Khmer Dictionary: ម្តាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាត់
( គុ.គុនសព្ទ )
ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬអំពីមេបាដែលមានជាតិ ឬទ្រង់ទ្រាយទីទៃពីគ្នា : កូនកាត់, កូននេះកាត់ទៅខាងម្តាយ ។
-
យុគលពិន្ទុ
( ន.នាមសព្ទ )
[យុគៈលៈពិន-ទុ ]
(យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យសន្មតឲ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
-
លួង
( កិ.កិរិយាសព្ទ )
ពោលពាក្យទន់ផ្អែមល្ហែមសម្រួលចិត្តអ្នកដទៃឲ្យធូរឲ្យស្រួល : ម្តាយលួងកូន ។
- លួងលោម លោមដោយលួងចិត្ត, ល្បួងលួងឲ្យស្រួលចិត្ត ។
-
លើក
( កិ.កិរិយាសព្ទ )
យកពីក្រោមឡើងទៅលើ, យកពីទំនាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឲ្យខ្ពស់, ដាក់បំពេញឬពូនឲ្យខ្ពស់ : លើកអីវ៉ាន់ពីដីដាក់លើផ្ទះ; លើកដៃ; លើកបាយ; លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ ។
- លើកកំណាព្យ តែងកាព្យ ។
- លើកកម្ពស់ អួតយកកម្ពស់ : និយាយលើកកម្ពស់; មនុស្សលើកកម្ពស់ ។
- លើកខ្មោច គាស់ខ្មោច : បុណ្យលើកខ្មោច (ព. សា.); លើកខ្មោចស្រោចឆ្អឹង គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង (ព. សា.) ។
- លើកខ្លួន អួតខ្លួន, តម្កើងខ្លួន : និយាយលើកខ្លួន; មនុស្ស-- ។
- លើកគ្នា នាំគ្នាច្រើននាក់ ។
- លើកចោល បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ ។
- លើកជើង សរសើរ ឬបញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត : និយាយលើកជើង ។
- លើកដាក់ លើកឲ្យអង្គុយហើយដាក់ផ្តេកទៅវិញ : ឈឺលើកដាក់ (ឈឺធ្ងន់ក្រោកមិនរួច) ។
- លើកតម្កើង ធ្វើឲ្យថ្កើង : និយាយលើកកម្កើង ។
- លើកទ័ព នាំកងទ័ពចេញទៅឬត្រឡប់មក ។
- លើកទុក បញ្ឈប់ទុក, ស្លេះទុក; លើកលែង ។
- លើកទោស ពោលទោស ។
- លើកទោសចោល លែងប្រកាន់ទោស, បដិសេធទោស ។
- លើកបំណន់ តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់ ។
- លើកមនុស្ស តម្កើងមនុស្ស : ស្រុកលើកមនុស្ស ។
- លើកមុខ នាំឲ្យពេញមុខ, ឲ្យមានសេចក្ដីសរសើរ : កូនលើកមុខឪពុកម្តាយ, សិស្សលើកមុខគ្រូ ។
- លើកយក នាំយក : លើកយករឿងមកតំណាល ។
- លើករាសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី) ។
- លើករឿង តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន ។ លើកល៉ៈ (< លើក ។ល។) រំលងចោលខ្លះមិនឲ្យសព្វគ្រប់ : និយាយលើកល៉ៈ ។
- លើកលែង ឈប់លែង; បដិសេធចោល; វៀរលែង ។
- លើកលែងតែ វៀរលែងតែ : លើកលែងតែមនុស្សពិការ ។
- លើកសត្វ លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វ ដើម្បីបាញ់ឬឲ្យជាប់ដោយនេសាទុបករណ៍ ។
- លើកសព (--សប់) គាស់សព (ព. ខ្ព.; ព. សា. លើកខ្មោច) ។
- លើកសពសំស្ការ (លើកសពសង្ការ) លើកសពសង្ខារ គឺគាស់សពហើយធ្វើឈាបនកិច្ច (ព. ខ្ព.; ព. សា. លើកខ្មោចស្រោចឆ្អឹង) ។
- លើកស្លា លើកជំនូនធំជូនមាតាបិតាខាងស្រី ។ល។
-
ល្បាក់សា
( ន.នាមសព្ទ )
អារក្ស, ខ្មោចចំបួរជួរ; ខ្មោចបិសាច : ល្បាក់សាខាងម្តាយ ។
-
សង្ឃឹម
( កិ.កិរិយាសព្ទ )
នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន : សង្ឃឹមថាមុខជានឹងបាន; ម្តាយសង្ឃឹមកូន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ម្តាយសង្ឃឹមកូន បងនិងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់ ។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់របស់ខ្លួន ។ ប្រើជា ន. ផងក៏បាន : មានសង្ឃឹម, អស់សង្ឃឹម ។
-
វេបេតិក
( ន.នាមសព្ទ )
[--ប៉េ-- ]
អ្នកដែលកើតអំពីបិតាផ្សេងគ្នា គឺកូន ឬបង-ប្អូនម្តាយជាមួយ ឪពុកទីទៃ ។ បើស្រ្តីជា វេបេតិកា ។
-
វេមាតិក
( ន.នាមសព្ទ )
អ្នកដែលកើតពីមាតាផ្សេងគ្នា គឺកូន ឬបង-ប្អូនឪពុកជាមួយ ម្តាយទីទៃ ។ បើស្រ្តីជា វេមាតិកា ។
-
សស្រ៊ាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលស្ទុះរត់ ឬលោតដោយសេចក្ដីរីករាយ : លោតសស្រ៊ាស; កូនតូចរត់សស្រ៊ាសទៅតោងម្តាយ ។
-
សន្ទៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្តាយ ត្រង់ ម្តាយមីងសន្ទៃ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!