Khmer Dictionary: មនោមនះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មនោ
( ន.នាមសព្ទ )
[មៈ- ]
(< មន; មនស៑) ចិត្ត ។
- មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង, ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលឲ្យឃើញជាផ្នូល ។
- មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។
- មនោមនះ (ម្នោម្នះ) មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង : មនុស្សមនោមនះ គឺមនុស្សរឹងត្អឹង, មនុស្សរនិងរនាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ម្នោម្នះ ក៏បាន) ។
- មនោម័យ (មៈនោមៃ) ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត” ជាពាក្យហៅសេះ ដែលលឿនឆាប់ទាន់ចិត្ត : សេះមនោម័យ, សេះសិន្ធពមនោម័យ ។
- មនោមយិទ្ធិ (--មៈយិត-ធិ) ឫទ្ធិដែលសម្រេចដោយចិត្ត ។
- ម្នោម្នេញ ម្នេញក្នុងចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ម្នោម្នេញ ក៏បាន) ។ មនោរថ (មៈនោរត់) បំណង : សមមនោរថ, បានសម្រេចតាមមនោរថ ។
- មនោរម (មៈនោរំ) ដែលជាទីរីករាយចិត្ត, ដែលគួរឲ្យសប្បាយក្នុងចិត្ត : ទីឋានមនោរម, ព្រៃមនោរម (សរសេរជា មនោរម្យ ក៏បាន) ។
- មនោវិញ្ញាណ វិញ្ញាណដែលកើតក្នុងមនោទ្វារ (សេចក្ដីដឹងដែលកើតមានចំពោះផ្លូវចិត្តសុទ្ធ មិនមែនកើតអំពីទ្វារទាំង ៥ គឺ ផ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ) ។
- មនោសញ្ចេតនា (--ស័ញ-ចេតៈន៉ា) សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា...។
- មនោហរ ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឲ្យស្រឡាញ់មិនភ្លេច : កែវមនោហរ ។ល។
Headley's Khmer-English Dictionary Full Text Search