Khmer Dictionary: ភ្នាក់ងារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
និយោជិត
( ន.នាមសព្ទ )
[--ជិត ]
អ្នកដែលគេប្រើឲ្យធ្វើការ; កូនឈ្នួល; ភ្នាក់ងារដែលធ្វើការក្រោមបង្គាប់ចៅហ្វាយនាយក្នុងគ្រឹះស្ថានឯកជនឬក្នុងក្រសួងរាជការ : ក្នុងរោងចក្រធ្វើក្រដាសនេះ មាននិយោជិតចំនួន ៤០០ នាក់ (បារ. Employé ) ។
-
បសុព្យាបាល
( ន.នាមសព្ទ )
[ ប៉ៈសុ--, ត្រូវបង្អង់ត្រង់ សុ ឲ្យយឺតបន្តិច ]
ភ្នាក់ងារក្រុមពេទ្យសត្វជាអ្នកព្យាបាលរោគសត្វ (បារ. Vaccinateur) ។
-
បុគ្គលិក
( គុ.គុនសព្ទ )
[បុក-គៈលិកៈ ឬ --លិក ]
(បុទ្គលិក) ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទួទៅ : របស់បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក ។(បារ. Personnel)។
- បុគ្គលិកភាព ភាពនៃបុគ្គលិក គឺភាពនៃបុគ្គលម្នាក់ៗ ។
- បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់បុគ្គលម្នាក់ៗ ។ល។
-
បេសកកម្ម
( ន.នាមសព្ទ )
[ប៉េសៈកៈ-- ]
(បេសក + កម្ម) អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន ។ សព្វថ្ងៃនេះប្រើសំដៅយកអំណាច ឬសិទ្ធិដែលប្រគល់ឲ្យដល់ប្រតិភូ ដើម្បីទៅបំពេញកិច្ចការអ្វីមួយនៅទីដទៃ; មុខការងារមានកំណត់ជាក់ប្រាកដធ្វើយ៉ាងនេះឬយ៉ាងនោះដែលរដ្ឋាភិបាលបានប្រគល់ឲ្យដល់ភ្នាក់ងាររាជការពិសេស ដើម្បីធ្វើឲ្យបានសម្រេចមួយដងមួយគ្រា : បេសកកម្មខាងផ្លូវទូត, បេសកកម្មនៃការចរចាអំពីសេដ្ឋកិច្ច (បារ. Mission) ។ ពាក្យនេះធ្លាប់ប្រើមកជាយូរដែរហើយ, តែបើគិតដល់ន័យត្រង់ៗរបស់ពាក្យ ឃើញថាដូចជាមិនសូវសម, បើប្រើជា “បេសិតកម្ម” ដូចជាគួរជាង ព្រោះមានន័យថា “អំពើរបស់ជនដែលត្រូវគេប្រើ ឬកិច្ចការរបស់ជនអ្នកទទួលបម្រើ” ។
-
បេសកជន
( ន.នាមសព្ទ )
(បេសក+ជន) ជនអ្នកប្រើ, ជនអ្នកបញ្ជូន ។ ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឲ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ (បារ. Emissaire) ។ បើប្រើជា បេសិតជន គួរជាង ។
-
ប្រតិវេទន៍
( ន.នាមសព្ទ )
[ប្រតិវេត ]
(ប្រតិវេទន; បដិវេទន) ការពិតទូល, ការក្រាបបង្គំទូល, ការជម្រាប : ត្រូវធ្វើប្រតិវេទន៍សិន ទើបអាចចូលបាន ។ សេចក្ដីប្រកាសប្រាប់; ដំណឹងជាលាយលក្ខណ៍អក្សរ, បណ្ដឹង : ប្រទេសនេះបានធ្វើប្រតិវេទន៍ហើយថា ខ្លួននឹងមិនធ្វើសង្គ្រាមជាមួយនឹងប្រទេសនោះទេ; ភ្នាក់ងាររាជការទាំងឡាយ លុះត្រាតែមានប្រតិវេទន៍នៃបន្ទុកគ្រួសារ ទើបអាចបើកប្រាក់បំណាច់គ្រួសារកូនបាន ។
-
ប៉ូលិស
( ន.នាមសព្ទ )
(Police) ច្បាប់រក្សាការពារនូវរបៀបរៀបរយសាធារណៈ, បញ្ញត្តិតែងតាំងឲ្យមានរបៀបរៀបរយក្នុងទីក្រុង ។ល។ ពាក្យសព្វថ្ងៃប្រើសំដៅយកភ្នាក់ងារក្រសួងប៉ូលិស : ប្ដឹងប៉ូលិស, ក្មួយខ្ញុំធ្វើប៉ូលិស (រាជតម្រួត) ។
-
ភូមិបាល
( ន.នាមសព្ទ )
[--មិ-- ]
(ភូមិ + បាល) ឈ្មោះក្រុមក្នុងក្រសួងរាជការ មានមុខងារនាទីខាងកាន់កាប់បញ្ជីដីភូមិ និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ : ការិយាល័យនៃភូមិបាល, ចាត់ភ្នាក់ងារភូមិបាលឲ្យទៅអង្កេតដីចម្ការដែលកើតហេតុ ។
-
ភ្នាក់ងារ
( ន.នាមសព្ទ )
បង្អែកការងារ, អ្នកព្រនាក់ការងារ គឺអ្នកជាជំនួយការបន្ទាប់អធិបតី, អ្នកកាន់ការរងផ្ទាល់អំពីអធិបតីក្នុងមុខក្រសួងនីមួយៗ : មន្ត្រីភ្នាក់ងារ, ភ្នាក់ងាររាជការ, ភ្នាក់ងារក្រុមព្រះនគរបាល ។
-
ល្មួច
( ន.នាមសព្ទ )
អំពើលួច; ដែលរកស៊ីដោយអំពើលួច : រកបានដោយល្មួច; មនុស្សល្មួច, ពួកល្មួច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីមនុស្សល្មួច គិតតែពីលួច លួចឥតខ្លាចច្បាប់ ទោះអ្នករាជការ ភ្នាក់ងារបានចាប់ ដាក់គុកតាមច្បាប់ រួចមកមិនចាល ។ កូនខ្មែរគ្រប់គ្នា យើងកាន់សាស្នា- ព្រះពុទ្ធត្រកាល គួរវៀរកម្មកាច គួរខ្លាចគួរចាល គួរត្រេកត្រអាល ឆ្ពោះការស្លូតត្រង់ ។
Headley's Khmer-English Dictionary Full Text Search
-
ភ្នាក់ងារ
( n )
[pneak ŋie]
- detail »
agent, deputy, official, person in charge; employee; agency; vector (of a disease)
Headley's Khmer-English Dictionary Subentry Full Text Search
-
ទីភ្នាក់ងារ
[tii -----]
agency
-
នាទីភ្នាក់ងារ
[nietii -----]
(commercial) agency
-
ភ្នាក់ងារកាលិក
[----- kaalik]
temporary agent
-
ភ្នាក់ងារគយ
[----- kɔɔy]
customs agent
-
ភ្នាក់ងារជាប់កិច្ចសន្យា
[----- coap kəc sɑnyaa]
contractual agent
-
ភ្នាក់ងារប៉ូលិស
[----- poolih]
police officer
-
ភ្នាក់ងាររដ្ឋាភិបាល
[----- roattʰaapʰiʔbaal]
government official
-
ភ្នាក់ងារសម្ព័ន្ធ
[----- -----]
liaison officer
-
ភ្នាក់ងារសំងាត់
[----- -----]
secret agent, spy