
-
កន្តូ
( ន.នាមសព្ទ )
ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លង ឬប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់បានភោជនាហារ ។
-
កន្តែរ៉ែ
( ន.នាមសព្ទ )
ឈ្មោះរបាំ, ភ្លេងមួយយ៉ាង : រាំកន្តែរ៉ែ, ភ្លេងកន្តែរ៉ែ ។
-
កថិនត្ថារកិច្ច ឬ កឋិនត្ថារកិច្ច
( ន.នាមសព្ទ )
[កៈថិនណ័តថារៈកិ]
កិច្ចក្នុងការក្រាលគ្រងនូវកឋិន,មាន ៨ យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការថ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១ និងអានិសង្ស ១ ។
-
កន្ទាលត្រអាក
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាង កើតនៅស្បែកឡើងកន្ទួលឃ្មឹលបណ្តាល ឲ្យរមាស ។
-
កល
( ន.នាមសព្ទ )
[កល់ ]
(កល ន. ឬ គុ. “មាយា; កោង; មានពុត...”) ឧបាយយ៉ាងល្អិត, ល្បិច (ឧបាយកល) : ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ ។
Headley's Khmer-English Dictionary Full Text Search
-
យ៉ាង
( n )
[yaaŋ]
- detail »
kind, type, way, manner.
-
យ៉ាង
( clf )
[yaaŋ]
- detail »
for kinds, typesprenp like, asសូមកុំច្រឡំមនុស្សយ៉ាងខ្ញុំ សុខចិត្តស្លាប់មិនលន់តួអ្នកណាឡើយ . Don't make a mistake; a person like me would rather die than beg.
Eg. នៅចំណតនេះមានរថយន្តច្រើនយ៉ាង : There are many kinds of cars in this lot. -
យ៉ាង
( pap )
[yaaŋ]
- detail »
pre-adjectival particle forming adverbial phrases eg. យ៉ាងខ្លី briefly ( ខ្លី `short')
-
យ៉ាង
( pap )
[yaaŋ]
- detail »
pre-adjectival particle, similar to ដ៏, used to connect an attributive to a noun; it often has a slight emphatic meaning; very
Eg. នេះជាភស្តុតាងយ៉ាងជាក់ស្តែង ... សំរាប់បង្ហាញថា ...។ : This is very clear proof ... to show that .... -
លួច
( initverb )
[luəc]
- detail »
to secretly / furtively / sneakily do something
Eg. ប៉ុន្តែផ្ទុយទៅវិញ លោកបានលួចធ្វើការទាក់ទងយ៉ាងជិតស្និទ្ឋជាមួយយៀកណាមខាងជើង ... : But, on the contrary, you have secretly worked to make ``intimate'' contact with the North Vietnamese ... .
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រប់យ៉ាង
[krup yaaŋ]
(of) all kinds, (of) every kind, (of) every type, (in) every way
-
ច្រើនយ៉ាង
[craən yaaŋ]
many ways, many aspects
-
ដោយគារវកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុត
[daoy ----- kəc yaaŋ kpʊəŋ kpʊəh bɑmpʰot]
with greatest respects
-
ដោយគិតយ៉ាងមធ្យម
[daoy kit~kɨt yaaŋ meaʔtyum]
on the average
-
ដោយសេចក្តីរាប់អានយ៉ាងខ្ពង់ខ្ពស់
[daoy sackdǝy roap ʔaan yaaŋ kpʊəŋ kpʊəh]
with high regards
-
ដល់យ៉ាងហើយ
[dɑl yaaŋ haǝy]
extremely, really, very
-
តួយ៉ាង
[tuə yaaŋ]
model, standard or sample pattern, example
-
តែងខ្លួនយ៉ាងសង្ហា
[taeŋ kluən yaaŋ sɑŋhaa]
to dress fashionably / in an up-to-date fashion
-
ទោះយ៉ាងណា ... ក៏
no matter what, even if
-
ទោះយ៉ាងនោះក៏ដោយ
[tʊəh yaaŋ nuh kɑɑ daoy]
in spite of that